Month: June 2025

Featured កីឡា

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ប្រគល់​លិខិត​បញ្ជាក់​​ដល់​សិស្ស​ក្រោយ​បញ្ចប់​​វគ្គ​សិក្សា​បច្ចេកទេស​

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ បាន​ធ្វើ​ពិធី​ប្រគល់​លិខិ​បញ្ជាក់​ដល់​កីឡាករ​ កីឡាការិនី​ ១១នាក់​ក្រោយ​បញ្ចប់​ការ​សិក្សា​លើ​បច្ចេកទេស​ត្រឹមត្រូវ។​

Read More
Featured កីឡា

ហាប់គីដូកម្ពុជា នាំយកមេដាយ២៣គ្រឿងត្រលប់មកមាតុភូមិ ក្រោយប្រជែងឈ្នះនៅឥណ្ឌូណេស៊ី

 នៅទីបំផុត សហព័ន្ធកីឡាហាប់គីដូកម្ពុជា បាននាំយកមេដាយចំនួន២៣គ្រឿង ដែលបានឈ្នះពីព្រឹត្តការណ៍ ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥ មកកាន់ប្រទេសកំណើតហើយកាលពីល្ងាចថ្ងៃទី១៨មិថុនាឆ្នាំ២០២៥ម្សិលមិញនេះ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាដែលដឹកនាំកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាទៅចូលរួមប្រកួតទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ដោយមាន៨ប្រទេសចូលរួមនោះ បញ្ជាក់ឲ្យដឹងថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ លើសពីការរំពឹងទុក បន្ទាប់ពីក្តីរំពឹងទុកមុនពេលចេញប្រកួត គឺចង់បានដណ្តើមបានមេដាយត្រឹម១០គ្រឿងចុះក្រោម ឬ៥គ្រឿងឡើងលើ គឺទទួលយកបានហើយ ប៉ុន្តែពួកគេពិតជាធ្វើបានល្អ។ គួរបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។  ជាលទ្ធផលកម្ពុជាឈ្នះមេដាយចំនួន ២៣គ្រឿងរបស់កម្ពុជា ដែលដណ្តើមបានរួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង។ ចំពោះមេដាយមាសចំនួន ៤គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករ សុខុន សីហនុត មេដាយមាសលើវិញ្ញាសាប្រយុទ្ធ-៣៥គីឡូក្រាម, កីឡាការិនី គង់ម៉ូណា ដាយអាណា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ, កីឡាការិនី គង់ម៉ូណា ជេសស៊ីកា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងកីឡាករ ភិន មុន្នីរតន៍ មេដាយមាសលើវិញ្ញាសាលោតចម្ងាយ៕ […]

Read More
Featured កីឡា

ខ្លាំង​មិន​ធម្មតា!​ កីឡា​ហាប់គីដូ​កម្ពុជា​ធ្វើ​បណ្ដា​ប្រទេស​ចូលរួម​ភ្ញាក់ផ្អើល​ក្រោយ​ឈ្នះ​មេដាយ​ ២៣​គ្រឿង​

សរុប​លទ្ធផល​ជា​ផ្លូ​វការ​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ ​ខ្មែរ​កីឡា​ហាប់គីដូ​ ប្រកួត​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤-១៥​ ខែ​មិថុនា​ ឆ្នាំ​ ២០២៥​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​ ការប្រកួតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២៥ – មាសចំនួន ១គ្រឿង – ប្រាក់ចំនួន ៣គ្រឿង – សំរឹទ្ធចំនួន ៧គ្រឿង សរុបចំនួន ១១គ្រឿង ————————— ការប្រកួតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៥ – មាសចំនួន ៣គ្រឿង – ប្រាក់ចំនួន ៤គ្រឿង – សំរឹទ្ធចំនួន ៥គ្រឿង សរុបចំនួន ១២គ្រឿង *លទ្ធផលសរុបទាំងពីរ​ថ្ងៃគឺកម្ពុជា​ឈ្នះ​មេដាយ​ចំនួន ២៣គ្រឿង មាស៤ ប្រាក់៧​ សំរឹទ្ធ១២ ————————– កីឡាករ​ កីឡា​ការិនី ​ដែល​ឈ្នះ​មេដាយ​នៅ​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២៥ រួម​មាន​ឈ្មោះ​៖​ ១-កីឡាករ សុខុន សីហនុត (មេដាយមាស) […]

Read More
Featured កីឡា

ក្រុមហ៊ុន​ ឡារីតា រួម​ចំណែក​ធំ​ឧបត្ថម្ភ​កីឡា​ហាប់គីដូ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​

ក្រុមហ៊ុន​ដឹកអ្នកដំណើរ​ធំ​ជាង​គេ​នៅ​កម្ពុជា​ Larryta Bus​ រួម​ចំណែក​ធំ​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​ការ​ធ្វើ​ដំណើរ​ដល់​

Read More
Featured កីឡា

ស្រ្តីចូលរួមច្រើនក្នុងការប្រកួតបាល់ទាត់ វិលជុំកុមារ AIA-ISF Youth League  ជាការប្តេជ្ញាខ្ពស់របស់ផ្កាយសមុទ្រ

“ការចូលរួមពីប្អូនៗកីឡាករកីឡាការនីជាង ១,៨០០នាក់​ ជាពិសេស ប្អូនៗជាស្ត្រីចូលរួមប្រកួតយ៉ាងស្វិតស្វាញបានសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ធំរបស់ពួកយើងក្នុងការ ជម្រុញកីឡា ដែលលើកកម្ពស់ការចូលរួម និងសាមគ្គីភាពក្នុងសហគមន៍ ។” នេះជាការលើកឡើងរបស់លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការនៃការព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមកាលពីខែ មករាកន្លងទៅ ។ លោកបន្តថា ខណៈដែលព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League  នៅ រាជធានីភ្នំពេញ និងខេត្ត កំពង់ធំ និង ខេត្តបន្ទាយមានជ័យត្រូវបានបញ្ចប់ ពួកយើងកំពុងទន្ទឹងរង់ចាំការមកដល់នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ Grand Championship ដែលនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ ដែលការប្រកួតនេះនឹងប្រមូលម្តុំក្រុមជើងខ្លាំង ដែលឈ្នះក្នុងការប្រកួតវិលជុំប្រចាំ រាជធានីភ្នំពេញ និងប្រចាំខេត្តកំពង់ធំ និងបន្ទាយមានជ័យមកប្រកួតប្រជែងគ្នាធ្វើជាម្ចាស់ជើងឯក វគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាល២០២៥នេះ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺជានិមិត្តរូបនៃទេពកោសល្យ ការសហការគ្នាជាក្រុម និងការប្តេជ្ញាចិត្ត ។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ ជ្រោមជ្រែងដ៏យូរអង្វែងរបស់ពួកយើងគឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព […]

Read More