ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។
អ្នកជំនាញផ្នែកកីឡា៖ វិស័យអប់រំកាយ ជាអតិភាព និងមានការយកចិត្តទុកដាក់ជំរុញខ្លាំងពីរដ្ឋាភិបាល
អ្នកជំនាញខាងផ្នែកកីឡា និងជាថ្នាកដឹកនាំយ៉ាងសកម្ម លោក វាត់ ចំរើន បញ្ជាក់ពីថាវិស័យអប់រំកាយ និងកីឡា ជាវិស័យមួយដែលជាអតិភាព និងមានការយកចិត្តទុកដាក់ជំរុញអភិវឌ្ឍន៍ជាខ្លាំងពីរដ្ឋាភិបាល។
អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព
អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ នៅរាជធានីភ្នំពេញ ។
អង្គការ HFCA សម្រេចក្ដីស្រមៃកុមារក្រីក្របានមកលេងបាល់ទាត់នៅពហុកីឡដ្ឋានមរតកតេជោ ក្នុងថ្ងៃខួប ២០ឆ្នាំ
អង្គការ Happy Football Cambodia Australia (HFCA) បានសម្រេចក្ដីបំណងរបស់កុមារក្រីក្រចំនួន ៦៤នាក់ពិសេសអ្នកដែលរស់នៅឯខេត្តសៀមរាបពុំធ្លាប់ស្គាល់ពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាតនាឱកាសប្រារព្ធខួបលើកទី២០ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
កាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក លើកទី១៦នៅឥណ្ឌូណេស៊ី
ប្រតិភូ គ្រូបង្វឹក កីឡាករសរុប៤នាក់នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នាព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់កោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោក លើកទី១៦ ដែលគ្រោងនិងធ្វើឡើងចាប់ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សហព័ន្ធកីឡាវូស៊ូកម្ពុជា ទទួលបានថ្នាក់ដឹកនាំថ្មីបន្តអភិវឌ្ឍន៍នៅអាណត្តិទី៧ ឆ្នាំ២០២៥-២០២៩
តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាលពីថ្ងៃទី១៣ ខែកញ្ញា ២០២៥ ក្នុងមហាសន្និតបាត។
អង្គការ HFCA នឹងរៀបចំគម្រប់ខួប ២០ឆ្នាំក្រោយជួយដល់កុមារកម្ពុជាពិសេសលើកទឹកចិត្តតាមរយៈកីឡា
ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បានធ្វើសន្និសីទសារព័ត៌ប្រកាសពីការរៀបចំពិធីគម្រប់ខួប ២០ឆ្នាំនៅកម្ពុជាក្រោយធ្វើសកម្មភាពសប្បុរសធ៌ជួយដល់ជីវភាពកុមារ
វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែលបញ្ចប់ទៅនេះនឹងជួយដល់យុវជនត្រៀមខ្លួនបានល្អពេលទៅប្រកួតនៅបារ៉ែន
ក្រសួងអប់រំ យុវជន និងកីឡា វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែលបញ្ចប់ទៅនេះនឹងជួយដល់យុវជនត្រៀមខ្លួនបានល្អពាក់ព័ន្ធហ្នឹងពេលទៅចួលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន។
សហព័ន្ធតេក្វាន់ដូ WT៖ វគ្គបណ្ដុះបណ្ដាលសមត្ថភាពគ្រូៗបង្វឹកដើម្បីចួលរួមពង្រីកផ្សព្វផ្សាយដល់មូលដ្ឋាន
សហព័ន្ធតេក្វាន់ដូ WT វគ្គបណ្ដុះបណ្ដាលគ្រូៗបង្វឹកដែលមានរយៈពេល ៥ថ្ងៃនេះគឺបានជួយពង្រឹងសមត្ថភាព និងបច្ចេកទេសថ្មីៗជំរុញដល់ការផ្សព្វផ្សាយមានកាន់តែខ្លាំងនៅតាមបណ្ដាមូលដ្ឋានរៀងៗខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា៖ តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា
ឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។