សុខភាព

Featured សុខភាព

មូលហេតុដែលនាំឲ្យកើតមានជំងឺក្រពះ

ជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតគឺជំងឺក្រពះ ដោយសារតែការឈឺចាប់មកម្តងៗ បាត់ទៅហើយ អ្នកជំអឹមិនទៅជួបគ្រូពេទ្យដើម្បីព្យាបាលទេ រហូតដល់វាវិវត្តទៅជាជំងឺរ៉ាំរ៉ៃ និងបង្កើនហានិភ័យរយៈពេលវែង។ ជំងឺក្រពះ Dyspepsia គឺជាជំងឺដែលបង្កឡើងដោយរបួសក្រពះ រួមទាំងការរលាកនៃស្រទាប់ក្រពះ។ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីព្យាបាល ។  វាមានមូលហេតុច្រើនដែលនាំអោយមានជំងឺក្រពះដូចជា ការឆ្លងមេរោគបាក់តេរី ការញ៉ាំអាហារពេលមិនទៀងទាត់ ឬ ញ៉ាំអាហារហឹរ ហឹរ និងជូរ និងការតមអាហារញឹកញាប់។ភាពតានតឹង, ថប់បារម្ភ ការផឹកកាហ្វេ ផឹកស្រា ជក់បារី ក៏នាំអោយមានជំងឺក្រពះដែរ។ បន្ថែមពីនេះ ការលេបថ្នាំបំបាត់ការឈឺចាប់ ឱសថរុក្ខជាតិ អាហារបំប៉នក៏សុទ្ធតែមានឥទ្ធិពលទៅលើការនាំអោយមានការឈឺក្រពះ។ តើ​ជំងឺ​ក្រពះ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ការឈឺចាប់នៅផ្នែកខាងលើពោះ និង ខាងលើផ្ចិត ឈឺ​ពោះ​ដែល​មក​ជា​ច្រើន​ខែ​ទៅ​ច្រើន​ឆ្នាំ។ ការឈឺពោះ ឈឺចុកចាប់ពេញខ្លួន ព្រមទាំងឈឺពោះពេលឃ្លាន ឬពេលពោះទទេ។ វាក៏មានការឈឺចាប់មុនឬក្រោយអាហារ ឬឈឺចាប់ពេលគេង ហើមពោះ ក្តៅពោះ ក្អួត។  ចំពោះប្រភេទនៃជំងឺក្រពះ មានច្រើនយ៉ាង តែជំងឺក្រពះដោយគ្មានដំបៅ បានរកឃើញច្រើនបំផុត វាបណ្តាលមកពីអាស៊ីតច្រើនពេកនៅក្នុងក្រពះ។ ការកន្ត្រាក់ក្រពះមិនទៀងទាត់ ឬការឆ្លង បាក់តេរី ។ ជំងឺក្រពះធ្ងន់ធ្ងរគឺជា មហារីកក្រពះ ។ តើធ្វើដូចម្តេចដើម្បីព្យាបាលជំងឺក្រពះ? ផ្លាស់ប្តូរឥរិយាបទរបស់អ្នក រួមទាំងការញ៉ាំអាហារទាន់ពេល ចៀសវាងអាហារហឹរ ឈប់ផឹកតែ កាហ្វេ ភេសជ្ជៈមានជាតិអាល់កុល ឈប់ជក់បារី និងសម្រាកបានគ្រប់គ្រាន់។ […]

Read More
Featured សុខភាព

អម្ពិលទុំ ធ្វើឲ្យស្បែកមុខភ្លឺថ្លាតាមបែបធម្មជាតិ

ផ្លែអម្ពិលក្រៅពីប្រើជាគ្រឿងទេស វាក៏អាចដោះស្រាយបញ្ហាស្បែកមួយចំនួនផងដែរ។ អ្នកអាចប្រើអម្ពិលធ្វើជាម៉ាសអប់ លាបមុខ ដើម្បីពង្រឹងសុខភាពស្បែក។ គ្រឿងផ្សំមានដូចជា អម្ពិលទុំមួយស្លាបព្រាបាយ ត្រាំក្នុងទឹកបកយកតែសាច់ យ៉ាអួមួយស្លាបព្រាបាយនិងទឹកផ្កាកុលាបមួយស្លាបព្រាបាយ។ សម្រាប់ការអនុវត្តវិញគឺលោកអ្នកគ្រាន់តែយកកែវស្អាតមួយ ហើយដាក់គ្រឿងផ្សំទាំងអស់ចូលច្របល់ឲ្យសព្វល្អ ហើយយកល្បាយនេះ លាបពេញមុខរបស់អ្នក រក្សាទុក ១៥ទៅ២០នាទី ចាំលាងជម្រះចេញ។ ធ្វើបែបនេះ វានឹងជួយរក្សាស្បែករបស់អ្នកឲ្យមានសំណើម ស្អាត និងគ្មានបាក់តេរី។ អម្ពិលទុំមានលក្ខណៈសម្បត្តិ នៃការបន្សាបជាតិពុល ជួយបិទរន្ធញើស កាត់បន្ថយស្នាមនិងស្នាមជាំដែលទាក់ទងនឹងអាយុ និងរក្សាស្បែករបស់អ្នកឱ្យស្អាត។ វាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារស្បែក ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងមានលក្ខណៈសម្បត្តិព្យាបាលរបួស។ វិធីនេះនឹងធ្វើអោយលោកអ្នកទទួលបានស្បែកមុខភ្លឺថ្លាតាមបែបធម្មជាតិ។ យ៉ាងណាក៏ដោយ មុនអនុវត្តរូបមន្តថែសម្រស់ដោយប្រើអម្ពិលទុំនេះដែរ អ្នកគួរចៀសវាងចំណុចមួយចំនួនដូចជាកុំយកល្បាយអម្ពិលលាបលើស្បែក ដែលទើបតែកោរោមឬបករោមហើយ ព្រោះអាស៊ីតក្នុងផ្លែអម្ពិល អាចធ្វើឲ្យស្បែកអ្នករលាក។ ចំពោះស្បែកដែលងាយប្រតិកម្ម វិធីនេះក៏អាចនឹងធ្វើឲ្យរមាស់ ព្រោះ ដូច្នេះ អ្នកអាចតេស្តស្បែកម្តុំណាមួយកន្លែង ដើម្បីពិសោធន៍សិនមុននឹងប្រើប្រាស់វា៕

Read More