កម្សាន្ត

Featured កម្សាន្ត

៤សន្លឹកទិដ្ឋភាពពេលរាត្រីនៅសមុទ្រខេត្តកែប ដោយ ពនេចរ

ឆ្នាំមុនថ្ងៃនេះ ខ្ញុំទៅបោះតង់នៅកោះពោធិ៍ បានជួបប្លង់តុងច្រើនតាមឆ្នេរខ្សាច់ ដែលជារូបភាពមិនងាយឃើញច្រើនចឹងនៅស្រុកយើង ឆ្នាំនេះខ្ញុំអត់បានទៅថតទេ ព្រោះទូរស័ព្ទឲ្យក្រុមហ៊ុនវិញហើយ ចឹងសម្រាប់បងប្អូនដែលចង់ឃើញ និងថតរូប អាចទៅលេងចាំពីពេលនេះបាន មុនទៅបោះតង់នៅកោះពោធិ៍ ត្រូវកក់ទូកនិងសួរពត៌មានពីកោះសិន 066428427 សម្រាប់ពត៌មាន សំណេររបស់គាត់ ៕

Read More
Featured កម្សាន្ត

Vanda ត្រៀមចេញអាល់ប៊ុមថ្មី  “ The Treyvisai Trilogy ” ត្រីវិស័យ

កំពូលតារាចម្រៀងរ៉េបដ៍ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា ថ្មីៗបានប្រកាសពីការចេញនូវអាល់ប៊ុមចម្រៀងថ្មី ដែលមានចំណងជើងថា “ The Treyvisai Trilogy ” ត្រីវិស័យ ដែលជាអាល់ប៊ុមទី៣របស់ខ្លួន គ្រោងនិងចេញផ្លូវការនាពាក់កណ្តាលខែមិនាឆ្នាំ២០២៥នេះ ។ ការចេញអាល់ប៊ុមថ្មី ដែលមានចំណងជើងថា ត្រីវិស័យនេះ គឺក្នុងគោលបំណងដ៍សំខាន់ដែលរៀបរាប់ពីដំណើរជីវិតដ៍វែងឆ្ងាយ និងមានគោលដៅច្បាស់លាស់របស់ខ្លួនរហូតសម្រេចបានភាពជោគជ័យដូចមកដល់សព្វថ្ងៃនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្ត ព្រះសីហនុរូបនេះបានដំណើរការជាហូរហែរ ដោយថ្មីៗនេះរូបគេដែលជ្រកក្រោមផលិតកម្ម បារមី បានចាប់ផ្តើមសហការភាពជាដៃគូជាមួយ Tiger ហើយជាពិសេសក្រុមហ៊ុននេះ ក៍ត្រៀមសហការផលិតបទចម្រៀងជាមួយផលិតកម្មដ៍ល្បីឈ្មោះមួយនេះ នូវវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺ VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយត្រៀមនឹងចេញជាផ្លូវការនាថ្ងៃទី​ ១៣ ខែ មីនា ខាងមុខនេះ។ ក្រៅពីកិច្ចសហការនេះ ផលិតកម្មបារមី ក៍បានប្រកាសពីការត្រៀមត្រលប់មកវិញជាមួយកម្មវិធី The Rapper Cambodia រដូវកាលទី ២ និងទី ៣ ដោយនឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាច្រើនត្រៀមដើម្បីបង្ហាញ […]

Read More
Featured កម្សាន្ត កីឡា កីឡាជាតិ

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ យើង​តស៊ូ​ជម្នះ​ការ​លំបាក​បន្តការជំរុញ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​

ប្រធាន​សហព័ន្ធ​កីឡារាំ​កម្ពុជា​ ថា​ភាព​លំបាក​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ដូច​ជា ​ខ្វះខាត​ថវិកា​ ទីកន្លែង​ហ្វឹកហាត់​ និង​ការ​មិន​សូវ​ឲ្យ​តម្លៃ​ មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ ប៉ុន្តែ​លោក​ជំទាវ​ និង​សមាជិក​ ត្រូវ​តែ​បន្ត​ខំ​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​ទាំង​នេះ​បន្ត​ទៀត។​ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លើក​ឡើង​ក្នុង​ពិធី​បិទការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ថា​ឧបសគ្គ​គឺ​មាន​ច្រើន​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ និង​ដំណើរ​ការ​របស់​សហព័ន្ធ​ទម្រាំ​បណ្ដុះ​បាន​ធនធាន និង​មាន​ការ​ផ្សព្វផ្សាយ​ដល់​មហាជន​ដូច​សព្វ​ថ្ងៃ​នេះ។​ ឧបសគ្គ​ទីកន្លែង​ហ្វឹកហាត់​តូច​ចង្អៀត​ បញ្ហា​ថវិកា​លើ​ការ​ចំណាយ​ចេញ​ទៅ​ហ្វឹកហាត់​ ឬ​ប្រកួត​ ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ក៏​ដូចជា​ឲ្យ​តម្លៃ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្នែក​កីឡា​ផង​នោះ​ ប៉ុន្តែ​ចំពោះ​លោក​ជំទាវ​ រួម​ទាំង​សមាជិក​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​ ទាំង​អស់​នៅ​តែ​បន្ត​ខំប្រឹង​ជម្នះ​រុញច្រាន​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជា​ធម្មតា។​ សហព័ន្ធ​កំពុង​ស្វះស្វែង​រក​ដៃគូ​ឧបត្ថម្ភ​នានា​ធ្វើ​យ៉ាងណា​អាច​ជួយ​សម្រួល​ដល់​ការ​ហ្វឹកហាត់​ពិសេស​នៅ​ឯក្រៅ​ស្រុក​​ ឬ​ការ​ប្រកួត​ផ្សេងៗ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ ចំណេះដឹង​ បច្ចេកទេស​ ឲ្យ​មាន​កាន់តែ​ខ្ពស់​ល្អ​ប្រសើរ​ដូច​បណ្ដា​ប្រទេស​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​ ងាក​មក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​លោក​ជំទាវ​មើល​ឃើញ​ថា​យុវជន​ថ្នាល​ដែល​ហ្វឹកហាត់​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ភាព​រីកចម្រើន​ជា​ខ្លាំង​ ស្រប​ពេល​បច្ចុប្បន្ន​នេះ​មហាជន​ក៏​ដូច​ជា​អាណាព្យាបាល​បាន​យល់ដឹង​ និង​ស្គាល់​កីឡា​រាំ​នេះ​កាន់​តែ​ច្រើន​ និង​បាន​បញ្ជូន​បុត្រ​ធីតា​មក​ហ្វឹកហាត់​ក៏​កាន់​តែ​ច្រើន​ជា​បន្តបន្ទាប់។​ បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០២៤ នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC)។​ ចំពោះ​ការ​ប្រកួត​នេះ​ផង​ដែរ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​សមាគម​ក្លឹប​កីឡា​រាំ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​ មាស៧ ប្រាក់៨ សំរឹទ្ធ៣។ […]

Read More
Featured កម្សាន្ត

សុឹម សូលីកា ប្រកាសចូលនិវត្តន៍ពីកម្មវិធីតន្ត្រីមួយ ក្រោយបម្រើការអស់រយៈពេល២០ឆ្នាំ

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សុឹម សូលីកា បានប្រកាសចូលនិវត្តន៍ជាពិធីការិនីពីកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នហើយ បន្ទាប់ពីនាងបានបម្រើការនៅក្នុងកម្មវិធីមួយនេះរយះពេល២០ឆ្នាំ ។ ដោយមិនបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តខាងលើនេះ សុឹម សូលីកា បានប្រកាសពីការបញ្ចប់ការងាររបស់ខ្លួនតាមរយះសំណេរបង្ហោះលើបណ្តាញសង្គមថា ២០០៥ / ២០២៥ ដែលនាងខ្ញុំបានឈរនៅលើឆាកកម្មវិធីប្រគុំតន្ត្រីដ៏សំបូរបែប និងមានអត្ថន័យជាអត្តសញ្ញាណនៃវប្បធម៍ខ្មែរមួយនេះ (កម្មវិធីតន្ត្រីស្រុកស្រែរបស់ទូរទស្សន៍បាយ័ន) ២ទសវត្សល្មមសមរម្យចូលនិវត្តន៌ហើយ ។នាងខ្ញុំសូមប្រកាសជម្រាបលា ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាត្រឹមប៉ុណ្ណេះហើយ និងសូមគោរពថ្លែងអំណរអរគុណដល់ក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍បាយ័នដែលបានផ្ដល់ឱកាសដ៏មានតម្លៃបំផុតដល់នាងខ្ញុំអស់រយះពេល២០ឆ្នាំគត់។ នាងបញ្ជាក់ថា បានបំរើការងារនេះ នាងខ្ញុំទទួលបាននូវចំណេះដឹងបទពិសោធជាច្រើននៅទីកន្លែងនេះ ជីវិតការងារជាពិធីការនីរបស់នាងខ្ញុំសមល្មមគ្រប់គ្រាន់ហើយបានដល់គោលដៅដែលនាងខ្ញុំបានគ្រោងទុកនិងទទួលបានជោគជ័យគួរជាទីមោទនៈ ។ អរគុណកូនស្រីដែលបានជូនវត្ថុអនុស្សាវរីយ៍ដល់ម្ដាយ កាដូនាពេលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីអន្ថ័យដឹងគុណតបគុណចំពោះម្ដាយ ដែលអស់រយះពេល២០ឆ្នាំគត់ដែលម៉េក្រូហ្វូននេះបានចិញ្ចឹមបីបាច់ ទំនុកបម្រុងជីវភាពគ្រួសារយើង អោយកូនបានរៀនចប់បរិញ្ញាប័ត្រ និងមានអ្វីគ្រប់យ៉ាងដល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថា សុឹម សូលីកា គឺជាអតីតតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះមួយរូប ដោយកន្លងមកនាងតែងតែបង្ហាញវត្តមានសម្តែងភាពយន្តជាបន្តបន្ទាប់ ជាពិសេសនោះនាងក៏ជាតារាស្រីមួយរូបដែលតែងតែបង្ហាញវត្តមានសម្តែងនៅក្នុងបទរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស ។ នាងក៏ជាតួឯកស្រីនៅរឿង នេសាទក្រពើ ដែលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។ ទន្ទឹមនឹងសាងកេរ្តិ៍ឈ្មោះក្នុងអាជីពសម្តែងនេះ សុឹម សូលីកា ក៏បានវិវត្តន៍ខ្លួនមកជាពិធីការិនីក្នុងកម្មវិធីតន្ត្រីស្រុកស្រែ និងរាត្រីពណ៌ស្វាយ […]

Read More
កម្សាន្ត កីឡាអន្តរជាតិ

Sport is winning that world

A number of such two-sided contests may be arranged in a tournament producing a champion. Many sports leagues make an annual champion by arranging games.

Read More