កីឡាជាតិ

Featured កីឡា កីឡាជាតិ

គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង

វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។  មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។  លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕

Read More
Featured កីឡា កីឡាជាតិ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា៖​ ផ្លាស់ប្ដូរ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ថ្មី​ អាណត្តិ​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ២០២៩​

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​ ខណៈ​ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ។​ ឯកឧត្តម​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​លើក​ឡើង​ថា​ សហព័ន្ធបានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់អាណត្តិទី៨​ ឆ្នាំ២០២៥-២០២៩ ដូចជា​ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និង​សូចនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប។​ ពង្រឹងយន្តការរដ្ឋបាល និង​គ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារ។ ដឹកនាំស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល់។ អភិវឌ្ឍធនធានមនុស្សសហព័ន្ធតាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស។ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់។ បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) […]

Read More
Featured កីឡា កីឡាជាតិ

តំណាង​ទូរទស្សន៍​ថោន៖ កម្មវិធី​ប្រកួត​សម្រាប់​ថ្នាល​មាន​ហើយ​ចាំ​មើល​មាន​អ្នក​គាំទ្រ​ទេ…

តំណាង​ស្ថានីយទូរទស្សន៍​ថោន (TOWN)​ បាន​បញ្ជាក់​ថា​ តប​តាម​សំណូមពរ​មួយ​ចំនួន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ថ្នាល​ដើម្បី​បន្តវេន​កីឡាករ​ចាស់ៗ​ ឥលូវ​នេះ​ខាង​លោក ​និង​ម្ចាស់​ឧបត្ថម្ភ​ DRAGON បង្កើត​ហើយ​នៅ​សប្ដាហ៍​នេះ​ចាំ​មើល​មានអ្នក​គាំទ្រ​ទេ​ ឬ​ថា​បាន​តែ​មាត់។​ ឯកឧត្ដម​ ហាក់​ សុខហេង​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ថោន (TOWN)បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សំណូមពរ​ដល់​ខាង​ស្ថានីយ​ឲ្យ​បង្កើត​ការ​ប្រកួត​ថ្នាល​ដើម្បី​ត្រៀម​ស្នង​កីឡាករ​ចាស់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ព្រោះ​ឃើញ​ភាគ​ច្រើនមាន​តែ​កម្មវិធី​សម្រាប់​កីឡាករ​ឈុត​ធំៗ​។​ ឯកឧត្ដម​លើក​ឡើង​ចំៗ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ ឥលូវ​នេះ​ខាង​ស្ថានីយ​បាន​បំពេញ​​បំណង​ Fan ហើយ​ ដូច្នេះ​ចាំ​មើល​​មាន​អ្នក​​ទៅ​ទស្សនា​ ឬ​គាំទ្រ​តាម​ការ​ Live​ ទេ។​ កុំ​​និយាយ​បាន​តែ​មាត់​ សំណូមពរ​ឲ្យ​មាន​ហើយ​ ប៉ុន្តែ​ខ្លះមិន​គាំទ្រ​ និង​ជួយ​លើកស្ទួយ​ឲ្យ​សោះ។​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​​បន្ថែម​ទៀត​ថា​ ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​ គុន​ខ្មែរ​មាន​ចំនួន​កាត់​តែ​ច្រើន​ និង​សំបូរ​កម្មវិធី​ថ្នាល​ លុះត្រា​តែ​អ្នក​គាំទ្រ​ងាក​មក​ជួយ​គាំទ្រ​ ជួយ​លើកស្ទួយ​ទាំង​អស់​គ្នា​ ដូច​ការ​ប្រកួត​ឈុត​ធំ​ដែរ​ទើប​កម្មវិធី​សម្រាប់​ថ្នាល​ទាំង​នោះ​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ទៀត។​ ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ DRAGON Beer ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​បង្កើត​កម្មវិធី​ប្រដាល់​ថ្នាល​ Dragon Kunkhmer ចាប់​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ ឆ្នាំ​២០២៥​ នេះ​តទៅ​ ដែលនេះ​​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្មេងៗ​បាន​បញ្ចេញ​សមត្ថភាព​ សន្សំ​បទ​ពិសោធ​ ឆ្ពោះ​ទៅ​បន្ត​វេន​រៀមច្បង​នៅ​ថ្ងៃ​ខាង​មុខ។​ បញ្ជាក់​ដែរ​ថា​ ស្ថានីយទូរទស្សន៍​​ថោន (TOWN)​ រួម​ជា​មួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ម្ចាស់​ឧបត្ថម្ភ​ Dragon […]

Read More
Featured កីឡា កីឡាជាតិ

ការ​ប្រកួត​បាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ប្រជុំ​ដោយ​តារា​កម្ពុជា​ អ្នក​លេង​គុន​ខ្មែរ​ ប៉ះ​ តារាថៃ​ និង​ក្រុម​គុន​ថៃ​

ព្រឹត្តិការណ៍​បាល់ទាត់​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ក្រុម​តារា​កម្ពុជា​ រួម​ទាំង​ភាគី​ខាង​ថៃ​ នឹង​ប្រជុំ​ដោយ​តារាៗ​សិល្បៈ​កម្ពុជា-ថៃ អ្នក​លេង​គុន​ខ្មែរ​ជួរ​មុខ​ ប៉ះ​ ជា​មួយ​ខាង​គុន​ថៃ​ ផង​ដែរ​នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ នេះជាការប្រកួតមួយដែលបង្ហាញអំពីគោលបំណងផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមចំពោះការរឹតចំណងសាមគ្គីភាព និង​មិត្តភាព រវាងប្រទេសកម្ពុជា និងថៃ។ បន្ថែម​ពី​នេះ​ជា​ការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ថៃ ផង​ដែរ។​ ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ អំពាវនាវ​ដល់​មហាជន​កុំ​ភ្លេច​មក​ជួយ​គាំទ្រ​ព្រឹត្តិការណ៍​បាល់ទាត់​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ភាព​អធិកអធម​ និង​បង្កើន​ចំណង​មិត្តភាព​ សាមគ្គីភាព​ រវាង​ប្រជាជន​កម្ពុជា​ និង​ថៃ​បន្ថែម​ទៀត។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ក្រុម​បាល់ទាត់​តារា​កម្ពុជា​ អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ រួម​ទាំង​ភាគី​ខាង​ប្រទេស​ថៃ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​ប្រកួត​បាល់​ទាត់​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» នេះ​កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ […]

Read More
Featured កីឡា កីឡាជាតិ

 ពានរង្វាន់បាល់ទាត់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ឆ្នាំ២០២៥ ផ្តើមនាដើមខែមិនា

ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ត្រៀមដំណើរការសកម្មភាពប្រកួតជាផ្លូវការនាថ្ងៃទី១ខែមិនា ដើមខែក្រោយនេះហើយដោយ​មាន​ក្រុម​តំណាងក្រសួង-ស្ថាប័នចូល​រួម​ចំនួន ៣៥ក្រុម។ ថ្លៃង​ក្នុង​សន្និសិត​សារព័ត៌មាននិង​ចាប់​ពូល ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន»  កាលពីថ្ងៃចុងសប្តាហ៍ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន បាន​មាន​ប្រសាសន៍​ថា ឆ្នាំនេះ​គឺ​ជាគម្រប់​ខួប​លើកទី១០ នៃ​ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» តាម​រយ:ចំនួនក្រុម​នៃការ​ចូល​រួម​ប្រកួត​ប្រជែង​សម្រាប់​ឆ្នាំនេះ គឺ​ជា​ការ​បំបែក​កំណត់ត្រាថ្មី​មួយ​ទៀតបើធៀប​ទៅ​ហ្នឹង​ឆ្នាំ​កន្លងទៅ។ ​ឯកឧត្តម បាន​បញ្ជាក់ថា ការ​ចូល​រួម​មាន​ការ​កើន​ឡើង​នេះ​ដោយ​សារ​មាន​ការ​ចូល​រួម​ពី​សំណាក់​ស្ថាប័ន​ថ្មីៗ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ជាថ្មី​ពីសំណាក់​ក្រសួង-ស្ថាប័ន ចំនួន៣ ក្នុង​នោះ​រួម​មាន​ ក្រសួង​អធិការកិច្ច អគ្គលេខាធិការដ្ឋានរដ្ឋសភា និង​ក្រសួងកិច្ចការនារី។ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក  លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក បាន​បង្ហាញ​ការ​សាទរដល់គណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន ដែល​បាន​បង្កើ​អោយ​មាន​ការ​ប្រកួត​បាល់ទាត់ រវាង​ក្រុម​ការងារ​ក្រសួង​ និង​ស្ថាប័ននេះ​ឡើង។ លោកជំទាវ បាន​បង្ហាញ​ការ​គាំទ្រ និង​បន្ត​លើកទឹក​ចិត្ត​អោយ​មាន​ការ​រៀប​ចំ​ព្រឹត្តិការ​នេះ​ជារៀង​រាល់​ឆ្នាំបន្ត​ទៀត។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» រៀបចំឡើងដំបូង កាលពីឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក្នុងគោល​បំណង​លើក​កម្ពស់​ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីក​កិច្ចស​ហប្រតិបត្តិការ​រវាង​យុវជន​តាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការផងដែរ។ សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ ២០២៥ មាន៣៥ក្រុមចូលរួមការប្រកួត​នឹងចាប់ផ្តើម ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន​ស្តាតចាស់។ឆ្នាំនេះ ក្រុមក្រសួងកិច្ចការនារី ក្រសួងអធិការកិច្ច និង​អគ្គលេខាធិការដ្ឋានរដ្ឋសភា បានវិលត្រឡប់មកវិញផងដែរ។ សម្រាប់ក្រុមទាំង ៣៥ ត្រូវបានចាប់បែងចែកចេញជា ៨ […]

Read More
Featured កីឡា កីឡាជាតិ

អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​​ ​រីករាយ​ជា​ខ្លាំង​​ពេល​ឃើញ​កីឡាករ​ កីឡា​​ការិនី​រីកចម្រើន​សមត្ថភាព​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​សាល​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​កីឡាករ​មាន​ភាព​រីកចម្រើន។​ លោក​ Jasper Paas អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ចំពោះ​រូប​លោក​ផ្ទាល់​គឺ​មាន​ភាព​សប្បាយរីករាយ​ និង​រំភើប​ជា​ខ្លាំង​ដែល​បាន​ឃើញ​កីឡាករ​ កីឡា​ការិនី​ បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​បច្ចេកទេស​ ស្មារតី​ ក្នុង​ការ​ប្រកួត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។​ ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ និង​ជា​ការ​តៀម​ខ្លួន​បណ្ដើរៗ​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ថៃ។​ នៅ​ឆ្នាំ​នេះ​ផង​ដែរ​អាច​ថា​ជា​ឆ្នាំ​ដែល​នឹង​រវល់​ច្រើន​ចំពោះ​ក្រុម​ជម្រើស​ជាតិ​ជឺជីត​ស៊ូ​កម្ពុជា​ ព្រោះ​តែ​មាន​​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម។​ លោក​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​ដែល​សហព័ន្ធ​ កីឡាករ​ កីឡា​ការិនី​ បាន​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក​នេះ។​ ម្នាក់ៗ​ពោរពេញ​ដោយ​ទឹកចិត្ត​ ឆន្ទៈ​ខ្ពស់​លើ​ការ​ហ្វឹកហាត់​ និង​ប្រកួត​ ដូច្នេះ​ហើយ​នេះ​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ​ទៅ​រក​ភាព​ជោគជ័យ​ រីកចម្រើន​បន្ថែម​ទៀត។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ដល់ ២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​សាល​ការ៉ាតេ​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ ចុះ​ឈ្មោះ​ចូលរួម​ជាង​ ១៦០​នាក់​ឯ​ណោះ​មក​ពី​បណ្ដា​ក្លឹប​ផ្សេងៗ៕​

Read More
Featured កម្សាន្ត កីឡា កីឡាជាតិ

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ យើង​តស៊ូ​ជម្នះ​ការ​លំបាក​បន្តការជំរុញ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​

ប្រធាន​សហព័ន្ធ​កីឡារាំ​កម្ពុជា​ ថា​ភាព​លំបាក​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ដូច​ជា ​ខ្វះខាត​ថវិកា​ ទីកន្លែង​ហ្វឹកហាត់​ និង​ការ​មិន​សូវ​ឲ្យ​តម្លៃ​ មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ ប៉ុន្តែ​លោក​ជំទាវ​ និង​សមាជិក​ ត្រូវ​តែ​បន្ត​ខំ​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​ទាំង​នេះ​បន្ត​ទៀត។​ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លើក​ឡើង​ក្នុង​ពិធី​បិទការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ថា​ឧបសគ្គ​គឺ​មាន​ច្រើន​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ និង​ដំណើរ​ការ​របស់​សហព័ន្ធ​ទម្រាំ​បណ្ដុះ​បាន​ធនធាន និង​មាន​ការ​ផ្សព្វផ្សាយ​ដល់​មហាជន​ដូច​សព្វ​ថ្ងៃ​នេះ។​ ឧបសគ្គ​ទីកន្លែង​ហ្វឹកហាត់​តូច​ចង្អៀត​ បញ្ហា​ថវិកា​លើ​ការ​ចំណាយ​ចេញ​ទៅ​ហ្វឹកហាត់​ ឬ​ប្រកួត​ ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ក៏​ដូចជា​ឲ្យ​តម្លៃ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្នែក​កីឡា​ផង​នោះ​ ប៉ុន្តែ​ចំពោះ​លោក​ជំទាវ​ រួម​ទាំង​សមាជិក​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​ ទាំង​អស់​នៅ​តែ​បន្ត​ខំប្រឹង​ជម្នះ​រុញច្រាន​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជា​ធម្មតា។​ សហព័ន្ធ​កំពុង​ស្វះស្វែង​រក​ដៃគូ​ឧបត្ថម្ភ​នានា​ធ្វើ​យ៉ាងណា​អាច​ជួយ​សម្រួល​ដល់​ការ​ហ្វឹកហាត់​ពិសេស​នៅ​ឯក្រៅ​ស្រុក​​ ឬ​ការ​ប្រកួត​ផ្សេងៗ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ ចំណេះដឹង​ បច្ចេកទេស​ ឲ្យ​មាន​កាន់តែ​ខ្ពស់​ល្អ​ប្រសើរ​ដូច​បណ្ដា​ប្រទេស​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​ ងាក​មក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​លោក​ជំទាវ​មើល​ឃើញ​ថា​យុវជន​ថ្នាល​ដែល​ហ្វឹកហាត់​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ភាព​រីកចម្រើន​ជា​ខ្លាំង​ ស្រប​ពេល​បច្ចុប្បន្ន​នេះ​មហាជន​ក៏​ដូច​ជា​អាណាព្យាបាល​បាន​យល់ដឹង​ និង​ស្គាល់​កីឡា​រាំ​នេះ​កាន់​តែ​ច្រើន​ និង​បាន​បញ្ជូន​បុត្រ​ធីតា​មក​ហ្វឹកហាត់​ក៏​កាន់​តែ​ច្រើន​ជា​បន្តបន្ទាប់។​ បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០២៤ នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC)។​ ចំពោះ​ការ​ប្រកួត​នេះ​ផង​ដែរ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​សមាគម​ក្លឹប​កីឡា​រាំ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​ មាស៧ ប្រាក់៨ សំរឹទ្ធ៣។ […]

Read More
Featured កីឡា កីឡាជាតិ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ បើក​ការ​ប្រកួត​កជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ ក្រោម​ការ​ចូលរួម​ពី​កីឡាករ​ កីឡា​ការិនី​ថ្នាល​ជា​ច្រើន​ឆ្នាំ​នេះ​

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​បាន​ធ្វើ​ពិធី​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ របស់​ខ្លួន​ហើយ​នៅ​អគារ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​គណៈអធិបតី​ និង​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន។​ ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នៅ​ព្រឹក​មិញ​នេះ​​លោក​ជំទាវ​ កុយ​ ពិសី​ ប្រធាន​គណៈកម្មការ​ស្ត្រី​ និង​កីឡា​ កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទាំង​បរិមាណ​ និង​គុណភាព​កីឡាករ​ កីឡា​ការិនី។​ តាម​រយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បាន​បញ្ចេញ​សមត្ថភាព​ បទ​ពិសោធ​ បច្ចេកទេស​ ដែល​ខ្លួន​បាន​ហ្វឹកហាត់​ជា​យូរ​មក​ហើយ​ដល់​សហព័ន្ធ​ រួម​ទាំង​គណៈអធិបតី​ មហាជន​ដែល​មក​ទស្សនា​ផង​ដែរ។​ លោក​ជំទាវ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បណ្ដា​សប្បុរសជន​ ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ដែល​បាន​សហការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ជា​ការ​ប្រកួត​នេះ​ឡើង​ក្នុង​គោលបំណង​ពង្រីក​ផ្សព្វផ្សាយ​ និង​បង្កើន​ធនធាន​កីឡា​រាំ​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​មួយ​ថ្ងៃ​តែ​ម្ដង​នៅ​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​នៅ​ CJCC។​ សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​នេះ​មាន​ ៥ សមាគម ក្លឹប​ ដែល​សរុប​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចំនួន​ ៧១នាក់។​ ការ​ប្រកួត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ​​តែ​ម្ដង៕​

Read More
Featured កីឡា កីឡាជាតិ

ក្រុម​​ពិធីករ​ និង​ក្រុម​​គុន​ខ្មែរ​ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ ថ្ងៃទី១៨​ កុម្ភៈ បំផុស​ការ​បរិច្ចាគ​ឈាម​នៅ​កម្ពុជា​

ក្រុម​ពិធី​ករ​ផ្នែក​កីឡា​នៅ​កម្ពុជា​ និង​ក្រុម​គុន​ខ្មែរ ​បាន​ផ្ដួចផ្ដើម​បង្កើត​ការ​ប្រកួត​បាល់ទាត់​មនុស្សធម៌​ នៅ​ថ្ងៃ​ទី១៨​ ខែ​​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​ស្តាត​ចាស់​ ដើម្បី​បំផុស​ស្មារតី​ដល់​មហាជន​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​មាន​កាន់​តែ​ច្រើន​បម្រើ​ដល់​ការ​សង្គ្រោះ​ជីវិត។​ ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុម​បាល់ទាត់​ពិធី​ករ​កីឡា​នៅ​កម្ពុជា​ លោក​ គុជ​ ឆៃយ៉ា​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាន​ម្សិលមិញ​នេះ​ថា​ ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​លោក​ជា​មួយ​ខាង​គុន​ខ្មែរ​នេះ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​បំផុស​ស្មារតី​មហាជន​ និង​រួម​គ្នា​បរិច្ចាគ​ឈាម​ឲ្យ​បាន​ ១០០០​សាក់​ នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​ ដោយ​មើល​ឃើញ​ពី​ផល​លំបាក​ និង​តម្រូវ​ការ​ឈាម​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​​​ដើម្បី​ជួយ​សង្រ្គោះ​ជីវិតដល់​អ្នកជំងឺ និង​អ្នក​ត្រូវការ​ឈាមពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទើប​ធ្វើ​ឲ្យ​ក្រុម​ពិធី​ករ​កីឡា​ទាំង​អស់​រួម​គ្នា​បង្កើត​ជា​កម្មវិធី​មនុស្សធម៌​នេះ​ឡើង​។​ ប្រធាន​ចាត់ការ​ទូទៅ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​របស់​លោក​នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សារប្រយោជន៍​ នៃ​ការ​បរិច្ចាគ​ឈាម​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​មហាជន​ទូទៅ​ដើម្បី​ជ្រាប​ និង​ទទួល​បាន​ការ​ចូលរួម​កាន់​តែ​ច្រើន​​លើ​កិច្ចការ​មនុស្ស​ធម៌​នេះ។​ បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ដែល​ជា​ថ្ងៃ​ប្រកួត​នេះ​នឹង​មាន​ទទួល​មហាជន​ដែល​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ផង​ដែរ​ចាប់​ពី​ម៉ោង​ ៧ កន្លះ​ព្រឹក​រហូត​ដល់​ម៉ោង​ ៦ល្ងាច​ដែល​ជា​ពេល​ប្រកួត​តែ​ម្ដង។​ មហាជន​អាច​ចូលរួម​ទស្សនា​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ទាំង​ពីរ​ដោយ​សេរី​នៅ​ស្តាត​ចាស់​។​ ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ចលនា​មនុស្សធម៌​តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ឲ្យ​បាន​ ១០០០​សាក់​នៅ​ថ្ងៃ​ទី១៨​ កុម្ភៈ​ ខាង​មុខ​នេះ៕​

Read More
Featured កីឡា កីឡាជាតិ

សង្វៀន​បាយ័ន៖​ ខ្សែក្រវាត់​ខារ៉ាបាវ​​រដូវកាល​​ទី១៣ ផ្តល់​ឱកាស​កីឡាករ​ទម្ងន់​ស្រាល​ ៥៧​គីឡូក្រាម​ ​

ស្ថានីយ​ទូរទស្សន៍​បាយ័ន​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ រដូវ​កាល​ទី១៣​ បន្ត​ទៀត​ហើយ​ ដោយ​លើក​នេះ​ផ្ដល់​ឱកាស​កីឡាករ​ឆ្នើម​កម្ពុជា​ទម្ងន់​ស្រាល​ប្រភេទ​ ៥៧​ គីឡូក្រាម​​ប្រជែង​ជា​មួយ​បរទេស។​ លោក​ នាង​ ស៊ីវុត្ថា​ តំណាង​ទូរទស្សន៍​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​រដូវ​កាល​ទី១​៣ នេះ​គឺ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ជំនាន់​ក្រោយ​ពិសេស​ទម្ងន់​ ៥៧​ គីឡូក្រាម​នេះ​បាន​បង្ហាញ​សមត្ថភាព​ សាង​កេរ្តិ៍ឈ្មោះ​ដើម្បី​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ។​ ដូច្នេះ​សង្វៀន​បាយ័ន​ រួម​ទាំង​​​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់​មុខ​គឺ​ភេសជ្ជៈ​ខារ៉ាបាវ​ ជា​ថ្នាល​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​ស្វែង​រក​បទ​ពិសោធ​ និង​ជា​ការ​រួមចំណែក​លើក​ស្ទួយ​គុន​ខ្មែរ​ បង្កើន​ធនធាន​ផង​ដែរ។​ យ៉ាងណា​លោក​ នាង​ ស៊ីវុត្ថា​ មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​តែងតែ​មក​ទស្សនា​ និង​ដឹកនាំ​ផ្សព្វផ្សាយ​ដល់​បរទេស​ឲ្យ​មក​ដល់​សង្វៀន​បាយ័ន​ផ្ទាល់​ដូច​បាន​ឃើញ​ស្រាប់។​ ជម្រាប​ផង​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ នេះ​គឺ​បាន​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃអាទិត្យ​ ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ស្ទឹងមានជ័យ។​ កីឡាករ​ ៤​​ រូប​ រួម​មាន​ យ៉ន​ ពិសី​ ធន់​ ស៊ីម៉ូវ​ នូវ សុខទី​ លី សុខា​។​ ពួកគេ​នឹង​ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចំនួន​ ៤ប្រកួត​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ៤រូប​ដូច​គ្នា​ បន្ទាប់​មក​កីឡាករ​ខ្មែរ ២រូប ថៃ […]

Read More