Day: February 26, 2025

ការប្រកួតបាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ប្រជុំដោយតារាកម្ពុជា អ្នកលេងគុនខ្មែរ ប៉ះ តារាថៃ និងក្រុមគុនថៃ
ព្រឹត្តិការណ៍បាល់ទាត់ដែលមិនធ្លាប់មាននៅកម្ពុជា «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ដែលផ្ដួចផ្ដើមឡើងដោយលោក ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហព័ន្ធប្រដាល់គុនខ្មែរ និងក្រុមតារាកម្ពុជា រួមទាំងភាគីខាងថៃ នឹងប្រជុំដោយតារាៗសិល្បៈកម្ពុជា-ថៃ អ្នកលេងគុនខ្មែរជួរមុខ ប៉ះ ជាមួយខាងគុនថៃ ផងដែរនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ លោក ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា នេះជាការប្រកួតមួយដែលបង្ហាញអំពីគោលបំណងផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមចំពោះការរឹតចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រទេសកម្ពុជា និងថៃ។ បន្ថែមពីនេះជាការអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ថៃ ផងដែរ។ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អំពាវនាវដល់មហាជនកុំភ្លេចមកជួយគាំទ្រព្រឹត្តិការណ៍បាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ទាំងអស់គ្នាដើម្បីធ្វើឲ្យកម្មវិធីនេះមានភាពអធិកអធម និងបង្កើនចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជា និងថៃបន្ថែមទៀត។ បញ្ជាក់ដែរថា សហព័ន្ធប្រដាល់គុនខ្មែរ ក្រុមបាល់ទាត់តារាកម្ពុជា អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ រួមទាំងភាគីខាងប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានប្រកាសពីការប្រកួតបាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» នេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ […]
Read More
ពានរង្វាន់បាល់ទាត់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ឆ្នាំ២០២៥ ផ្តើមនាដើមខែមិនា
ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ត្រៀមដំណើរការសកម្មភាពប្រកួតជាផ្លូវការនាថ្ងៃទី១ខែមិនា ដើមខែក្រោយនេះហើយដោយមានក្រុមតំណាងក្រសួង-ស្ថាប័នចូលរួមចំនួន ៣៥ក្រុម។ ថ្លៃងក្នុងសន្និសិតសារព័ត៌មាននិងចាប់ពូល ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» កាលពីថ្ងៃចុងសប្តាហ៍ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាគម្រប់ខួបលើកទី១០ នៃការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» តាមរយ:ចំនួនក្រុមនៃការចូលរួមប្រកួតប្រជែងសម្រាប់ឆ្នាំនេះ គឺជាការបំបែកកំណត់ត្រាថ្មីមួយទៀតបើធៀបទៅហ្នឹងឆ្នាំកន្លងទៅ។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមមានការកើនឡើងនេះដោយសារមានការចូលរួមពីសំណាក់ស្ថាប័នថ្មីៗ ក៏ដូចជាការវិលត្រឡប់ជាថ្មីពីសំណាក់ក្រសួង-ស្ថាប័ន ចំនួន៣ ក្នុងនោះរួមមាន ក្រសួងអធិការកិច្ច អគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រសួងកិច្ចការនារី។ ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក បានបង្ហាញការសាទរដល់គណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ដែលបានបង្កើអោយមានការប្រកួតបាល់ទាត់ រវាងក្រុមការងារក្រសួង និងស្ថាប័ននេះឡើង។ លោកជំទាវ បានបង្ហាញការគាំទ្រ និងបន្តលើកទឹកចិត្តអោយមានការរៀបចំព្រឹត្តិការនេះជារៀងរាល់ឆ្នាំបន្តទៀត។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» រៀបចំឡើងដំបូង កាលពីឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការផងដែរ។ សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ ២០២៥ មាន៣៥ក្រុមចូលរួមការប្រកួតនឹងចាប់ផ្តើម ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្តាតចាស់។ឆ្នាំនេះ ក្រុមក្រសួងកិច្ចការនារី ក្រសួងអធិការកិច្ច និងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានវិលត្រឡប់មកវិញផងដែរ។ សម្រាប់ក្រុមទាំង ៣៥ ត្រូវបានចាប់បែងចែកចេញជា ៨ […]
Read More