Design
Featured កីឡា

អ្នកបន្តវេនគុនល្បុក្កតោ​ ​នឹង​ខិតខំ​​​ដឹកនាំ​សហព័ន្ធ​កីឡា​អត្តសញ្ញាណ​ជាតិ​ឲ្យរីកចម្រើន

ក្នុង​នាម​ជា​អ្នក​បន្តវេន​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន​នឹង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ដឹកនាំ​សហព័ន្ធ​កីឡា​អត្តសញ្ញាណ​ជាតិឲ្យរីកចម្រើន​។​ នេះជាប្រសាសន៍ឯកឧត្តម វ៉ាត់ចំរើន ក្រោយត្រូវបានអង្គមហាសន្និបាតសម្រេចប្រកាសគាំទ្រ ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ទី​៦​ឆ្នាំ​២០២៦-២០៣០​ជា​បន្ត បន្ទាប់​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​អាណត្តិ​ចាស់​ទី​៥​ឆ្នាំ​២០២១-២០២៥​ប្រកាស​លាលែង​តំណែង​​ ។ ពិធីដែលធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០​ខែមេសា​ឆ្នាំ​២០២៦​ ឯកឧត្តម​វ៉ា​ត់ ចំរើន​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ការ​រីក​ចម្រើន​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាណត្តិ​ចាស់​ ជា​អាណត្តិ​ដ៏​ពិសេស​និង​សកម្ម​បំផុត​និង​មាន​ស្នាដៃ​ជា​ច្រើន ក្នុង​ការ​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ ដណ្ដើម​យក​មេដាយ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ​ជា​ពិសេស​ការ​សម្រេច​បាន​នូវ​ក្ដី​សុបិន​របស់​លោកគ្រូ​តា​ក្រមា​មាស​សាន គឹ​ម​សៀន​ចង់​ឃើញ​កីឡា​គុន​ល្បុក្កតោ​ចុៈ​ក្នុង​បញ្ជី​កីឡា​បេ​តិក​ភ័​ណ្ឌ​អង្គការ​យូ​ណេ​ស្កូ​។​ឥលូវ​បំណងប្រាថ្នា​មួយ​នេៈ​បាន​ស​ម្រ​ច​ទាំងអស់​គ្នា ហើយ​ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡា​គុន​ល្បុក្កតោ​ខ្មែ​យើង ដែល​យើង​បាន​ធ្វើ​ស្នាដៃ​ដ៏​អស្ចារ្យ​សម្រាប់​ជាតិ​យើង​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ស៊ី​ហ្គេ​ម​ជា​កីឡា​តំបន់​មួយ​ជា​ចលនា​អូ​ឡាំ​ពិ​ក​ក្នុង​ការ​មានឱកាស​ដាក់​គុន​ល្បុក្កតោ​ប្រកួត​ជា​ផ្លូវការ​។​ ក្នុង​នោះ​ដែរ​កីឡា​គុន​ល្បុក្កតោ​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​កម្ម​វិ​សិក្សា​សិស្ស​ថ្នាក់​បឋម​រួច​ហើ​យ ចឹ​ង​ជំ​ហ៊ាន​បន្ត​យើង​នឹង​ដាក់​ចូល​ទៅ​ក្នុង​សិស្ស​មធ្យម​និង​ឧត្តម​សិក្សា​ជា​បន្ត​ទៀត​។ ជាការដឹងគុណនិង​ឱ្យ​តម្លៃ​ទៅ​ដល់​ថ្នាក់ដឹកនាំ​​មានស្នាដៃ ជួយ​​លើកស្ទួយ​វិស័យ​កីឡាគុនល្បុក្កតោ​​​​ឱ្យមាន​ឈ្មោះបោះសំឡេង ​អង្គមហាសន្និបាត​​ បានឯក​ភាព​គ្នា តែងតាំង​​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន ឱ្យ​ធ្វើ​ជាប្រធានសហព័ន្ធ​កីឡាគុនល្បុក្កតោ​អស់មួយ​​​ជីវិត។ គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិទី​៦​របស់សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា បាន​១៨នាក់ រួមមាន​លោក វ៉ាត់ ចំរើន ជាប្រធាន ​លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ្ត លោក សេង ប៊ុនសុង ជាអនុ​ប្រធាន រីឯ​​​លោក សាន អង្គររាជវ័ន្ត ដែលជា​កូនប្រុស​របស់លោក​គ្រូ​តាក្រមាមាស សាន គឹមស៊ាន ជាអនុ​ប្រធាន និងជា​ប្រធាន​បណ្ឌិត​សភា​គុន​ល្បុក្កតោ ចំណែក​​លោក អ៊ួ […]

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Featured កីឡា

លោកស្រី ជួបវិច្ឆិកា៖  លេងកីឡាហើយមិនចប់ត្រឹមនេះទេ ពួកគេមានផ្លូវចិត្តនិងទំនាក់ទំនងល្អ

រកពាក្យអ្វីមកថ្លែងមិនបាន អំពីទំហំសប្បាយរីករាយ ព្រោះការរៀបចំឆ្នាំនេះ សម្រាប់ខួប២០ឆ្នាំ របស់អង្គការផ្កាយសមុទ្រ នៅក្នុងព្រឹត្តការណ៍បាល់ទាត់ក្មេងស្រី មានកីឡាការិនី ចូលរួមជាង៥០០នាក់ ស្មើរនិង៤៥ក្រុម ដែលជាចំនួនមួយច្រើនជាងឆ្នាំមុន ។

Featured កីឡា

HFCA នឹង​នាំ​កូន​ខ្មែរ​ ១០​នាក់​បង្ហាញ​សមត្ថភាព​នៅ​ការ​ប្រកួត​បាល់ទាត់​ឯ​ប្រទេស​សិង្ហបុរី​

HFCA​ ដែល​ជា​អង្គការ​ជួយ​ទៅ​ដល់​កុមារ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​ នឹង​ផ្ដល់​ឱកាស​ដល់​កីឡាការិនី​ឆ្នើម​ៗអាយុ​ក្រោម​ ១៦​ឆ្នាំ​ចំនួន​ ១០​រូប​​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ JSSL 7s​ នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​ប្រកួតបង្ហាញ

Featured កីឡា

ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុថ្ងៃទី២២មិនានេះ មានគោលបំណង៣សំខាន់

ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុ បានត្រៀមខ្លួនសារជាថ្មីទៀតហើយ ទទួលស្វាគមន៍អ្នករត់គ្រប់ជាតិ សាសន៍ ចូលរួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៣។

Featured កីឡា

ពានរង្វាន់បាល់ទាត់កុមារារបស់ ISFនិង Ian Thompson Memorialផ្តល់ឱកាសដល់កីឡាករបញ្ចេញសមត្ថភាព និងស្មារតីសាមគ្គីក្រុម

ឈានចូលឆ្នាំទី ១៣ នៃភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ ជាមួយ Ian Thompson Memorial កាលពីថ្ងៃសៅរ៍ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦

Featured កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក ចាប់ដៃគ្នារួមចំណែកលើកស្ទួយអត្តពលិក ពីក្រុមហ៊ុនសម្ភារៈកីឡា

គោលបំណងរបស់សហព័ន្ធ គឺចង់មានដៃគូសហការច្បាស់លាស់ ដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ ហើយចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឧកាសដែលសហព័ន្ធនិងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានចុះអនុស្សារណៈលើភាពជាដៃគូ ឧបត្ថម្ភសម្ភារកីឡាម៉ាក Peak ផ្ដាច់មុខ រយៈពេល ២ ឆ្នាំ កាលពីរសៀលថ្ងៃទី២៦កុម្ភះឆ្នាំ២០២៦។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បន្ថែមថាសហព័ន្ធខ្មែរកីឡាហែលទឹកពិត ជាមានកិត្តិយស ដែលបានចុះអនុស្សារណៈ (MOU)ជាមួយក្រុមហ៊ុន CHN Sports ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាម៉ាក Peak ដ៏ធំរបស់ប្រទេសចិនលើពិភពលោក ក្រោមការអនុញ្ញាត ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ។ ចំណុចសំខាន់បំផុតនោះ សហព័ន្ធចង់សហការ និងជំរុញម៉ាកយីហោ Peak នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយនាពេលនេះក្រុមជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក […]