អ៊ូតារា៖ ការលេងកីឡា មានសារៈសំខាន់ណាស់ សម្រាប់កុមារ

ការប្រកួតកីឡានេះ ជាទូទៅមានសារសំខាន់ សម្រាប់អនាគតរបស់កុមារ ព្រោះបើគាត់ស្រឡាញ់កីឡា គឺយើងបានបញ្ខៀបទៅពួកគាត់ ​ហើយបានហាត់ក្បាច់គុនអត្តសញ្ញាណរបស់ខ្លួន ព្រមជាមួយឧកាសក្លាយជាអ្នកបន្តវេន និងជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។

នេះគឺជាការលើកឡើងរបស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីរសៀលថ្ងៃទី៧ឧសភាឆ្នាំ២០២៦ម្សិលមិញនេះ ក្នុងឧកាសនៃការ​បើក​ដំណើរ​ការ​ប្រកួត ក្នុងព្រឹត្តការណ៍​កីឡា​សិស្សបឋមសិក្សា​ថ្នាក់​ជាតិ​​នៅ​សាល​ក្នុង​ នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញក្រោមប្រធានបទ«កីឡាដើម្បីសុខភាពកុមារ»។

លោកអគ្គលេខាធិការបញ្ជាក់ថា ទោះជាមានកំណើននៃការចូលរួមច្រើន ប៉ុន្តែមិនទាន់សមល្មមចិត្តដូចអ្វីដែលសហព័ន្ធចុងបាននោះទេ ព្រោះអ្វីដែលជាគោលបំណងរបស់យើង គឺចង់ឃើញល្បុក្កតោ ត្រូវបានគេយកមកហ្វឹកហាត់ និងលេងពាសពេញផ្ទៃប្រទេស។

យ៉ាងណាក៍ដោយ អ្វីដែលអ៊ូតារា សម្លឹងឃើញ គឺកុមារតូចៗដែលឡើងបង្ហាញក្បាច់គុនអត្តសញ្ញាណមួយនេះ មានការខិតខំប្រឹងប្រែងនិងធ្វើបានយ៉ាងល្អផងដែរ ។

គួរបញ្ជាក់ដែរថា ក្រោមការរៀបចំរបស់ក្រសួងអប់រំយុវជននិងកីឡា នេះជាលើកទី២ របស់សហព័ន្ធដែលបានដាក់បញ្ចូលគុនល្បុក្កតោ ក្នុងការប្រកួត ដោយមានក្លឹបចូលរួមកើនឡើងរហូតដល់ ១០រាជធានីខេត្ត ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More