គុនល្បុក្កតោ

Featured កីឡា

អ្នកបន្តវេនគុនល្បុក្កតោ​ ​នឹង​ខិតខំ​​​ដឹកនាំ​សហព័ន្ធ​កីឡា​អត្តសញ្ញាណ​ជាតិ​ឲ្យរីកចម្រើន

ក្នុង​នាម​ជា​អ្នក​បន្តវេន​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន​នឹង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ដឹកនាំ​សហព័ន្ធ​កីឡា​អត្តសញ្ញាណ​ជាតិឲ្យរីកចម្រើន​។​ នេះជាប្រសាសន៍ឯកឧត្តម វ៉ាត់ចំរើន ក្រោយត្រូវបានអង្គមហាសន្និបាតសម្រេចប្រកាសគាំទ្រ ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ទី​៦​ឆ្នាំ​២០២៦-២០៣០​ជា​បន្ត បន្ទាប់​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​អាណត្តិ​ចាស់​ទី​៥​ឆ្នាំ​២០២១-២០២៥​ប្រកាស​លាលែង​តំណែង​​ ។ ពិធីដែលធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០​ខែមេសា​ឆ្នាំ​២០២៦​ ឯកឧត្តម​វ៉ា​ត់ ចំរើន​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ការ​រីក​ចម្រើន​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាណត្តិ​ចាស់​ ជា​អាណត្តិ​ដ៏​ពិសេស​និង​សកម្ម​បំផុត​និង​មាន​ស្នាដៃ​ជា​ច្រើន ក្នុង​ការ​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ ដណ្ដើម​យក​មេដាយ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ​ជា​ពិសេស​ការ​សម្រេច​បាន​នូវ​ក្ដី​សុបិន​របស់​លោកគ្រូ​តា​ក្រមា​មាស​សាន គឹ​ម​សៀន​ចង់​ឃើញ​កីឡា​គុន​ល្បុក្កតោ​ចុៈ​ក្នុង​បញ្ជី​កីឡា​បេ​តិក​ភ័​ណ្ឌ​អង្គការ​យូ​ណេ​ស្កូ​។​ឥលូវ​បំណងប្រាថ្នា​មួយ​នេៈ​បាន​ស​ម្រ​ច​ទាំងអស់​គ្នា ហើយ​ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡា​គុន​ល្បុក្កតោ​ខ្មែ​យើង ដែល​យើង​បាន​ធ្វើ​ស្នាដៃ​ដ៏​អស្ចារ្យ​សម្រាប់​ជាតិ​យើង​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ស៊ី​ហ្គេ​ម​ជា​កីឡា​តំបន់​មួយ​ជា​ចលនា​អូ​ឡាំ​ពិ​ក​ក្នុង​ការ​មានឱកាស​ដាក់​គុន​ល្បុក្កតោ​ប្រកួត​ជា​ផ្លូវការ​។​ ក្នុង​នោះ​ដែរ​កីឡា​គុន​ល្បុក្កតោ​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​កម្ម​វិ​សិក្សា​សិស្ស​ថ្នាក់​បឋម​រួច​ហើ​យ ចឹ​ង​ជំ​ហ៊ាន​បន្ត​យើង​នឹង​ដាក់​ចូល​ទៅ​ក្នុង​សិស្ស​មធ្យម​និង​ឧត្តម​សិក្សា​ជា​បន្ត​ទៀត​។ ជាការដឹងគុណនិង​ឱ្យ​តម្លៃ​ទៅ​ដល់​ថ្នាក់ដឹកនាំ​​មានស្នាដៃ ជួយ​​លើកស្ទួយ​វិស័យ​កីឡាគុនល្បុក្កតោ​​​​ឱ្យមាន​ឈ្មោះបោះសំឡេង ​អង្គមហាសន្និបាត​​ បានឯក​ភាព​គ្នា តែងតាំង​​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ច័ន្ទ សា​រុន ឱ្យ​ធ្វើ​ជាប្រធានសហព័ន្ធ​កីឡាគុនល្បុក្កតោ​អស់មួយ​​​ជីវិត។ គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិទី​៦​របស់សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា បាន​១៨នាក់ រួមមាន​លោក វ៉ាត់ ចំរើន ជាប្រធាន ​លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ្ត លោក សេង ប៊ុនសុង ជាអនុ​ប្រធាន រីឯ​​​លោក សាន អង្គររាជវ័ន្ត ដែលជា​កូនប្រុស​របស់លោក​គ្រូ​តាក្រមាមាស សាន គឹមស៊ាន ជាអនុ​ប្រធាន និងជា​ប្រធាន​បណ្ឌិត​សភា​គុន​ល្បុក្កតោ ចំណែក​​លោក អ៊ួ […]

Read More