ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យសម្រាប់វិស័យកីឡាកម្ពុជា ព្រមទាំងជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសមត្ថភាព សក្តានុពល និងកិត្យានុភាពរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។

 នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តមកែ ប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨” ដែលរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

​ឯកឧត្តមបានសំណូមពរដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំត្រង់ត្រាប់ស្តាប់នូវមុខវិជ្ជាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាពដោយយុត្តធម៍ និង សុក្រឹត្តភាពក្នុងការចូលរួម ឬដឹកនាំការប្រកួតនាពេលខាងមុខ។

​បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្តុះបណ្តាល​បទ​បញ្ញាត្តិ​ទូទៅ​ និង​បទ​បញ្ជ​បច្ចេកទេស​ ត្រៀម​រៀបចំ​ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨​  មានសិក្ខាកាម​ចូលរួម​តំណាងសហព័ន្ធកីឡាជាតិ​ទាំង​ ១៥ ​តំណាង​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និងស្ថិតិកីឡា ៦នាក់ និង​តំណាង​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡាសិស្ស​ និស្សិត​ ៦នាក់ សរុប​ ៤២នាក់៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More
Featured កីឡា

បន្តដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសអាណត្តិថ្មី ឯកឧត្តម សរ សិទ្ធិ ដាក់ចេញគោលដៅប្រសិទ្ធិភាព៤ចំណុច

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ហើយជាលទ្ធផល ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ

Read More