បន្តដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសអាណត្តិថ្មី ឯកឧត្តម សរ សិទ្ធិ ដាក់ចេញគោលដៅប្រសិទ្ធិភាព៤ចំណុច

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ហើយជាលទ្ធផល ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បន្តជាប់ជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

ថ្លែងនៅក្នុងអង្គមហាសន្និបាត ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មានប្រសាសន៍ថា វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ទំនាក់ទំនងការទូត វប្បធម៌ និងការលើកតម្កើងមុខមាត់ជាតិនៅលើឆាកអន្តរជាតិផងដែរ។ ក្នុងន័យនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ដើម្បីអភិវឌ្ឍខ្លួនពីកម្រិតដំបូង រហូតឈានមកដល់ការបង្កើតបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៀតថា មហាសន្និបាតដែលយើងកំពុងប្រារព្ធធ្វើឡើងនាថ្ងៃនេះ គឺជារបត់ការងារដ៏មានសារៈសំខាន់បំផុត នេះជាឱកាសមាសសម្រាប់ការជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងសមាជិកទាំងអស់ ដើម្បីរួមគ្នាបូកសរុប វាយតម្លៃលើលទ្ធផលការងារ លទ្ធផលបច្ចេកទេស និងបទពិសោធន៍ដែលយើងសម្រេចបានក្នុងអាណត្តិកន្លងមក។ លើសពីនេះទៅទៀត យើងក៏ត្រូវរួមគ្នាពិនិត្យនូវរាល់ចំណុចខ្វះខាត បញ្ហាប្រឈម និងឧបសគ្គនានាដែលសហព័ន្ធបានជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពខ្ពស់។

បញ្ជាក់ដែរថា  លទ្ធផលបោះឆ្នោតនៃមហាសន្និបាតរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ជាលទ្ធផល ឯកឧត្តម សរ សិទ្ធិ ជាប់ជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៨រូប  ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ អមដោយអគ្គលេខាធិការង៣រូប លោក អ៊ាន សុភ័ក្រ្ត អគ្គហេរញ្ញិក រួមទាំងសមាជិកចំនួន១៥នាក់ទៀត៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More