សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ត្រូវបានបើកដំណើរការនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ឈុន ចាន់ធូ អគ្គនាយករង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាមហាជន និងកីឡាជំនាញ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីជាច្រើនរូបផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌”មានសារសំខាន់សម្រាប់គ្រូបង្វឹក ជំនួយ កីឡាករ-កីឡាការិនីដោយទទួលបានចំណេះដឹង បទពិសោធន៍ថ្មី ពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ-កីឡាការិនីចូលរួមប្រកួតដោយFair Play ប្រការដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ ។

ជាពិសេសកីឡាករ-កីឡាការិនីទំាងអស់ត្រូវចូលរួមការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុនត្រូវចាំថា រដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពល ពីក្រោយសម្រាប់ក្រុមអត្តពលិកកម្ពុជា ដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ ឯកឧត្តមបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីទំាង ១៤ ប្រភេទកីឡា ត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡាបានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមសរុបចំនួន៨៩នាក់ មកពីបណ្តាសហព័ន្ធជាតិចំនួន១៤ រួមមាន៖ ហែលទឹក អត្តពលកម្ម ប្រដាល់សកល ជីជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូ WT ទ្រីយ៉ាត្លង ចំបាប់  E-Sports បាល់ទាត់លើតុ គុនចម្រុះ ទូកក្តោង និងប្រភេទកីឡាសូហ្វតិន្នីស ។ ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩នាក់ កីឡាការិនី ២០នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦នាក់។

សម្រាប់ព្រឹត្តកាេណ៍ប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ដែលនិងធ្វើឡើង នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ៕

រូបភាព NOCC

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

បន្តដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសអាណត្តិថ្មី ឯកឧត្តម សរ សិទ្ធិ ដាក់ចេញគោលដៅប្រសិទ្ធិភាព៤ចំណុច

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ហើយជាលទ្ធផល ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ

Read More