គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។


ឯកឧត្តម ប៊ូ ជុំសេរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបយកចំណេះដឹងរបស់សិក្ខាមទាំងពីគ្រូឧទ្ទេសប្រចាំវគ្គជាច្រើនរូប។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានរៀបចំវគ្គនេះឡើង ដើម្បីពង្រឹងគុណភាពរបស់គ្រូបង្វឹក គ្រូជំនួយ ក្នុងការបង្វឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិធំៗ នាពេលខាងមុខជាបន្តបន្ទាប់។


លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គសិក្ខាសាលានេះ ផ្តោតសំខាន់លើការចែករំលែកចំណេះដឹងនៃចិត្តសាស្ត្រកីឡា ការព្យាបាលដោយចលនា និងស្តារយុវនិតិសម្បទា ការផ្សព្វផ្សាយឯកសារគតិយុត្ត ការរៀបចំទ្រឹស្តី និងផែនការហាត់ហ្វឹកហ្វឺន ការសង្គ្រោះបឋម ព្រមទាំងចែករំលែកពីមេរៀននៃផលវិបាកនៃការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) ផងដែរ។

គោលបំណង គឺដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ក្នុងការរៀបចំកម្មវិធីហ្វឹកហាត់ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងផែនការណ៍ហាត់ហ្វឹកហ្វឺន ក្នុងនាមជាគ្រូបង្វឹក ដោយមិនមែនត្រឹមតែជាអ្នករៀបចំផែនការបង្ហាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវយល់ដឹងច្បាស់លាស់លើជំនាញរបស់ខ្លួន វិធីសាស្ត្របង្ហាត់ របបអាហារូបត្ថមកីឡា ផ្នែកចិត្តសាស្ត្រកីឡា ផ្នែកសង្គ្រោះបឋម ផ្នែកទំនាក់ទំនង និងការប្រើប្រាស់ថ្នាំផ្សេងៗ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ការហ្វឹកហាត់ និងការប្រកួតជាដើម៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized កីឡា

អ៊ូតារា៖ ការលេងកីឡា មានសារៈសំខាន់ណាស់ សម្រាប់កុមារ

ការប្រកួតកីឡានេះ ជាទូទៅមានសារសំខាន់ សម្រាប់អនាគតរបស់កុមារ ព្រោះបើគាត់ស្រឡាញ់កីឡា គឺយើងបានបញ្ខៀបទៅពួកគាត់ ​ហើយបានហាត់ក្បាច់គុនអត្តសញ្ញាណរបស់ខ្លួន ព្រមជាមួយឧកាសក្លាយជាអ្នកបន្តវេន និងជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។

Read More