អង្គការផ្កាយសមុទ្រ រកឃើញក្រុមខ្លាំង លើកពាន AIA-ISF Grand Championship League 2026

ការប្រកួតកីឡាបាល់ទាត់ AIA-ISF Grand Championship League 2026 បានរកឃើញម្ចាស់ជើងឯកហើយ ក្រោយដំណើរការតាំងពីដើមឆ្នាំ២០២៦ ស្វែងរកជើងខ្លាំងតាមខេត្ត និង តំបន់ផ្សេងៗរួមគ្នាឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ប្រជែងពានធំប្រចាំឆ្នាំមួយនេះ។

Screenshot

ក្រៅតែពីការរៀបចំការប្រកួតវគ្គជម្រុះ និង ឈានមកកាន់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន អ្នកស្រីជួបវិច្ឆិកា នាយិការអង្គការផ្កាយសមុទ្រ បានបង្ហាញអារម្មណ៍រីករាយ ព្រោះការប្រកួតឆ្នាំនេះមានក្រុមនារីចូលរួមច្រើន ជាពិសេសក៍មានរៀបចំឲ្យមានការប្រកួតសម្រាប់ជនពិការ វិញ្ញាសា បាល់បោះរទេះ និង បាល់ទាត់ជនពិការភ្នែកផងដែរ។

Screenshot

ការបញ្ចូលវិញ្ញាសាជនពិការឲ្យមាននាពេលនេះ ដើម្បីជាការលើកកម្ពស់ដល់ជនមានពិការភាព ឲ្យពួកគាត់មានឧកាសលេងកីឡា និង ចូលរួមសកម្មភាពក្នុងសង្គមដូចមនុស្សទូទៅ ជាពិសេសធ្វើឲ្យពួកគាត់មានកម្លាំងចិត្ត ធ្វើការជាច្រើនទៀត ដែលមនុស្សធម្មតាធ្វើមិនបាន។

Screenshot

សូមរំលឹកផងដែរថា មុននិងឈានមកកាន់ការប្រកួតដណ្តើមពានរង្វាន់ធំនេះ អង្គការផ្កាយសមុទ្រនិងដៃគូឧបតម្ភ បានរៀបំការប្រកួត ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទាំងរាជធានីភ្នំពេញ កំពង់ធំ និង បាត់ដំបង ។ ដោយក្រុមដែលឈ្នះតាមមណ្ឌលទាំងនេះ ត្រូវឡើងមកប្រជែងពានធំ គឺ បាល់ទាត់វិលជុំវគ្គផ្តាច់ព្រ័ត្រ ISF Grand Championship នេះឯង។ ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមចំនួន១៣៥ក្រុម ។

Screenshot

ជាគោលបំណងក្នុងការរៀបចំការប្រកួតនេះ គឺផ្តល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតប្រជែងដោយ មិត្តភាព និងភាពស្វិតស្វាញ ស្មារតីការងារជាក្រុម និងការកសាងមិត្តភាពថ្មីៗក្នុងបរិយាកាស ដែល មានសុវត្ថិភាព បរិយាបន្ន និងការគាំទ្រ ។ ពេញមួយរដូវកាលនេះ កីឡាករកីឡាការនីទទួលបាន អត្ថប្រយោជន៍លើសពីការប្រកួតបាល់ទាត់ មានឱកាសកសាងទំនុកចិត្តលើខ្លួនឯង ពង្រឹង ជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ព្រមទាំងរកឃើញអ្វីដែលពួកគេពេញចិត្ត ៕

Screenshot
Screenshot
Screenshot
Screenshot

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More