ខេត្តព្រៃវែងឈ្នះមេដាយបានច្រើនជាងគេ លើប្រភទកីឡាហែលទឹក ក្នុងកីឡាសិស្សបឋមថ្នាក់ជាតិ

មុនមួយថ្ងៃនៃពិធីបិទជាផ្លូវការព្រឹត្តការណ៍សិស្សបឋមថ្នាក់ជាតិ ការប្រកួតកីឡាហែលទឹក ដែលជាកីឡាមួយប្រភេទ មាននៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ដែរនោះ ក៍បានរកឃើញម្ចាស់ជ័យលាភីរបស់ខ្លួន លើវិញ្ញាសាទាំង៨ផងដែរ។

ក្នុងពិធីបិទជាផ្លូវការ កាលពីថ្ងៃចុងសប្តាហ៍មិនេះ លោក នាង សុរិទ្ធិយ៉ា អគ្គលេខាធិការងសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡា “សិស្សបឋម សិក្សាជើងឯកថ្នាក់ជាតិ” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។ សម្រាប់ការប្រកួតប្រភេទកីឡាហែលទឹក ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតផងដែរ ចាប់ផ្តើមនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុ កីឡដ្ឋានជាតិ ។

ឆ្នាំនេះមានការចូលរួម ពីរាជធានី ខេត្តចំនួន ៧ ដូចជា៖  រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្ត កណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តបន្ទាយមានជ័យ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៧នាក់ (ប្រុស ១៦នាក់ ស្រី ១១នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១៤នាក់ នឹងមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ២៥នាក់ ចូលរួមដឹកនាំកាត់ សេចក្តីក្នុងការប្រកួត ។ មានវិញ្ញាសាសរុបចំនួន ៨ (កីឡាករ ៤វិញ្ញាសា និងកីឡាការិនី ៤វិញ្ញសា)ដាក់ឲ្យប្រកួតប្រជែង។

លោក ហែម គីរី អគ្គលេខាធិការ បានមានប្រសាសន៍ថា អ្វីដែលសហព័ន្ធខ្មែរកីឡាហែលទឹក ផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេង ជាពិសេសស្សានុសិស្សសិក្សានៅតាមវិទ្យាល័យទូទាំងប្រទេសកម្ពុជា ។

កម្មវិធីនេះបានបង្ហាញពីស្មារតីកីឡា ការគោរពវិន័យ ភាពអង់អាចក្លាហាន និងសាមគ្គីភាពរវាងបេក្ខភាពដែលជាសិស្សបឋមមកពីបណ្តារាជធានី ខេត្តដែលចូលរួម។ ការប្រកួតកីឡាហែលទឹកនេះ មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីទទួលបានជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយវិស័យកីឡា បណ្តុះស្មារតីរឹងមាំ ការអត់ធ្មត់ និងការគោរពច្បាប់ផងដែរ។ វាជាវេទិកាដ៏សំខាន់មួយសម្រាប់កុមារា និងកុមារីក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឯង។

សម្រាប់លទ្ធផលចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ខេត្ត​ព្រៃវែង​ ឈ្នះ​មេដាយ​សរុប​ ៦គ្រឿង​ មាស២​ ប្រាក់៣​ សំរឹទ្ធ១។​ លេខ២​ បាន​លើ​រាជធានីភ្នំពេញ​ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង​ មាស២​ ប្រាក់២។​ លេខ៣​ បាន​លើ​ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស២​ សំរឹទ្ធ១៕​

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More