ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

នេះជាប្រសាសន៍របស់ លោកស្រី ជួប វិច្ឆិកា អគ្គនាយិការអង្គការផ្កាយសមុទ្រ ថ្លែងឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ជាមួយហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា កាលពីរសៀលថ្ងៃទី៤ មិថុនា ឆ្នាំ២០២៦ ដោយប្តេជ្ញាបន្តភាពជាដៃគូរយៈពេល ៧ឆ្នាំបន្ថែមទៀត ។

លោកស្រី ជួប វិច្ឆិកាអង្គការផ្កាយសមុទ្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ចំពោះការជឿទុកចិត្ត និងចក្ខុវិស័យ ដែលជាគ្រឹះកសាង កិច្ចសហការដ៏រឹងមាំមួយនេះឡើង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ផ្តល់សារៈសំខាន់ដល់ កុមារ និងយុវជនកម្ពុជាច្រើនលើសពីការលេងបាល់ទាត់ ។ វាផ្តល់ឲ្យប្អូនៗកីឡាករកីឡាការនីនូវ រចនាសម្ព័ន្ធវិជ្ជមានក្នុងជីវិត មានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយនៃសហគមន៍ មានទំនុកចិត្តលើខ្លួនឯង និងឱកាសក្នុងអភិវឌ្ឍន៍ខ្លួនក្លាយជាពលរដ្ឋសហគមន៍ ដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅ សកម្ម ។

ត្រឹមឆ្នាំ ២០៣៣ គោលដៅរបស់ពួកយើងគឺនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ។ នេះគឺជាការប្តេជ្ញាដ៏ធំរបស់ ពួកយើង ហើយ ការប្តេជ្ញាចិត្តរយៈពេល ៧ ឆ្នាំនឹងឆ្ពោះទៅរក ដោយមិនមែនគ្រាន់តែជាកម្មវិធី ប្រកួតបាល់ទាត់វិលជុំប៉ុណ្ណោះទេ ប៉ុន្តែជាកេរ្តិ៍ដំណែលមួយសម្រាប់យុវជនជំនាន់ក្រោយ ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More