Day: August 4, 2025

Heung-Min Son ចាកចេញពី Tottenham Hotspur
Tottenham Hotspur កំពុងពិភាក្សាជាមួយ Los Angeles FC ជុំវិញការផ្ទេរខ្សែប្រយុទ្ធ Heung-Min Son ដោយរូបគេយល់ព្រមចូលរួមជាមួយក្លិបលីគកំពូលអាមេរិកហើយ ក្រោយចំណាយពេល១ទសវត្សនៅក្លិបមាន់ខ្នាយមាស ។ កីឡាករ វ័យ ៣៣ ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១៥ បានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គេក្នុងការចាកចេញ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លិបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមជាមួយអតីតមិត្តរួមក្រុម Tottenham Hugo គឺអ្នកចាំទីបារាំង Hugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថា “ដប់ឆ្នាំកន្លងមកវាជាក្លិបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ ជាមួយការចងចាំដ៏អស្ចារ្យបែបនេះ។ វាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្ត ប៉ុន្តែ ខ្ញុំត្រូវការបរិយាកាសថ្មីដើម្បីជំរុញចិត្តខ្លួនឯង។ នេះគឺជាពេលវេលាដ៏មានមោទនភាពខ្លាំងណាស់។ ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគាំទ្រ Spurs ទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ដល់ខ្ញុំ។” Heung-Min Son បានក្លាយជាកីឡាករទី៧របស់ក្លិប Tottenham Hotspur ក្រោយបង្ហាញខ្លួនបាន ៤៥៤ ដងស៊ុតបញ្ចូលទីបាន១២៧ប្រកួតនិងជួយអោយក្លិបសម្រេចក្តីសុបិន្តលើកពាន Europa League ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨មក៕
Read More
កីឡាករ១០ រូប រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ
ការស៊ុតបាល់បញ្ចូលទី កើតចេញពីឱកាសវាយសម្រុកក្នុងប្រអប់ទី ឬតំបន់គ្រោះថ្នាក់គូប្រកួត ការស៊ុតបាល់ពីចម្ងាយ ការទាត់បាល់ Free Kick ពីចម្ងាយបញ្ចូលទី ជារឿងមិនងាយស្រួលប៉ុន្មានឡើយ ខណៈបច្ចុប្បន្នប្រព័ន្ធការពារក្រុមបាល់ទាត់នីមួយៗមានភាពរឹងមាំខ្លាំង។ ដោយសារតែបែបនេះហើយ ទើបការរកគ្រាប់បាល់របស់កីឡាករទាំងនោះ ត្រូវបានចាត់ទុកថា ជាការធ្វើបានយ៉ាងគួរអោយរីករាយ។ ចំណែកឯ ការស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ពិន័យ ១១ម៉ែត្រ គឺជាករណី ឬជាឱកាសដ៏ងាយស្រួលមួយក្នុងការរកបានគ្រាប់បាល់។ បើរាប់ពីការរកគ្រាប់បាល់របស់កីឡាករទាំងអស់ ដោយមិនគិតពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ មានតែកីឡាករ ១០រូប ដែលអាចធ្វើបានច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ ២០០០ មក។ លេខ ១០ Samuel Eto’o មានចំនួនដល់ទៅ ៣៧៨គ្រាប់ អំឡុងពេលគេលេងនៅក្រុម Barcelona និងក្លិប Inter Milan។ លេខ៩ Sergio Aguero ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៣៧៨គ្រាប់ ដែលគេភាគច្រើនរកបាននៅក្លិប Man City។ លេខ៨ Edinson Cavani ស៊ុតបញ្ចូលទី ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួន […]
Read More
ប្រធានក្លិប Real Madrid សម្លឹងឃើញកីឡាករម្នាក់មកជំនួស Vinicius Junior
លោក Florentino Perez ប្រធានក្លិប Real Madrid ចង់ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Erling Haaland ពី Man City មកជំនួសខ្សែប្រយុទ្ធស្លាប Vinicius Junior។ កាលពីឆ្នាំ ២០២៣ Vinicius Junior ធ្លាប់ត្រូវបានដឹងថា រូបគេបានជួបចរចាជាមួយតំណាងក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត ។ ការចរចានោះមិនមានផ្លែផ្កាអ្វីទេ ប៉ុន្តែនៅឆ្នាំ ២០២៥ ក្លិបនៅអារ៉ាប៊ីសាអូឌីត នៅតែចាប់អារម្មណ៍លើកីឡាករប្រេស៊ីល ដដែល ដោយទាំងហ៊ានផ្តល់ប្រាក់ឈ្នួលរហូតដល់ទៅ ១.១៥ ពាន់លានដុល្លារ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ថ្មីៗនេះ កីឡាករវ័យ ២៥ ឆ្នាំ បានទទូចសុំក្លិប Real Madrid តម្លើងប្រាក់ឈ្នួលលើ Kylian Mbappe ហើយបញ្ហានេះ ធ្វើអោយមានការរំពឹងថា កិច្ចសន្យាថ្មីរវាង ជាមួយ Real Madrid ទំនងជាមិនអាចបន្តបាននោះទេ។ ចំពេលមានភាពមិនច្បាស់លាស់បែបនេះ ប្រធានក្លិបលោក Perez […]
Read More
ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]
Read More
លោកអ៊ុក ចន្ថា៖ ការលេងកីឡាជាកត្តាចាំបាច់នាំអោយមានសាមគ្គីភាពរឹងមាំ ដល់សង្គមជាតិ
ការហាត់និងលេងកីឡាជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់គ្នា ការយល់គ្នា និងការស្រឡាញ់គ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិមានការឯកភាព និងសាមគ្គីភាពដ៍រឹងមាំក្នុងការកសាង និង ការពារជាតិយើង។ នេះជាការលើកឡើងរបស់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ ក្នុងឧកាសបិទបញ្ចប់ការប្រកួតកីឡាប្រដាល់ សកល និង ប្រដាល់គុនខ្មែរអាយុក្រោម១៨ឆ្នាំ ជើងឯករាជធានីភ្នំពេញ កាលពីថ្ងៃចុងសប្តាហ៍នេះ។ លោកបន្តថាព្រឹត្តការណ៍នេះដើម្បីចូលរួមអភិវឌ្ឍន៍វិស័កីឡា ស្របតាមយុត្តសាស្រ្តរាជរដ្ឋាភិបាលដែលកំពុងឈានទៅរកកម្រិតមួយ ឲ្យស្របនិងកីឡាវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។ដោយឡែកកីឡាប្រដាល់នេះ ជាកីឡាដែលយុវជន និងមហាជនចូលចិត្តទស្សនា ជាពិសេសកម្មវិធីប្រដាល់គុនខ្មែរនៅតាមប៉ុស្តិទូរទស្សន៍ រាល់សប្តាហ៍ធ្វើឲ្យកីឡាករ បានខិតខំបញ្ចេញអស់សមត្ថភាព និងប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អនុប្រធានមន្ទីរាជធានីភ្នំពេញដដែលបានថ្លែងនូវការកោតសរសើរដល់ប្រធានប្រតិភូដឹកនាំក្លឹប ដែលបានខិតខំកសាងនិង បង្កើតក្លឹប ចូលរួមការប្រកួតនាពេលនេះ បង្ហាញឲ្យឃើញកាយវិការ ការចូលរួមអភិវឌ្ឍន៍វិស័យកីឡាប្រដាល់ និង ជម្រុញដល់យុវជន មហាជន ឲ្យចូលរួមហ្វឹកហាត់ និងលេងកីឡាប្រភេទនេះដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើរឧបាយមុខផ្សេងៗក្នុងសង្គម។ សូមរំលឹកផងដែរថាការប្រកួតកីឡាប្រដាល់ សកល និងគុនខ្មែរជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំកាយ និងកីឡាភ្នំពេញ រៀបចំរយៈពេល៤ថ្ងៃ ដោយមានការចូលរួមចំនួន ១១ ក្លឹប និងវិញ្ញាសាប្រកួតចំនួន១៣ ប្រភេទទម្ងន់ ក្នុងនោះប្រដាល់សកលមានចំនួន៧ប្រភេទទម្ងន់ […]
Read More