លោកអ៊ុក ចន្ថា៖ ការលេងកីឡាជាកត្តាចាំបាច់​នាំអោយមានសាមគ្គីភាពរឹងមាំ ដល់សង្គមជាតិ

ការហាត់​និងលេងកីឡាជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់គ្នា ការយល់គ្នា និងការស្រឡាញ់គ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិមានការឯកភាព និងសាមគ្គីភាពដ៍រឹងមាំក្នុងការកសាង និង ការពារជាតិយើង។ នេះជាការលើកឡើងរបស់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ ក្នុងឧកាសបិទបញ្ចប់ការប្រកួតកីឡាប្រដាល់ សកល និង ប្រដាល់គុនខ្មែរអាយុក្រោម១៨ឆ្នាំ ជើងឯករាជធានីភ្នំពេញ កាលពីថ្ងៃចុងសប្តាហ៍នេះ។

លោកបន្តថាព្រឹត្តការណ៍នេះដើម្បីចូលរួមអភិវឌ្ឍន៍វិស័កីឡា ស្របតាមយុត្តសាស្រ្តរាជរដ្ឋាភិបាលដែលកំពុងឈានទៅរកកម្រិតមួយ ឲ្យស្របនិងកីឡាវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។ដោយឡែកកីឡាប្រដាល់នេះ ជាកីឡាដែលយុវជន និងមហាជនចូលចិត្តទស្សនា ជាពិសេសកម្មវិធីប្រដាល់គុនខ្មែរនៅតាមប៉ុស្តិទូរទស្សន៍ រាល់សប្តាហ៍ធ្វើឲ្យកីឡាករ បានខិតខំបញ្ចេញអស់សមត្ថភាព និងប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

អនុប្រធានមន្ទីរាជធានីភ្នំពេញដដែលបានថ្លែងនូវការកោតសរសើរដល់ប្រធានប្រតិភូដឹកនាំក្លឹប ដែលបានខិតខំកសាងនិង បង្កើតក្លឹប ចូលរួមការប្រកួតនាពេលនេះ បង្ហាញឲ្យឃើញកាយវិការ ការចូលរួមអភិវឌ្ឍន៍វិស័យកីឡាប្រដាល់ និង ជម្រុញដល់យុវជន មហាជន ឲ្យចូលរួមហ្វឹកហាត់ និងលេងកីឡាប្រភេទនេះដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើរឧបាយមុខផ្សេងៗក្នុងសង្គម។

សូមរំលឹកផងដែរថាការប្រកួតកីឡាប្រដាល់ សកល និងគុនខ្មែរជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំកាយ និងកីឡាភ្នំពេញ រៀបចំរយៈពេល៤ថ្ងៃ ដោយមានការចូលរួមចំនួន ១១ ក្លឹប និងវិញ្ញាសាប្រកួតចំនួន១៣ ប្រភេទទម្ងន់ ក្នុងនោះប្រដាល់សកលមានចំនួន៧ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី ចូលរួមសរុប ១៥០នាក់ ក្នុងនោះ នារីមានចំនួន៤០នាក់ ។

ក្លឹបដែលបានចូលរួមទាំងនោះរូមមាន៖ តាឡីដំរីមានរឹទ្ធិ , វិបុលដារឹទ្ធិ , កុមារទេព , សែនសុខ , ព្រែកឯង ,សុភានូ , យុវជន , ពន្លឺថ្មី​, នាគរាជ ,សេនប៊ុនថេនប៉ែនកាក់គុនខ្មែរ និង ក្លឹបគុជសីហ៍។ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនេះ ក៍បានរកឃើញជើងខ្លាំងទាំងបុរស នារី លើពីប្រភេទកីឡា គឺគុនខ្មែរ និង ប្រដាល់សកលទាំង១៣ប្រភេទទម្ងន់នេះផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More