Heung-Min Son ចាកចេញពី Tottenham Hotspur

Tottenham Hotspur កំពុងពិភាក្សាជាមួយ Los Angeles FC ជុំវិញការផ្ទេរខ្សែប្រយុទ្ធ Heung-Min Son ដោយរូបគេយល់ព្រមចូលរួមជាមួយក្លិបលីគកំពូលអាមេរិកហើយ ក្រោយចំណាយពេល១ទសវត្សនៅក្លិបមាន់ខ្នាយមាស ។

កីឡាករ វ័យ ៣៣ ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១៥ បានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គេក្នុងការចាកចេញ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លិបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមជាមួយអតីតមិត្តរួមក្រុម Tottenham Hugo គឺអ្នកចាំទីបារាំង Hugo Lloris នៅអាមេរិកនោះ។

Son បានបញ្ជាក់យ៉ាងដូច្នេះថា “ដប់ឆ្នាំកន្លងមកវាជាក្លិបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ ជាមួយការចងចាំដ៏អស្ចារ្យបែបនេះ។ វាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្ត ប៉ុន្តែ ខ្ញុំត្រូវការបរិយាកាសថ្មីដើម្បីជំរុញចិត្តខ្លួនឯង។ នេះគឺជាពេលវេលាដ៏មានមោទនភាពខ្លាំងណាស់។ ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគាំទ្រ Spurs ទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ដល់ខ្ញុំ។”

Heung-Min Son បានក្លាយជាកីឡាករទី៧របស់ក្លិប Tottenham Hotspur ក្រោយបង្ហាញខ្លួនបាន ៤៥៤ ដងស៊ុតបញ្ចូលទីបាន១២៧ប្រកួតនិងជួយអោយក្លិបសម្រេចក្តីសុបិន្តលើកពាន Europa League ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨មក៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More