ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។

សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។

យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ សីហា វេលាម៉ោង៧:៣០យប់ និងថ្ងៃទី៩ សីហា ជួបជាមួយក្រុមនារីថៃ វេលាម៉ោង ៤:៣០រសៀល។ ចូលដល់ថ្ងៃទី១២ សីហា ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប៉ះជាមួយឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០រសៀល។

ទន្ទឹមគ្នានេះ ក្នុងថ្ងៃតែមួយ ក្រុមជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំក៍បានចេញដំណើរទៅប្រទេសចិន ដើម្បីចូលរួមការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup 2026 Qualifiers ដែលការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដូចទៅនិងកាលបរិច្ឆេទផ្តើមប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅប្រទេសវៀតណាមផងដែរ។

ពានរង្វាន់នេះ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល E ជាមួយក្រុមម្ចាស់ផ្ទះ ចិន លីបង់ និងស៊ីរី ។ ការប្រកួតជម្រុះនេះមាន ៣៣ក្រុមចូលរួម ដោយចែកចែញជា ៨ពូល ខណៈក្រុមU20 នារីថៃ ទទួលធ្វើម្ចាស់ផ្ទះ ជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៦ខាងមុខ ដោយក្រុនារីថៃមិនឆ្លងកាត់ការប្រកួតជម្រុះនេះឡើយ ដោយឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង៨ AFC កំណត់យកតែក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុម បូករួមនឹង៣ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេ (៣ក្រុម) សរុប ១១ក្រុមនឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ ថៃ សរុប ១២ក្រុម។

គួរកត់សំគាល់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមជម្រើសជាតិបាលទាត់នារីកម្ពុជា​មមាញឹកនៅលើសមរភូមិបៃតងច្រើន និងជាពិសេសបានកសាងនូវប្រវិត្ថសាស្រ្តថ្មី នៃការប្រកួតជាមួយបណ្តារប្រទេសក្នុងអាស៊ាន ដោយបាននាំយកនូវលទ្ធផលល្អជូនជាតិមាតុភូមិច្រើនលើកផងដែរ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More