Day: February 24, 2025

Featured កម្សាន្ត កីឡា កីឡាជាតិ

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ យើង​តស៊ូ​ជម្នះ​ការ​លំបាក​បន្តការជំរុញ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​

ប្រធាន​សហព័ន្ធ​កីឡារាំ​កម្ពុជា​ ថា​ភាព​លំបាក​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ដូច​ជា ​ខ្វះខាត​ថវិកា​ ទីកន្លែង​ហ្វឹកហាត់​ និង​ការ​មិន​សូវ​ឲ្យ​តម្លៃ​ មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ ប៉ុន្តែ​លោក​ជំទាវ​ និង​សមាជិក​ ត្រូវ​តែ​បន្ត​ខំ​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​ទាំង​នេះ​បន្ត​ទៀត។​ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា លើក​ឡើង​ក្នុង​ពិធី​បិទការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ថា​ឧបសគ្គ​គឺ​មាន​ច្រើន​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​ និង​ដំណើរ​ការ​របស់​សហព័ន្ធ​ទម្រាំ​បណ្ដុះ​បាន​ធនធាន និង​មាន​ការ​ផ្សព្វផ្សាយ​ដល់​មហាជន​ដូច​សព្វ​ថ្ងៃ​នេះ។​ ឧបសគ្គ​ទីកន្លែង​ហ្វឹកហាត់​តូច​ចង្អៀត​ បញ្ហា​ថវិកា​លើ​ការ​ចំណាយ​ចេញ​ទៅ​ហ្វឹកហាត់​ ឬ​ប្រកួត​ ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ក៏​ដូចជា​ឲ្យ​តម្លៃ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្នែក​កីឡា​ផង​នោះ​ ប៉ុន្តែ​ចំពោះ​លោក​ជំទាវ​ រួម​ទាំង​សមាជិក​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​ ទាំង​អស់​នៅ​តែ​បន្ត​ខំប្រឹង​ជម្នះ​រុញច្រាន​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជា​ធម្មតា។​ សហព័ន្ធ​កំពុង​ស្វះស្វែង​រក​ដៃគូ​ឧបត្ថម្ភ​នានា​ធ្វើ​យ៉ាងណា​អាច​ជួយ​សម្រួល​ដល់​ការ​ហ្វឹកហាត់​ពិសេស​នៅ​ឯក្រៅ​ស្រុក​​ ឬ​ការ​ប្រកួត​ផ្សេងៗ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ ចំណេះដឹង​ បច្ចេកទេស​ ឲ្យ​មាន​កាន់តែ​ខ្ពស់​ល្អ​ប្រសើរ​ដូច​បណ្ដា​ប្រទេស​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​ ងាក​មក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​លោក​ជំទាវ​មើល​ឃើញ​ថា​យុវជន​ថ្នាល​ដែល​ហ្វឹកហាត់​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ភាព​រីកចម្រើន​ជា​ខ្លាំង​ ស្រប​ពេល​បច្ចុប្បន្ន​នេះ​មហាជន​ក៏​ដូច​ជា​អាណាព្យាបាល​បាន​យល់ដឹង​ និង​ស្គាល់​កីឡា​រាំ​នេះ​កាន់​តែ​ច្រើន​ និង​បាន​បញ្ជូន​បុត្រ​ធីតា​មក​ហ្វឹកហាត់​ក៏​កាន់​តែ​ច្រើន​ជា​បន្តបន្ទាប់។​ បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​២០២៤ នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC)។​ ចំពោះ​ការ​ប្រកួត​នេះ​ផង​ដែរ​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​សមាគម​ក្លឹប​កីឡា​រាំ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​ មាស៧ ប្រាក់៨ សំរឹទ្ធ៣។ […]

Read More