Day: March 2, 2025

សហព័ន្ធប្រដាល់សកលកម្ពុជា៖ ផ្លាស់ប្ដូរប្រធានសហព័ន្ធដឹកនាំថ្មី អាណត្តិទី៨ ឆ្នាំ២០២៥ ដល់ ២០២៩
សហព័ន្ធប្រដាល់សកលកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី បន្តដឹកនាំអាណត្តិថ្មី ខណៈឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធផងដែរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជាបានលើកឡើងថា សហព័ន្ធបានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ដូចជា រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូចនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប។ ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារ។ ដឹកនាំស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល់។ អភិវឌ្ឍធនធានមនុស្សសហព័ន្ធតាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស។ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់។ បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) […]
Read More