Month: March 2025

NOCC ធ្វើមហាសន្និបាត រំលេចសមិទ្ធផល តាមរយៈការប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៧មិនាឆ្នាំ២០២៥ម្សិលមិញនេះ បានរៀបចំ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិនានា។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន NOCC ឲ្យដឹងថា ការរៀបចំមហាសន្និបាតនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយត្រូវបន្ដសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗបន្ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នាធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ […]
Read More
កក្រើកខេត្តសៀមរាបហើយស្អែកនេះ! សង្វៀនថោនរៀបចំ ធឿន ធារ៉ា ប៉ះ Max Cruz ដណ្ដើមខ្សែក្រវាត់
ការប្រកួតដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំនឹងមកដល់នៅថ្ងៃស្អែកនេះ
Read More
អគ្គស្នងការដ្ឋាននគរបាលជាតិ ក្លាយជាម្ចាស់ជើងឯក “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥
ទីបំផុត ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក“ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុម ម្ចាស់ជើងឯកឆ្នាំចាស់ អន្តោប្រវេសន៍មានជ័យក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ទល់០ នាវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១១មិនាឆ្នាំ២០២៥ម្សិលមិញនេះ។ ចំពោះក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតវគ្គចុងក្រោយឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងលទ្ធផល៣ទល់២។ មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះការប្រកួតដែលដំណើររយៈពេលជិត២ខែ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ បានយកឈ្នះ ក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៩ទល់៣ កាលពីល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួប អន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក និងទម្លាក់ម្ចាស់ជើងឯកឆ្នាំចាស់បានសម្រេច ក្នុងលទ្ធផល៣-០ រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ ពិធីបិទជាផ្លូវការធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី […]
Read More
ល្បុក្កតោជើងឯកថ្នាក់ជាតិ៖ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ ឈ្នះមេដាយមាស៥គ្រឿង
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៣ថ្ងៃនេះការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤បានរកឃើញម្ចាស់ជ័យលាភីលើ១៨វិញ្ញាសាហើយ ដោយក្នុងនោះ សាលាគុនកីឡាគុនល្បុក្កតោនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៩សាលាគុនមកពី១០រាជធានី-ខេត្ត។ មានប្រសាសន៍ក្នុងពិធីបិទជាផ្លូវការនាល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កោ ដែលជាក្បាច់គុនមរតកព្រលឹងជាតិខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងផងដែរ។ យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសហព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ […]
Read More
៤សន្លឹកទិដ្ឋភាពពេលរាត្រីនៅសមុទ្រខេត្តកែប ដោយ ពនេចរ
ឆ្នាំមុនថ្ងៃនេះ ខ្ញុំទៅបោះតង់នៅកោះពោធិ៍ បានជួបប្លង់តុងច្រើនតាមឆ្នេរខ្សាច់ ដែលជារូបភាពមិនងាយឃើញច្រើនចឹងនៅស្រុកយើង ឆ្នាំនេះខ្ញុំអត់បានទៅថតទេ ព្រោះទូរស័ព្ទឲ្យក្រុមហ៊ុនវិញហើយ ចឹងសម្រាប់បងប្អូនដែលចង់ឃើញ និងថតរូប អាចទៅលេងចាំពីពេលនេះបាន មុនទៅបោះតង់នៅកោះពោធិ៍ ត្រូវកក់ទូកនិងសួរពត៌មានពីកោះសិន 066428427 សម្រាប់ពត៌មាន សំណេររបស់គាត់ ៕
Read More
Vanda ត្រៀមចេញអាល់ប៊ុមថ្មី “ The Treyvisai Trilogy ” ត្រីវិស័យ
កំពូលតារាចម្រៀងរ៉េបដ៍ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា ថ្មីៗបានប្រកាសពីការចេញនូវអាល់ប៊ុមចម្រៀងថ្មី ដែលមានចំណងជើងថា “ The Treyvisai Trilogy ” ត្រីវិស័យ ដែលជាអាល់ប៊ុមទី៣របស់ខ្លួន គ្រោងនិងចេញផ្លូវការនាពាក់កណ្តាលខែមិនាឆ្នាំ២០២៥នេះ ។ ការចេញអាល់ប៊ុមថ្មី ដែលមានចំណងជើងថា ត្រីវិស័យនេះ គឺក្នុងគោលបំណងដ៍សំខាន់ដែលរៀបរាប់ពីដំណើរជីវិតដ៍វែងឆ្ងាយ និងមានគោលដៅច្បាស់លាស់របស់ខ្លួនរហូតសម្រេចបានភាពជោគជ័យដូចមកដល់សព្វថ្ងៃនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្ត ព្រះសីហនុរូបនេះបានដំណើរការជាហូរហែរ ដោយថ្មីៗនេះរូបគេដែលជ្រកក្រោមផលិតកម្ម បារមី បានចាប់ផ្តើមសហការភាពជាដៃគូជាមួយ Tiger ហើយជាពិសេសក្រុមហ៊ុននេះ ក៍ត្រៀមសហការផលិតបទចម្រៀងជាមួយផលិតកម្មដ៍ល្បីឈ្មោះមួយនេះ នូវវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺ VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយត្រៀមនឹងចេញជាផ្លូវការនាថ្ងៃទី ១៣ ខែ មីនា ខាងមុខនេះ។ ក្រៅពីកិច្ចសហការនេះ ផលិតកម្មបារមី ក៍បានប្រកាសពីការត្រៀមត្រលប់មកវិញជាមួយកម្មវិធី The Rapper Cambodia រដូវកាលទី ២ និងទី ៣ ដោយនឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាច្រើនត្រៀមដើម្បីបង្ហាញ […]
Read More
សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ
វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ […]
Read More
ព្រឹត្តការណ៍បាល់ទាត់កុមារីរបស់អង្គការផ្កាយសមុទ្រ មានន័យលើសពីចាញ់ឈ្នះ តែជាការលើកកម្ពស់ស្រ្តី
ព្រឹត្តការណ៍បាល់ទាត់នេះ គឺមានន័យលើសពីចាញ់ឈ្នះ តែវាបានជួយលើកកម្ពស់សិទ្ធិស្រ្តី និងបំផុសទឹកចិត្តពួកគេ ឲ្យជឿរជាក់លើខ្លួនឯង កសាងទំនុកចិត្ត និងបំបែករនាំងសង្គមផ្សេងៗតាមរយៈកីឡា។ នេះជាការលើកឡើងរបស់លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលបានថ្លែងឲ្យដឹងក្នុងកម្មវិធីបាល់ទាត់ កុមារីប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍ទី៨មិនាឆ្នាំ២០២៥។ លោកបានបន្តថា ពួកយើងមានសេចក្តីរីករាយជាខ្លាំង ដែលបានរៀបចំកម្មវិធីនេះឡើងដោយបង្ហាញពីការប្តេជ្ញាចិត្តយើង ក្នុងការលើកកម្ពស់សមភាពយេនឌឺ និងជម្រុញឲ្យមានកីឡាការិនីជំនាន់ក្រោយបន្ថែម។ ព្រឹត្តការណ៍ប្រកួតបាល់ទាត់ពេញមួយថ្ងៃនេះក្រុមទាំងអស់ បានប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យជម្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រតាមប្រភេទអាយុនីមួយៗ។ក្រៅពីការប្រកួតប្រជែង ព្រឹត្តការណ៍បាល់ទាត់នេះ គឺជាបរិយាកាសដ៍វិសេសវិសាលសម្រាប់កុមារីទាំងអស់ ឲ្យផ្សាភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តគ្នាទៅវិញទៅមក និងអបអរសាទរ ដល់ស្មារតីស្រឡាញ់ដ៍មុះមុត របស់ពួកគេចំពោះកីឡាបាល់ទាត់ថែមទៀតផង។ គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាបាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥ នេះ រៀបចំឡើងដោយអង្គការផ្កាយសមុទ្រ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ដោយមានកីឡាការិនី ចូលរួមសរុបចំនួន ៥១៦នាក់ មកពី៤៣ក្រុមទូទាំងប្រទេស។ ព្រឹត្តការណ៍នេះរៀបចំដោយមាន៣ប្រភេទអាយុរួមមាន៖ អាយុ១០ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម១៨ឆ្នាំ ដោយផ្តល់ឧកាសដល់កុមារីទាំងអស់ បានបញ្ចេញទេពកោសល្យនិងជំនាញធ្វើការងារជាក្រុម និងស្មារតីមុះមុតរបស់ពួកគេនៅលើទីលាន។ សូមជំរាបដែរថា ព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់កុមារីដ៍ធំជាងគេនៅកម្ពុជា ដែលបាននិងកំពុងបន្តជម្រុញ បំផុសទឹកចិត្តដល់អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភជ្រោមជ្រែង និងស្ថាប័នពាក់ព័ន្ធមានគោលដៅលើកកម្ពស់ សមភាពយ៉េនឌឺតាមរយៈកីឡា។ ជាពិសេសវត្តមាននិងការចូលរួមរបស់កីឡាការិនីម្នាក់ៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានថា […]
Read More
ព្រឹត្តការណ៍បាល់ទាត់ កម្ពុជា ថៃ រួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួប លើកទី៧៥ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងដើម្បីរឹតចំណងនៃប្រទេសទាំង២ ព្រោះកីឡាករមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។ នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជាប្រវិត្ដសាស្រ្តនេះ។ ឯកឧត្តម បញ្ជាក់ថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃកាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។ ជាមួយនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំង ២ ក្នុងការពង្រឹងមិត្តភាពអោយកាន់តែស្អិតរមួតបន្ថែមទៀត។ រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ […]
Read More
គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង
វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។ លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕
Read More