Vanda ត្រៀមចេញអាល់ប៊ុមថ្មី  “ The Treyvisai Trilogy ” ត្រីវិស័យ

កំពូលតារាចម្រៀងរ៉េបដ៍ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា ថ្មីៗបានប្រកាសពីការចេញនូវអាល់ប៊ុមចម្រៀងថ្មី ដែលមានចំណងជើងថា “ The Treyvisai Trilogy ” ត្រីវិស័យ ដែលជាអាល់ប៊ុមទី៣របស់ខ្លួន គ្រោងនិងចេញផ្លូវការនាពាក់កណ្តាលខែមិនាឆ្នាំ២០២៥នេះ ។

ការចេញអាល់ប៊ុមថ្មី ដែលមានចំណងជើងថា ត្រីវិស័យនេះ គឺក្នុងគោលបំណងដ៍សំខាន់ដែលរៀបរាប់ពីដំណើរជីវិតដ៍វែងឆ្ងាយ និងមានគោលដៅច្បាស់លាស់របស់ខ្លួនរហូតសម្រេចបានភាពជោគជ័យដូចមកដល់សព្វថ្ងៃនេះ។

ភាពជោគជ័យជាបន្តបន្ទាប់របស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្ត ព្រះសីហនុរូបនេះបានដំណើរការជាហូរហែរ ដោយថ្មីៗនេះរូបគេដែលជ្រកក្រោមផលិតកម្ម បារមី បានចាប់ផ្តើមសហការភាពជាដៃគូជាមួយ Tiger ហើយជាពិសេសក្រុមហ៊ុននេះ ក៍ត្រៀមសហការផលិតបទចម្រៀងជាមួយផលិតកម្មដ៍ល្បីឈ្មោះមួយនេះ នូវវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺ VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយត្រៀមនឹងចេញជាផ្លូវការនាថ្ងៃទី​ ១៣ ខែ មីនា ខាងមុខនេះ។

ក្រៅពីកិច្ចសហការនេះ ផលិតកម្មបារមី ក៍បានប្រកាសពីការត្រៀមត្រលប់មកវិញជាមួយកម្មវិធី The Rapper Cambodia រដូវកាលទី ២ និងទី ៣ ដោយនឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាច្រើនត្រៀមដើម្បីបង្ហាញ ផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More