Day: March 11, 2025

៤សន្លឹកទិដ្ឋភាពពេលរាត្រីនៅសមុទ្រខេត្តកែប ដោយ ពនេចរ
ឆ្នាំមុនថ្ងៃនេះ ខ្ញុំទៅបោះតង់នៅកោះពោធិ៍ បានជួបប្លង់តុងច្រើនតាមឆ្នេរខ្សាច់ ដែលជារូបភាពមិនងាយឃើញច្រើនចឹងនៅស្រុកយើង ឆ្នាំនេះខ្ញុំអត់បានទៅថតទេ ព្រោះទូរស័ព្ទឲ្យក្រុមហ៊ុនវិញហើយ ចឹងសម្រាប់បងប្អូនដែលចង់ឃើញ និងថតរូប អាចទៅលេងចាំពីពេលនេះបាន មុនទៅបោះតង់នៅកោះពោធិ៍ ត្រូវកក់ទូកនិងសួរពត៌មានពីកោះសិន 066428427 សម្រាប់ពត៌មាន សំណេររបស់គាត់ ៕
Read More
Vanda ត្រៀមចេញអាល់ប៊ុមថ្មី “ The Treyvisai Trilogy ” ត្រីវិស័យ
កំពូលតារាចម្រៀងរ៉េបដ៍ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា ថ្មីៗបានប្រកាសពីការចេញនូវអាល់ប៊ុមចម្រៀងថ្មី ដែលមានចំណងជើងថា “ The Treyvisai Trilogy ” ត្រីវិស័យ ដែលជាអាល់ប៊ុមទី៣របស់ខ្លួន គ្រោងនិងចេញផ្លូវការនាពាក់កណ្តាលខែមិនាឆ្នាំ២០២៥នេះ ។ ការចេញអាល់ប៊ុមថ្មី ដែលមានចំណងជើងថា ត្រីវិស័យនេះ គឺក្នុងគោលបំណងដ៍សំខាន់ដែលរៀបរាប់ពីដំណើរជីវិតដ៍វែងឆ្ងាយ និងមានគោលដៅច្បាស់លាស់របស់ខ្លួនរហូតសម្រេចបានភាពជោគជ័យដូចមកដល់សព្វថ្ងៃនេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្ត ព្រះសីហនុរូបនេះបានដំណើរការជាហូរហែរ ដោយថ្មីៗនេះរូបគេដែលជ្រកក្រោមផលិតកម្ម បារមី បានចាប់ផ្តើមសហការភាពជាដៃគូជាមួយ Tiger ហើយជាពិសេសក្រុមហ៊ុននេះ ក៍ត្រៀមសហការផលិតបទចម្រៀងជាមួយផលិតកម្មដ៍ល្បីឈ្មោះមួយនេះ នូវវីដេអូចម្រៀង “Smoke Up” ដែលជាការសហការអន្តរជាតិរបស់កំពូលតារាចម្រៀងរ៉េប ២រូប គឺ VannDa នៃប្រទេសកម្ពុជា និងលោក Young Ohm មកពីប្រទេសថៃ ហើយត្រៀមនឹងចេញជាផ្លូវការនាថ្ងៃទី ១៣ ខែ មីនា ខាងមុខនេះ។ ក្រៅពីកិច្ចសហការនេះ ផលិតកម្មបារមី ក៍បានប្រកាសពីការត្រៀមត្រលប់មកវិញជាមួយកម្មវិធី The Rapper Cambodia រដូវកាលទី ២ និងទី ៣ ដោយនឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាច្រើនត្រៀមដើម្បីបង្ហាញ […]
Read More
សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ
វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ […]
Read More
ព្រឹត្តការណ៍បាល់ទាត់កុមារីរបស់អង្គការផ្កាយសមុទ្រ មានន័យលើសពីចាញ់ឈ្នះ តែជាការលើកកម្ពស់ស្រ្តី
ព្រឹត្តការណ៍បាល់ទាត់នេះ គឺមានន័យលើសពីចាញ់ឈ្នះ តែវាបានជួយលើកកម្ពស់សិទ្ធិស្រ្តី និងបំផុសទឹកចិត្តពួកគេ ឲ្យជឿរជាក់លើខ្លួនឯង កសាងទំនុកចិត្ត និងបំបែករនាំងសង្គមផ្សេងៗតាមរយៈកីឡា។ នេះជាការលើកឡើងរបស់លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលបានថ្លែងឲ្យដឹងក្នុងកម្មវិធីបាល់ទាត់ កុមារីប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍ទី៨មិនាឆ្នាំ២០២៥។ លោកបានបន្តថា ពួកយើងមានសេចក្តីរីករាយជាខ្លាំង ដែលបានរៀបចំកម្មវិធីនេះឡើងដោយបង្ហាញពីការប្តេជ្ញាចិត្តយើង ក្នុងការលើកកម្ពស់សមភាពយេនឌឺ និងជម្រុញឲ្យមានកីឡាការិនីជំនាន់ក្រោយបន្ថែម។ ព្រឹត្តការណ៍ប្រកួតបាល់ទាត់ពេញមួយថ្ងៃនេះក្រុមទាំងអស់ បានប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យជម្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រតាមប្រភេទអាយុនីមួយៗ។ក្រៅពីការប្រកួតប្រជែង ព្រឹត្តការណ៍បាល់ទាត់នេះ គឺជាបរិយាកាសដ៍វិសេសវិសាលសម្រាប់កុមារីទាំងអស់ ឲ្យផ្សាភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តគ្នាទៅវិញទៅមក និងអបអរសាទរ ដល់ស្មារតីស្រឡាញ់ដ៍មុះមុត របស់ពួកគេចំពោះកីឡាបាល់ទាត់ថែមទៀតផង។ គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាបាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥ នេះ រៀបចំឡើងដោយអង្គការផ្កាយសមុទ្រ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ដោយមានកីឡាការិនី ចូលរួមសរុបចំនួន ៥១៦នាក់ មកពី៤៣ក្រុមទូទាំងប្រទេស។ ព្រឹត្តការណ៍នេះរៀបចំដោយមាន៣ប្រភេទអាយុរួមមាន៖ អាយុ១០ឆ្នាំ ក្រោម១៤ឆ្នាំ និង ក្រោម១៨ឆ្នាំ ដោយផ្តល់ឧកាសដល់កុមារីទាំងអស់ បានបញ្ចេញទេពកោសល្យនិងជំនាញធ្វើការងារជាក្រុម និងស្មារតីមុះមុតរបស់ពួកគេនៅលើទីលាន។ សូមជំរាបដែរថា ព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់កុមារីដ៍ធំជាងគេនៅកម្ពុជា ដែលបាននិងកំពុងបន្តជម្រុញ បំផុសទឹកចិត្តដល់អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភជ្រោមជ្រែង និងស្ថាប័នពាក់ព័ន្ធមានគោលដៅលើកកម្ពស់ សមភាពយ៉េនឌឺតាមរយៈកីឡា។ ជាពិសេសវត្តមាននិងការចូលរួមរបស់កីឡាការិនីម្នាក់ៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានថា […]
Read More
ព្រឹត្តការណ៍បាល់ទាត់ កម្ពុជា ថៃ រួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួប លើកទី៧៥ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងដើម្បីរឹតចំណងនៃប្រទេសទាំង២ ព្រោះកីឡាករមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។ នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជាប្រវិត្ដសាស្រ្តនេះ។ ឯកឧត្តម បញ្ជាក់ថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃកាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។ ជាមួយនេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំង ២ ក្នុងការពង្រឹងមិត្តភាពអោយកាន់តែស្អិតរមួតបន្ថែមទៀត។ រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ […]
Read More
គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង
វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។ លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕
Read More