សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ

វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។

ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ បន្ថែមលើនេះ ឯកឧត្តម ក៏បានចែករំលែកអំពីបទពិសោធក្នុងការសហការជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាការកត់សម្គាល់លើការងាររបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការចូលរួមចំណែកអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងក្នុងដំណើរការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា៕ប្រភព៖ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More