ល្បុក្កតោជើងឯកថ្នាក់ជាតិ៖ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ ឈ្នះមេដាយមាស៥គ្រឿង

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៣ថ្ងៃនេះការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤បានរកឃើញម្ចាស់ជ័យលាភីលើ១៨វិញ្ញាសាហើយ ដោយក្នុងនោះ សាលាគុនកីឡាគុនល្បុក្កតោនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៩សាលាគុនមកពី១០រាជធានី-ខេត្ត។

មានប្រសាសន៍ក្នុងពិធីបិទជាផ្លូវការនាល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២៥  នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។

ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កោ ដែលជាក្បាច់គុនមរតកព្រលឹងជាតិខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសហព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ ១០៥នាក់, កីឡាការិនី ៥៥នាក់, មន្ត្រីបច្ចេកទេស ៤០នាក់, ក្រុមការងារស្ម័គ្រចិត្ត ១០នាក់ និងមាន ២៩សាលាគុនចូលរួម។ វិញ្ញាសាដាក់ឱ្យប្រកួតមាន ២៩វិញ្ញាសា ក្នុងនោះ វិញ្ញាសាប្រយុទ្ធនារី ៤វិញ្ញាសា ប្រយុទ្ធបុរស ៧វិញ្ញសា សម្ដែងឯកត្តជន ៦វិញ្ញាសា និងសម្ដែងក្រុម៣នាក់ មាន១វិញ្ញសា។

ជាលទ្ធផលជ័យលាភីលើវិញ្ញាសចំនួន១៨ រួមមាន៖ ចំណាត់ថ្នាក់លេខ១ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មេដាយមាស៥ និងសំរឹទ្ធ១, លេខ២ សាលាគុន អង្គរមានឫទ្ធិ៍ មេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធ២, លេខ៣ សាលាគុនល្បុក្កតោតារាជ មេដាយមាស៣ និងសំរឹទ្ធ១, លេខ៤ សាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង មេដាយមាស២ និងសំរឹទ្ធ២ ខណៈ៥សាលាគុនផ្សេងទៀតទទួលបានមេដាយមាសម្នាក់១វិញ្ញាសាដូចៗគ្នា៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More