Day: March 28, 2025

NOCC ធ្វើមហាសន្និបាត រំលេចសមិទ្ធផល តាមរយៈការប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៧មិនាឆ្នាំ២០២៥ម្សិលមិញនេះ បានរៀបចំ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិនានា។ មានប្រសាសន៍ក្នុងពិធី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន NOCC ឲ្យដឹងថា ការរៀបចំមហាសន្និបាតនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយត្រូវបន្ដសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗបន្ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«NOCC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យក្នុងការអភិវឌ្ឍសក្តានុពលភាពវិស័យកីឡាជាតិ»។ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នាធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ […]
Read More