អគ្គស្នងការដ្ឋាននគរបាលជាតិ ក្លាយជាម្ចាស់ជើងឯក “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥

ទីបំផុត ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក“ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុម ម្ចាស់ជើងឯកឆ្នាំចាស់ អន្តោប្រវេសន៍មានជ័យក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ទល់០ នាវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១១មិនាឆ្នាំ២០២៥ម្សិលមិញនេះ។

ចំពោះក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតវគ្គចុងក្រោយឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងលទ្ធផល៣ទល់២។

មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះការប្រកួតដែលដំណើររយៈពេលជិត២ខែ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ បានយកឈ្នះ ក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៩ទល់៣ កាលពីល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួប អន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក  និងទម្លាក់ម្ចាស់ជើងឯកឆ្នាំចាស់បានសម្រេច ក្នុងលទ្ធផល៣-០ រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ  ។

ពិធីបិទជាផ្លូវការធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្រៅតែពីក្រុមដែលទទួលចំណាត់ថ្នាក់លេខ១ដល់លេខ៣ ខាងលើ ក៍មានការប្រគល់ពានរង្វាន់ ដល់គ្រូបង្វឹកល្អជាងគេ ពាន FAIR PLAY , កីឡាករទាត់បញ្ចូលទីច្រើនជាងគេ និង ស្រោមដៃមាសជាដើម ។

សូមរំលឹកផងដែរថា “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥នេះ មានក្លឹបចំនួន ១៣ចូលរួម រួមមានក្លឹបមកពីបណ្ដាអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាននានា ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន ៣ក្រុម លើកលែងតែពូល D មាន ៤ក្រុម សរុបការប្រកួតចំនួន ២៣ប្រកួត។

ជាលទ្ធផលក្រុមរងជើងឯកឆ្នាំចាស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក“ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More