សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា៖​ ផ្លាស់ប្ដូរ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ថ្មី​ អាណត្តិ​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ២០២៩​

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​ ខណៈ​ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ។​

ឯកឧត្តម​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​លើក​ឡើង​ថា​ សហព័ន្ធបានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់អាណត្តិទី៨​ ឆ្នាំ២០២៥-២០២៩ ដូចជា​ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និង​សូចនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប។​ ពង្រឹងយន្តការរដ្ឋបាល និង​គ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារ។ ដឹកនាំស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល់។ អភិវឌ្ឍធនធានមនុស្សសហព័ន្ធតាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស។

អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់។ បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល អភិវឌ្ឍប្រដាល់សកលអាជីព “Professional Boxing” តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោក។​

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​របស់​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា​ (NOCC)។​ ឯកឧត្ដម​ ប៊ុយ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ លោក​ Casey Barnett អនុប្រធាន​ទី១​ លោក ជា លីម៉ីញ អគ្គលេខាធិការ​ លោក សំ ពិសិដ្ឋ អគ្គហេរញ្ញិក៕​

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More