អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​​ ​រីករាយ​ជា​ខ្លាំង​​ពេល​ឃើញ​កីឡាករ​ កីឡា​​ការិនី​រីកចម្រើន​សមត្ថភាព​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​សាល​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​កីឡាករ​មាន​ភាព​រីកចម្រើន។​

លោក​ Jasper Paas អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ចំពោះ​រូប​លោក​ផ្ទាល់​គឺ​មាន​ភាព​សប្បាយរីករាយ​ និង​រំភើប​ជា​ខ្លាំង​ដែល​បាន​ឃើញ​កីឡាករ​ កីឡា​ការិនី​ បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​បច្ចេកទេស​ ស្មារតី​ ក្នុង​ការ​ប្រកួត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។​

ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ និង​ជា​ការ​តៀម​ខ្លួន​បណ្ដើរៗ​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ថៃ។​ នៅ​ឆ្នាំ​នេះ​ផង​ដែរ​អាច​ថា​ជា​ឆ្នាំ​ដែល​នឹង​រវល់​ច្រើន​ចំពោះ​ក្រុម​ជម្រើស​ជាតិ​ជឺជីត​ស៊ូ​កម្ពុជា​ ព្រោះ​តែ​មាន​​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម។​

លោក​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​ដែល​សហព័ន្ធ​ កីឡាករ​ កីឡា​ការិនី​ បាន​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក​នេះ។​ ម្នាក់ៗ​ពោរពេញ​ដោយ​ទឹកចិត្ត​ ឆន្ទៈ​ខ្ពស់​លើ​ការ​ហ្វឹកហាត់​ និង​ប្រកួត​ ដូច្នេះ​ហើយ​នេះ​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ​ទៅ​រក​ភាព​ជោគជ័យ​ រីកចម្រើន​បន្ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ដល់ ២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​សាល​ការ៉ាតេ​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ ចុះ​ឈ្មោះ​ចូលរួម​ជាង​ ១៦០​នាក់​ឯ​ណោះ​មក​ពី​បណ្ដា​ក្លឹប​ផ្សេងៗ៕​

Featured កីឡា

ឯកឧត្តម ​ សុខ​ សូកាន៖ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំកីឡាករ មានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់

ការ​ប្រកួត​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ បានចាប់ផ្តើមជាផ្លូវការហើយនាព្រឹក ថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បី ថ្ងៃ ​ជា​ឱកាស​សម្រាប់​សម្លឹង​មើល​ធនធាន​ថ្មីបំពេញបន្ថែមក្នុងក្រុមជម្រើសជាត។ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ​ សុខ​ សូកាន​ រដ្ឋលេខាធិការក្រសួងរៀបចំដែលដី នគររូបនីយ៍កម្ម និង សំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​ពី​មហាជន​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប រាជធានីខេត្តទាំងអស់។​ លើស​ពី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​បាន​ប្រកួត​ដុសខាត​សមត្ថភាព​ផង​ដែរ។​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​សហព័ន្ធ​បាន​សម្លឹង​រក​មើល​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​លេចធ្លោ​ផង​ដែរ​ដើម្បី​អាច​តេស្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​ដល់​ការ​ប្រកួត​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ​។​ ឯកឧត្តម បន្តថា ការប្រកួតពី១ឆ្នាំទៅមួយឆ្នាំកីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឲ្យការចូលរួមកាន់តែទូលំទូលាយ។ គួរកត់សំគាល់ដែរថាសក្តានុពលរបស់កម្ពុជា លើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និង ពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទាំងមូល។ គិតត្រឹមខែមករានៃឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជា ដណ្តើមបានចំនួន៤២៧គ្រឿង ក្នុងនោះមានមាស១២២គ្រឿង ប្រាក់១៤៨គ្រឿង និង សំរឹទ្ធិ១៥៧គ្រឿង។ […]

Read More
Featured កីឡា

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាណត្តិថ្មី

ក្នុងមហាសន្និបាតបញ្ចប់អាណិត្តទី៧នាព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ  ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ ត្រូវបានសមាជិកប្រតិបិត្តបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ អាណត្តិថ្មីទី៨រយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ស្របពេលដែលឯកឧត្តមជាប់ជាប្រធាន ក៍មានអនុប្រធានចំនួន១៣រូបផ្សេងទៀត ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា ជាអនុប្រធានទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  យិត ភារៈ ជាអនុប្រធានទី២ ។ លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ លោក ឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហរិញ្ញឹក រួមទាំងសមាជិកជាច្រើនរូបទៀត សរុបចំនួន២៩នាក់។ ក្នុងនាមប្រធានដឹកនាំសហព័ន្ធអាណត្តិជាបន្ត ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បានលើកនៅទិសដៅសំខាន់ៗចំនួន៣ចំណុចរួមមាន៖ ១ រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមតំណាក់កាល ពិសេសហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវឌ្ឍ  មានបទពិសោធន៍ខ្ពស់។ ២. រៀបចំឲ្យមានការហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការផ្តល់អាហារូបត្ថម្ភ ការថែរទាំសុខភាព និង ការលើកទឹកចិត្តផ្សេងៗ។ ៣. […]

Read More
Featured កីឡា

៧៥ក្រុមចូលរួមប្រជែងពានបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League២០២៦

កីឡាករ-កីឡាការិនីបាល់ទាត់ចំនួន ៧៥ ក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ បាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំ ឆ្នាំ២០២៦ បង្ហាញពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី១០ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។ ឆ្នាំ២០២៦ គឺជាដំណាក់កាល ដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ ជាប់គ្នា នៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISF បានចាប់ផ្តើមពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងសមត្ថភាព យុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជន ដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុមតាមបណ្តាលខេត្ត១០ នៅទូទំាំងប្រទេសកម្ពុជា […]

Read More