សុឹម សូលីកា ប្រកាសចូលនិវត្តន៍ពីកម្មវិធីតន្ត្រីមួយ ក្រោយបម្រើការអស់រយៈពេល២០ឆ្នាំ

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សុឹម សូលីកា បានប្រកាសចូលនិវត្តន៍ជាពិធីការិនីពីកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នហើយ បន្ទាប់ពីនាងបានបម្រើការនៅក្នុងកម្មវិធីមួយនេះរយះពេល២០ឆ្នាំ ។

ដោយមិនបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តខាងលើនេះ សុឹម សូលីកា បានប្រកាសពីការបញ្ចប់ការងាររបស់ខ្លួនតាមរយះសំណេរបង្ហោះលើបណ្តាញសង្គមថា ២០០៥ / ២០២៥ ដែលនាងខ្ញុំបានឈរនៅលើឆាកកម្មវិធីប្រគុំតន្ត្រីដ៏សំបូរបែប និងមានអត្ថន័យជាអត្តសញ្ញាណនៃវប្បធម៍ខ្មែរមួយនេះ (កម្មវិធីតន្ត្រីស្រុកស្រែរបស់ទូរទស្សន៍បាយ័ន) ២ទសវត្សល្មមសមរម្យចូលនិវត្តន៌ហើយ ។នាងខ្ញុំសូមប្រកាសជម្រាបលា ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាត្រឹមប៉ុណ្ណេះហើយ និងសូមគោរពថ្លែងអំណរអរគុណដល់ក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍បាយ័នដែលបានផ្ដល់ឱកាសដ៏មានតម្លៃបំផុតដល់នាងខ្ញុំអស់រយះពេល២០ឆ្នាំគត់។

នាងបញ្ជាក់ថា បានបំរើការងារនេះ នាងខ្ញុំទទួលបាននូវចំណេះដឹងបទពិសោធជាច្រើននៅទីកន្លែងនេះ ជីវិតការងារជាពិធីការនីរបស់នាងខ្ញុំសមល្មមគ្រប់គ្រាន់ហើយបានដល់គោលដៅដែលនាងខ្ញុំបានគ្រោងទុកនិងទទួលបានជោគជ័យគួរជាទីមោទនៈ ។

អរគុណកូនស្រីដែលបានជូនវត្ថុអនុស្សាវរីយ៍ដល់ម្ដាយ កាដូនាពេលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីអន្ថ័យដឹងគុណតបគុណចំពោះម្ដាយ ដែលអស់រយះពេល២០ឆ្នាំគត់ដែលម៉េក្រូហ្វូននេះបានចិញ្ចឹមបីបាច់ ទំនុកបម្រុងជីវភាពគ្រួសារយើង អោយកូនបានរៀនចប់បរិញ្ញាប័ត្រ និងមានអ្វីគ្រប់យ៉ាងដល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ថា សុឹម សូលីកា គឺជាអតីតតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះមួយរូប ដោយកន្លងមកនាងតែងតែបង្ហាញវត្តមានសម្តែងភាពយន្តជាបន្តបន្ទាប់ ជាពិសេសនោះនាងក៏ជាតារាស្រីមួយរូបដែលតែងតែបង្ហាញវត្តមានសម្តែងនៅក្នុងបទរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស ។ នាងក៏ជាតួឯកស្រីនៅរឿង នេសាទក្រពើ ដែលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។

ទន្ទឹមនឹងសាងកេរ្តិ៍ឈ្មោះក្នុងអាជីពសម្តែងនេះ សុឹម សូលីកា ក៏បានវិវត្តន៍ខ្លួនមកជាពិធីការិនីក្នុងកម្មវិធីតន្ត្រីស្រុកស្រែ និងរាត្រីពណ៌ស្វាយ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ។

បច្ចុប្បន្ន សុឹម សូលីកា បានកសាងគ្រួសារថ្មីជាមួយអតីតតារាសម្តែង និង ជាដៃគូពិធីកររួមគ្នាគឺលោក អេង រិទ្ធី ខណះពេលចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានទទួលចំណងដៃកូនប្រុសម្នាក់ផងដែរ ៕ (ប្រភពកោះ)

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More