Day: January 14, 2025

សុឹម សូលីកា ប្រកាសចូលនិវត្តន៍ពីកម្មវិធីតន្ត្រីមួយ ក្រោយបម្រើការអស់រយៈពេល២០ឆ្នាំ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សុឹម សូលីកា បានប្រកាសចូលនិវត្តន៍ជាពិធីការិនីពីកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នហើយ បន្ទាប់ពីនាងបានបម្រើការនៅក្នុងកម្មវិធីមួយនេះរយះពេល២០ឆ្នាំ ។ ដោយមិនបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តខាងលើនេះ សុឹម សូលីកា បានប្រកាសពីការបញ្ចប់ការងាររបស់ខ្លួនតាមរយះសំណេរបង្ហោះលើបណ្តាញសង្គមថា ២០០៥ / ២០២៥ ដែលនាងខ្ញុំបានឈរនៅលើឆាកកម្មវិធីប្រគុំតន្ត្រីដ៏សំបូរបែប និងមានអត្ថន័យជាអត្តសញ្ញាណនៃវប្បធម៍ខ្មែរមួយនេះ (កម្មវិធីតន្ត្រីស្រុកស្រែរបស់ទូរទស្សន៍បាយ័ន) ២ទសវត្សល្មមសមរម្យចូលនិវត្តន៌ហើយ ។នាងខ្ញុំសូមប្រកាសជម្រាបលា ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាត្រឹមប៉ុណ្ណេះហើយ និងសូមគោរពថ្លែងអំណរអរគុណដល់ក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍បាយ័នដែលបានផ្ដល់ឱកាសដ៏មានតម្លៃបំផុតដល់នាងខ្ញុំអស់រយះពេល២០ឆ្នាំគត់។ នាងបញ្ជាក់ថា បានបំរើការងារនេះ នាងខ្ញុំទទួលបាននូវចំណេះដឹងបទពិសោធជាច្រើននៅទីកន្លែងនេះ ជីវិតការងារជាពិធីការនីរបស់នាងខ្ញុំសមល្មមគ្រប់គ្រាន់ហើយបានដល់គោលដៅដែលនាងខ្ញុំបានគ្រោងទុកនិងទទួលបានជោគជ័យគួរជាទីមោទនៈ ។ អរគុណកូនស្រីដែលបានជូនវត្ថុអនុស្សាវរីយ៍ដល់ម្ដាយ កាដូនាពេលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីអន្ថ័យដឹងគុណតបគុណចំពោះម្ដាយ ដែលអស់រយះពេល២០ឆ្នាំគត់ដែលម៉េក្រូហ្វូននេះបានចិញ្ចឹមបីបាច់ ទំនុកបម្រុងជីវភាពគ្រួសារយើង អោយកូនបានរៀនចប់បរិញ្ញាប័ត្រ និងមានអ្វីគ្រប់យ៉ាងដល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថា សុឹម សូលីកា គឺជាអតីតតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះមួយរូប ដោយកន្លងមកនាងតែងតែបង្ហាញវត្តមានសម្តែងភាពយន្តជាបន្តបន្ទាប់ ជាពិសេសនោះនាងក៏ជាតារាស្រីមួយរូបដែលតែងតែបង្ហាញវត្តមានសម្តែងនៅក្នុងបទរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស ។ នាងក៏ជាតួឯកស្រីនៅរឿង នេសាទក្រពើ ដែលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។ ទន្ទឹមនឹងសាងកេរ្តិ៍ឈ្មោះក្នុងអាជីពសម្តែងនេះ សុឹម សូលីកា ក៏បានវិវត្តន៍ខ្លួនមកជាពិធីការិនីក្នុងកម្មវិធីតន្ត្រីស្រុកស្រែ និងរាត្រីពណ៌ស្វាយ […]
Read More
រដូវកាលថ្មី បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ ធ្វើនៅ៣ ខេត្ត ក្រុង
ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនហើយ និងធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី១២មករាឆ្នាំ២០២៥ម្សិលមិញនេះ នៅកីឡដ្ឋាន AIA Stadium, KMH Park។ក្នុងឆ្នាំនេះ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្ត ទៅក្នុងខេត្តចំនួនបីផ្សេងគ្នាដូចជា៖ រាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ខណៈភ្នំពេញចាប់ផ្តើមមុនគេ។ លោកស្រី ជួបវិច្ឆិកា អគ្គនាយិការអ្គការផ្កាយសមុទ្រ បានឲ្យដឹងថា ក្រោមកិច្ចសហការដ៏យូរអង្វែងប្រកប ដោយផ្លែផ្ការបស់ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) បានផ្តល់មកដល់អង្គការផ្កាយសមុទ្រ បង្ហាញពីការចាប់ផ្តើមនៃ រដូវកាលបាល់ទាត់ ថ្មីពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍ ទេពកោសល្យកីឡាករកីឡាការនីវ័យក្មេង និងរួមចំណែកដល់ភាពរីកចម្រើន នៃសមត្ថភាពរបស់ពួកគេផង ដែរ ។ លោកស្រីបានថ្លែងអំណរគុណ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា)ដែលតែងតែឧបត្តម្ភគាំទ្រ ដល់សកម្មភាពកីឡានេះ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនកើនឡើង និងជាពិសេសព្រឹត្តការណ៍បាល់ទាត់នេះ បានផ្តល់ឧកាសដល់ […]
Read More