រដូវកាលថ្មី បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ ធ្វើនៅ៣ ខេត្ត ក្រុង

ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនហើយ និងធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី១២មករាឆ្នាំ២០២៥ម្សិលមិញនេះ នៅកីឡដ្ឋាន AIA Stadium, KMH Parkក្នុងឆ្នាំនេះ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្ត ទៅក្នុងខេត្តចំនួនបីផ្សេងគ្នាដូចជា៖ រាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ  ខណៈភ្នំពេញចាប់ផ្តើមមុនគេ។

លោកស្រី ជួបវិច្ឆិកា អគ្គនាយិការអ្គការផ្កាយសមុទ្រ បានឲ្យដឹងថា ក្រោមកិច្ចសហការដ៏យូរអង្វែងប្រកប ដោយផ្លែផ្ការបស់ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) បានផ្តល់មកដល់អង្គការផ្កាយសមុទ្រ បង្ហាញពីការចាប់ផ្តើមនៃ រដូវកាលបាល់ទាត់ ថ្មីពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍ ទេពកោសល្យកីឡាករកីឡាការនីវ័យក្មេង និងរួមចំណែកដល់ភាពរីកចម្រើន នៃសមត្ថភាពរបស់ពួកគេផង ដែរ ។

លោកស្រីបានថ្លែងអំណរគុណ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា)ដែលតែងតែឧបត្តម្ភគាំទ្រ ដល់សកម្មភាពកីឡានេះ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនកើនឡើង និងជាពិសេសព្រឹត្តការណ៍បាល់ទាត់នេះ បានផ្តល់ឧកាសដល់ យុវជនទាំងអស់ដែលស្រឡាញ់កីឡា បានចូលលេងកីឡាក្នុងក្តីស្រម៉ៃរបស់គេ រហូតដល់អ្នកខ្លះបានទទួលបានភាពជោគជ័យពីអាជីពជាអ្នកកីឡាផងដែរ។

លោកស្រីបន្ថែមថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចកុមារ និងយុវជន ដែលជួបប្រទះការលំបាក ។ ការប្រកួត បាល់ទាត់វិលជុំនេះក៏បានរួមចំណែកកាត់បន្ថយឧបសគ្គផ្នែកសេដ្ឋកិច្ចសង្គម ដែលរារាំងកុមារ និងយុវជន ក្នុងការទទួលបានឱកាសផ្សេងៗ និងកត្តានាំឲ្យមានភាពក្រីក្រផងដែរ ។

ជាមួយនេះអ្ន​កស្រី ជេន​ តៃ  អគ្គនាយការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ និងសុខភាព អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ព្រឹត្តិការណ៍ នេះក៏ជាសកម្មភាពមួយរួម ចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមានពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយ រីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយនឹងជីវិតឲ្យកាន់តែប្រសើរ  ដោយផ្តោតលើការថែរក្សាសុខភាព ដែលជា កត្តាកំណត់សុខ និងទុក្ខនៃជីវិត ។  

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ ២០២៥ អង្គការផ្កាយសមុទ្រនឹងផ្តល់ការបង្វឹក និងរៀបចំការប្រកួតដល់ក្រុមចំនួន ១៣៥ក្រុម នៅក្នុងខេត្តទាំងបីនេះ ។ កីឡាករកីឡាការនីប្រមាណជាង ១,៨៦០​​ នាក់នឹងចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះ ដោយបែងចែកទៅតាមប្រភេទអាយុផ្សេងៗ ដូចជា៖ កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ នឹង ប្រកួតប្រជែងគ្នា ដណ្តើមយកជ័យ ជំនះជាម្ចាស់ជើងឯក ។ ក្រុមឈ្នះប្រចាំខេត្តទាំងបីនេះនឹងត្រូវទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ “AIA–ISF Grand Championship League” ៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More