Month: January 2025

ព្រឹត្តិការណ៍បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League បើកផ្លូវការ ក្នុងខេត្តកំពង់ធំខណៈអត្តពលិកចូលរួមជាង៣០០នាក់ ចាត់ទុកមានអត្ថន័យបំផុត
ក្នុងបរិយាកាស ពោរពេញដោយស្មារតីកីឡា និងសាមគ្គីភាព កីឡាករកីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០ នាក់ មកពី៣០ក្រុម បានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅក្នុង បរិវេណទីលានបាល់ទាត់ហ្វុតសាល ក្លឹប អាចារ្យលាក់ ក្នុងទីរួមខេត្តកំពង់ធំ ដើម្បីអបអរសាទរព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំនេះ កាលពីថ្ងៃអាទិត្យទី២៦មករាឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានបង្ហាញ ឲ្យឃើញពីការពង្រីកវិសាលភាពនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេបំផុតនៅកម្ពុជា ដែល សហការរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែលជាអ្នកគាំទ្រជ្រោមជ្រែងផ្តាច់មុខក្នុង ការប្រកួតវិលជុំនេះ និងជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា ។ ថ្លែងឲ្យដឹងក្នុងពិធីបើកការប្រកួត លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League […]
Read More
សហព័ន្ធកីឡាទោចក្រយានកម្ពុជា៖ ខេត្តកំពតអំណោយផលល្អចំពោះការប្រកួតជើងឯកថ្នាក់ជាតិ ខណៈរដ្ឋបាលខេត្តយកចិត្តទុកដាក់ជាខ្លាំង
តំណាងសហព័ន្ធទោចក្រយានកម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិនៅខេត្តកំពតដែលទើបបញ្ចប់ទៅនេះគឺទីតាំងប្រកួត រួមទាំងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត កងកម្លាំង ជាខ្លាំងអំណោយផលដល់ការប្រកួតល្អ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំលើកទី១ នៅឯខេត្តកំពត នេះគឺរលូន និងអំណោយផលជាខ្លាំង។ រដ្ឋបាលខេត្តសហការ និងយកចិត្តទុកដាក់ជាខ្លាំង ខណៈកងកម្លាំងបានបិទផ្លូវសម្រួលដល់កីឡាករ កីឡាការិនី ប្រកួតដោយទំនុកចិត្តប្រកបដោយសុវត្ថិភាព។ អគ្គលេខាធិការខាងលើបន្ថែមទៀតថា ដោយសារឆ្នាំនេះវិញ្ញាសា(ផ្លូវប្រកួត)មានការលំបាកខ្លាំងនាំឲ្យការចូលរួមពីបណ្ដាក្លឹបមានការថយចុះជាងឆ្នាំមុនៗ។ ចំពោះសមត្ថភាពវិញក្រុមជម្រើសជាតិមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ប្រកួតជើងឯកថ្នាក់ជាតិនេះដែរជាការវាសស្ទង់សមត្ថភាពក្រុមជម្រើសជាតិដើម្បីត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នេះនៅឯប្រទេសថៃផងដែរ។ បញ្ជាក់ដែរថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានធ្វើការប្រកួតជើងឯកថ្នាក់ ប្រចាំឆ្នាំ២០២៤ នៅឯខេត្តកំពត កាលពីថ្ងៃទី២៤ ដល់ ២៦ ខែមករា ឆ្នាំ២០២៥។ ការប្រកួតនេះផងដែរក៏មានការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជនដូចជា ភេសជ្ជៈ Zummer ទឹកប្រទាលកន្ទុយក្រពើ និង Miracle city world group៕
Read More
ក្រុមហុកគីស្បែកជើងកង់១ជួរកម្ពុជា ជាប់លេខ៣ នៃពានរង្វាន់«កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែលទើបធ្វើនៅកោះពេជ្រ
ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា បង្ហាញភាពរីករាយ និងមោទកភាពជាខ្លាំងចំពោះក្រុមកម្ពុជាដែលទទួលបានលេខ៣ ពីការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែលមានបណ្ដាប្រទេសអន្តរជាតិចូលរួមថ្មីៗនេះ។ លោក កុសល ពិសី ប្រធានសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា សម្រាប់ការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» ដែលទើបបញ្ចប់ទៅនេះគឺក្រុមកម្ពុជា Shadow Apsara (សាដូរ អប្សរា) ទទួលបានលេខ៣។ ចំពោះលទ្ធផលនេះគឺល្អហើយសម្រាប់ពួកគេ ព្រោះការចូលរួមកន្លងមកមិនសូវធ្វើបានល្អ ឬទទួលបានចំណាត់ថ្នាក់ដូចនេះឡើយ។ ក្រុមកម្ពុជាឈ្នះបរទេសជាច្រើនក្រុមរហូតជាប់ចំណាត់ថ្នាក់ល្អបែបនេះ។ លោក កុសល ពិសី ប្រធានសហព័ន្ធ លោកមើលឃើញថាក្រុម Shadow Apsara (សាដូរ អប្សរា) មានភាពរីកចម្រើនជាខ្លាំងលើកនេះបច្ចេកទេស ភាពរហ័សរហួនបត់បែន ប្រកបដោយទំនុកចិត្ត និងប្រកួតយ៉ាងស្វាហាប់តែម្ដង។ ប្រធានសហព័ន្ធខាងលើលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ថែមទៀត ព្រោះនឹងមានការប្រកួតកម្រិតអន្តរជាតិជាច្រើនទៀតនៅពេលខាងមុខ។ បញ្ជក់ដែរថា ការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ នេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ដល់១៩ ខែមករា ឆ្នាំ ២០២៥ នៅទីលានហុកគី CIS កោះពេជ្រ។ ក្រុមទាំងអស់មានចំនួន១២ មកពី ៥ប្រទេស រួមមាន កម្ពុជា […]
Read More
ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃស្អែកនេះហើយ
ពានរង្វាន់បាល់ទាត់របស់ក្រសួងមហាផ្ទៃ លើកទី២ នឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្អែកនេះហើយនៅពហុកីឡដ្ឋានជាតិ ខណៈក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ចំណុះក្រសួងមហាផ្ទៃទាំង ១៣ ក៏ត្រៀមខ្លួនរួចរាល់ផងដែរ។ ការចាប់ឆ្នោតបែងចែកពូលក៏បានធ្វើរួចរាល់ហើយគឺរង់ចាំតែការប្រកួតមកដល់ប៉ុណ្ណោះ ក្នុងការប្រកួតនេះចែកចេញជា ៤ពូល ក្នុងពូល A-B-C មាន ៣ ក្រុម ចំណែកពូល D ចុងក្រោយមាន ៤ ក្រុម ។ ក្រុមទាំងអស់នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូលដើម្បីឡើងទៅជុំទី២ នៃការប្រកួតបន្តទៀត។ ថ្លែងក្នុងពិធីចាប់ឆ្នោតចែកពូល ឯកឧត្ដម សរ សិទ្ធិ ប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការរៀបចំឲ្យមានជាការប្រកួតពានរង្វាន់ក្រសួងមហាផ្ទៃនេះឡើយក្រោមអនុសាសន៍របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងមន្ត្រីក្នុងក្របខណ្ឌនគរបាល និងជាការជំរុញឲ្យមន្ត្រីៗងាកមកលេងកីឡាដើម្បីថែរក្សាសុខភាពផងដែរ។ ជាមួយគ្នានោះដែរប្រធានគណៈកម្មការរៀបចំការប្រកួតបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានទាំង ១៣ ដែលបានរៀបចំឲ្យមានធនធានជាកីឡាករមកចូលរួមប្រកួតប្រជែងក្នុងរដូវកាលថ្មីនេះ។ សម្រាប់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ដែលមិនទាន់មានរៀបចំក្រុមសូមគិតគូរនៅឱកាសក្រោយៗពិសេសមិនត្រឹមតែកីឡាបាល់ទាត់នោះទេ ពោលកីឡាផ្សេងៗទៀតដូចជា វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ ជាដើមដើម្បីពិនិត្យបង្កើតជាពានរង្វាន់ថ្មីផង និងមានឱកាសប្រកួតក្របខណ្ឌប៉ូលីសអន្តរជាតិផង។ ពិធីបើកការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃស្អែកនេះហើយចាប់ពីម៉ោង ៥.៣០ នាទីតទៅនៅពហុកីឡដ្ឋានជាតិ […]
Read More
សុឹម សូលីកា ប្រកាសចូលនិវត្តន៍ពីកម្មវិធីតន្ត្រីមួយ ក្រោយបម្រើការអស់រយៈពេល២០ឆ្នាំ
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង សុឹម សូលីកា បានប្រកាសចូលនិវត្តន៍ជាពិធីការិនីពីកម្មវិធីតន្ត្រីស្រុកស្រែរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នហើយ បន្ទាប់ពីនាងបានបម្រើការនៅក្នុងកម្មវិធីមួយនេះរយះពេល២០ឆ្នាំ ។ ដោយមិនបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តខាងលើនេះ សុឹម សូលីកា បានប្រកាសពីការបញ្ចប់ការងាររបស់ខ្លួនតាមរយះសំណេរបង្ហោះលើបណ្តាញសង្គមថា ២០០៥ / ២០២៥ ដែលនាងខ្ញុំបានឈរនៅលើឆាកកម្មវិធីប្រគុំតន្ត្រីដ៏សំបូរបែប និងមានអត្ថន័យជាអត្តសញ្ញាណនៃវប្បធម៍ខ្មែរមួយនេះ (កម្មវិធីតន្ត្រីស្រុកស្រែរបស់ទូរទស្សន៍បាយ័ន) ២ទសវត្សល្មមសមរម្យចូលនិវត្តន៌ហើយ ។នាងខ្ញុំសូមប្រកាសជម្រាបលា ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាត្រឹមប៉ុណ្ណេះហើយ និងសូមគោរពថ្លែងអំណរអរគុណដល់ក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍បាយ័នដែលបានផ្ដល់ឱកាសដ៏មានតម្លៃបំផុតដល់នាងខ្ញុំអស់រយះពេល២០ឆ្នាំគត់។ នាងបញ្ជាក់ថា បានបំរើការងារនេះ នាងខ្ញុំទទួលបាននូវចំណេះដឹងបទពិសោធជាច្រើននៅទីកន្លែងនេះ ជីវិតការងារជាពិធីការនីរបស់នាងខ្ញុំសមល្មមគ្រប់គ្រាន់ហើយបានដល់គោលដៅដែលនាងខ្ញុំបានគ្រោងទុកនិងទទួលបានជោគជ័យគួរជាទីមោទនៈ ។ អរគុណកូនស្រីដែលបានជូនវត្ថុអនុស្សាវរីយ៍ដល់ម្ដាយ កាដូនាពេលនេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីអន្ថ័យដឹងគុណតបគុណចំពោះម្ដាយ ដែលអស់រយះពេល២០ឆ្នាំគត់ដែលម៉េក្រូហ្វូននេះបានចិញ្ចឹមបីបាច់ ទំនុកបម្រុងជីវភាពគ្រួសារយើង អោយកូនបានរៀនចប់បរិញ្ញាប័ត្រ និងមានអ្វីគ្រប់យ៉ាងដល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថា សុឹម សូលីកា គឺជាអតីតតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះមួយរូប ដោយកន្លងមកនាងតែងតែបង្ហាញវត្តមានសម្តែងភាពយន្តជាបន្តបន្ទាប់ ជាពិសេសនោះនាងក៏ជាតារាស្រីមួយរូបដែលតែងតែបង្ហាញវត្តមានសម្តែងនៅក្នុងបទរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្មហង្សមាស ។ នាងក៏ជាតួឯកស្រីនៅរឿង នេសាទក្រពើ ដែលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ ផងដែរ ។ ទន្ទឹមនឹងសាងកេរ្តិ៍ឈ្មោះក្នុងអាជីពសម្តែងនេះ សុឹម សូលីកា ក៏បានវិវត្តន៍ខ្លួនមកជាពិធីការិនីក្នុងកម្មវិធីតន្ត្រីស្រុកស្រែ និងរាត្រីពណ៌ស្វាយ […]
Read More
រដូវកាលថ្មី បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ ធ្វើនៅ៣ ខេត្ត ក្រុង
ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនហើយ និងធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី១២មករាឆ្នាំ២០២៥ម្សិលមិញនេះ នៅកីឡដ្ឋាន AIA Stadium, KMH Park។ក្នុងឆ្នាំនេះ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្ត ទៅក្នុងខេត្តចំនួនបីផ្សេងគ្នាដូចជា៖ រាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ខណៈភ្នំពេញចាប់ផ្តើមមុនគេ។ លោកស្រី ជួបវិច្ឆិកា អគ្គនាយិការអ្គការផ្កាយសមុទ្រ បានឲ្យដឹងថា ក្រោមកិច្ចសហការដ៏យូរអង្វែងប្រកប ដោយផ្លែផ្ការបស់ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) បានផ្តល់មកដល់អង្គការផ្កាយសមុទ្រ បង្ហាញពីការចាប់ផ្តើមនៃ រដូវកាលបាល់ទាត់ ថ្មីពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍ ទេពកោសល្យកីឡាករកីឡាការនីវ័យក្មេង និងរួមចំណែកដល់ភាពរីកចម្រើន នៃសមត្ថភាពរបស់ពួកគេផង ដែរ ។ លោកស្រីបានថ្លែងអំណរគុណ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា)ដែលតែងតែឧបត្តម្ភគាំទ្រ ដល់សកម្មភាពកីឡានេះ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនកើនឡើង និងជាពិសេសព្រឹត្តការណ៍បាល់ទាត់នេះ បានផ្តល់ឧកាសដល់ […]
Read More
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ៖ អ្នកឈ្នះ អ្នកចាញ់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាព សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងពានរង្វាន់របស់សហព័ន្ធរួចរាល់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ខណៈថ្នាក់ថ្នាក់ដឹកនាំក្រើនរំលឹកដល់កីឡាករ កីឡាការិនីសូមកុំភ្លេចថែរក្សាសុខភាព។ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានឲ្យដឹងថា តាមរយៈរបាយការណ៍របស់ប្រធានគណៈកម្មាធិការរៀបចំការប្រកួតគឺបានបង្ហាញពីភាពជោគជ័យ និងដំណើរការប្រកួតយ៉ាងរលូនល្អបើទោះជាមានការប្រកួតច្រើនប្រកួតក្ដី។ ប្រធានសហព័ន្ធខាងលើសូមអបអរសាទរចំពោះម្ចាស់ជយលាភីទាំងអស់ និងលើកទឹកចិត្តដល់អ្នកដែលមិនទាន់ឈ្នះនៃការប្រកួតត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមនូវការប្រកួតសំខាន់ៗលើកក្រោយទៀត។ ជាមួយគ្នានេះដែរឯកឧត្ដមក្រើនរំលឹកដល់កីឡាករ កីឡាការិនីទាំងអស់សូមគិតគូរដល់សុខភាព ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះបើទោះជាបច្ចេកទេសខ្លាំង ឬបទពិសោធច្រើនក្ដី ប៉ុន្តែបើសុខភាពមិនសូវល្អហើយពិបាកនឹងបន្តក៏ដូចជាហ្វឹកហាត់ ឬប្រកួតបានឡើយ។ សុខភាពល្អទើបកីឡាខ្លាំងពូកែ និងជោគជ័យដូចគ្នា។ បញ្ជាក់ដែរថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនកាលពីថ្ងៃទី២ ដល់ ៦ ខែមករា ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ។ ចំពោះចំណាត់ថ្នាក់នៃការប្រកួតគឺលេខ១ បានលើក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាស៤ ប្រាក់១ លេខ២ ក្រសួងការពារជាតិ មាស៣ ប្រាក់២ សំរឹទ្ធ២ លេខ៣ ក្រុមក្រសួងមហាផ្ទៃ ប្រាក់៣ សំរឹទ្ធ១៕
Read More
ហាប់គីដូ ទទួលបានការឧបត្ថម្ភពីឡារីតា ដើម្បីបន្តនិរន្តភាពផលិតធនធានល្អៗឆ្ពោះទៅការប្រកួអន្តរជាតិ
បង្កើតមកជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានរក្សាជំហររបស់ខ្លួនរឹងមាំ ដើម្បីមានវត្តមាននៅកម្ពុជា បន្តទៀត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយមានការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូសហការ ពិសេសក្រុមហ៊ុន ឡារីតា បានធ្វើឲ្យហាប់គីដូកម្ពុជា ទទួលបានភាពកក់ក្តៅនិង ចេញទៅប្រកួតលើឆាកអន្តរជាតិព្រមជាមួយការឈ្នះមេដាយជាច្រើនគ្រឿង។ ផ្តល់សម្ភាសន៍ក្រោយពេលបិទបញ្ចប់កម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២៤នាពេលថ្មីៗនេះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។ នៅក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ ក្រុមហ៊ុនឡានឡារីតា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងដល់សហព័ន្ធខ្មែរកីឡាហាប់គីដូ ធ្វើឱ្យសហព័ន្ធដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១មួយនេះ អាចមានលទ្ធភាពរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ជាលើកដំបូង កាលពីឆ្នាំ២០២៣ និងបានបន្តរៀបចំការប្រកួតថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ដែលទើបបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែធ្នូ។ បន្ថែមលើនេះ ឡារីតា ក៏បានរួមចំណែកជួយឱ្យក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជា ចេញទៅចូលរួមការប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេសថៃ ជាលើកដំបូងផងដែរ ហើយតាមរយៈការប្រកួតកាលពីខែសីហានោះ ក្រុមហាប់គីដូ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដោយដណ្តើមបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សម្រាប់ការទទួលបានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ជាលើកដំបូងរបស់ពួកគេ។ […]
Read More
ការរួមចំណែករបស់ដៃគូឧបត្ថម្ភធ្វើឲ្យសហព័ន្ធកីឡាហាប់គីដូ បន្តឈរជើងរឹងមាំ
ការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន ISI ក្នុងការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធ។ នេះជាការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា នៅក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណទៅប្រគល់ជូនដល់ដល់ក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលតំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI។ លោក គង់ ចាន់ធីណា គូសបញ្ជាក់ថា លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានអនុញ្ញាតឱ្យក្រុមការងារសហព័ន្ធយកលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ISI ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២១-២២ ខែធ្នូ កន្លងទៅថ្មីៗនេះ។ នៅក្នុងឱកាសសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណនេះ លោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ […]
Read More