Day: January 21, 2025

ក្រុមហុកគីស្បែកជើងកង់១ជួរកម្ពុជា ជាប់លេខ៣ នៃពានរង្វាន់«កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែលទើបធ្វើនៅកោះពេជ្រ
ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា បង្ហាញភាពរីករាយ និងមោទកភាពជាខ្លាំងចំពោះក្រុមកម្ពុជាដែលទទួលបានលេខ៣ ពីការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែលមានបណ្ដាប្រទេសអន្តរជាតិចូលរួមថ្មីៗនេះ។ លោក កុសល ពិសី ប្រធានសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា សម្រាប់ការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» ដែលទើបបញ្ចប់ទៅនេះគឺក្រុមកម្ពុជា Shadow Apsara (សាដូរ អប្សរា) ទទួលបានលេខ៣។ ចំពោះលទ្ធផលនេះគឺល្អហើយសម្រាប់ពួកគេ ព្រោះការចូលរួមកន្លងមកមិនសូវធ្វើបានល្អ ឬទទួលបានចំណាត់ថ្នាក់ដូចនេះឡើយ។ ក្រុមកម្ពុជាឈ្នះបរទេសជាច្រើនក្រុមរហូតជាប់ចំណាត់ថ្នាក់ល្អបែបនេះ។ លោក កុសល ពិសី ប្រធានសហព័ន្ធ លោកមើលឃើញថាក្រុម Shadow Apsara (សាដូរ អប្សរា) មានភាពរីកចម្រើនជាខ្លាំងលើកនេះបច្ចេកទេស ភាពរហ័សរហួនបត់បែន ប្រកបដោយទំនុកចិត្ត និងប្រកួតយ៉ាងស្វាហាប់តែម្ដង។ ប្រធានសហព័ន្ធខាងលើលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ថែមទៀត ព្រោះនឹងមានការប្រកួតកម្រិតអន្តរជាតិជាច្រើនទៀតនៅពេលខាងមុខ។ បញ្ជក់ដែរថា ការប្រកួតពានរង្វាន់ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ នេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ដល់១៩ ខែមករា ឆ្នាំ ២០២៥ នៅទីលានហុកគី CIS កោះពេជ្រ។ ក្រុមទាំងអស់មានចំនួន១២ មកពី ៥ប្រទេស រួមមាន កម្ពុជា […]
Read More