Day: January 2, 2025

Featured កីឡាជាតិ

ហាប់គីដូ ទទួលបានការឧបត្ថម្ភពីឡារីតា ដើម្បីបន្តនិរន្តភាពផលិតធនធានល្អៗឆ្ពោះទៅការប្រកួអន្តរជាតិ

បង្កើតមកជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានរក្សាជំហររបស់ខ្លួនរឹងមាំ ដើម្បីមានវត្តមាននៅកម្ពុជា បន្តទៀត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយមានការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូសហការ ពិសេសក្រុមហ៊ុន ឡារីតា បានធ្វើឲ្យហាប់គីដូកម្ពុជា ទទួលបានភាពកក់ក្តៅនិង ចេញទៅប្រកួតលើឆាកអន្តរជាតិព្រមជាមួយការឈ្នះមេដាយជាច្រើនគ្រឿង។ ផ្តល់សម្ភាសន៍ក្រោយពេលបិទបញ្ចប់កម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២៤នាពេលថ្មីៗនេះ  លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។ នៅ​ក្នុង​រយៈពេលប្រមាណ​៤​ឆ្នាំ​នេះ ក្រុមហ៊ុនឡានឡារីតា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែង​ដល់សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ​ធ្វើ​ឱ្យ​សហព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើងក្នុង​​ឆ្នាំ​២០០១មួយនេះ អាច​មាន​លទ្ធភាព​រៀបចំការ​ប្រកួត​ជ្រើសរើសជើងឯក​ថ្នាក់ជាតិ ជា​លើកដំបូង កាលពី​ឆ្នាំ​២០២៣ និង​​បាន​បន្ត​រៀបចំការ​ប្រកួត​ថ្នាក់ជាតិ លើក​ទី​២ ឆ្នាំ​២០២៤​ ដែល​ទើប​បានបញ្ចប់ដោយជោគ​ជ័យ កាលពី​ថ្ងៃទី​២២ ខែធ្នូ។ បន្ថែម​​លើ​នេះ ឡារីតា ក៏បាន​រួមចំណែក​ជួយ​ឱ្យក្រុម​អត្តពលិក​កីឡាហាប់គីដូកម្ពុជា ចេញ​ទៅ​​ចូលរួមការ​ប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេស​ថៃ ជាលើក​ដំបូង​ផងដែរ ហើយតាម​រយៈ​ការ​ប្រកួត​កាលពី​ខែសីហា​នោះ ​​ក្រុមហាប់គីដូ​ បាន​បង្កើត​ប្រវត្តិ​សាស្រ្ត​​ថ្មី ដោយ​​ដណ្តើម​បានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សម្រាប់​ការ​ទទួល​បានឱកាស​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង​របស់ពួកគេ។ […]

Read More
Featured កីឡាជាតិ

ការរួមចំណែករបស់ដៃគូឧបត្ថម្ភធ្វើឲ្យសហព័ន្ធកីឡាហាប់គីដូ បន្តឈរជើងរឹងមាំ

ការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន ISI ក្នុងការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធ។ នេះជាការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា នៅក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណទៅប្រគល់ជូនដល់ដល់ក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលតំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI។ លោក គង់ ចាន់ធីណា គូសបញ្ជាក់ថា លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានអនុញ្ញាតឱ្យក្រុមការងារសហព័ន្ធយកលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ISI ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២១-២២ ខែធ្នូ កន្លងទៅថ្មីៗនេះ។ នៅក្នុងឱកាសសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណនេះ លោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ […]

Read More