Day: January 15, 2025

Featured កីឡា

ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ នឹង​ចាប់​ផ្ដើម​ការ​​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​

ពាន​រង្វាន់​បាល់ទាត់​របស់​ក្រសួង​មហាផ្ទៃ​ លើក​ទី២​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ខែ​មករា​ ឆ្នាំ​២០២៥​ ស្អែក​នេះ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ចំណុះក្រសួងមហាផ្ទៃទាំង ១៣ ក៏​ត្រៀម​ខ្លួន​រួចរាល់​ផងដែរ។ ការ​ចាប់​ឆ្នោត​បែងចែក​ពូល​ក៏​បាន​ធ្វើ​រួចរាល់​ហើយ​គឺ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រកួត​​នេះ​ចែក​ចេញ​ជា​ ៤ពូល​ ក្នុង​ពូល​ A-B-C មាន​ ៣ ក្រុម​ ចំណែក​ពូល​ D ចុងក្រោយ​មាន​ ៤ ក្រុម ។​ ក្រុម​ទាំង​អស់​នឹង​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដើម្បី​ឡើង​ទៅ​ជុំ​ទី២​ នៃ​ការ​ប្រកួត​បន្ត​ទៀត។​ ថ្លែង​ក្នុង​ពិធី​ចាប់​ឆ្នោត​ចែក​ពូល​ ឯកឧត្ដម​ សរ​ សិទ្ធិ​ ប្រធានគណៈកម្មការរៀបចំការប្រកួត បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ឲ្យ​មាន​ជា​ការ​ប្រកួត​ពាន​រង្វាន់​ក្រសួង​មហាផ្ទៃ​នេះ​ឡើយ​ក្រោម​អនុសាសន៍​របស់​ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស សុខា​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​មន្ត្រី​ក្នុង​ក្របខណ្ឌ​នគរបាល​ និង​ជា​ការ​ជំរុញ​ឲ្យ​មន្ត្រីៗ​ងាក​មក​លេង​កីឡា​ដើម្បី​ថែរក្សា​សុខភាព​ផង​ដែរ។​ ជា​មួយ​គ្នា​នោះ​ដែរ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​អំណរគុណ​ដល់​អគ្គនាយកដ្ឋាន​ អគ្គលេខាធិការដ្ឋាន​ទាំង ១៣​ ដែល​បាន​​រៀបចំ​ឲ្យ​មាន​ធនធាន​ជា​កីឡាករ​មក​ចូលរួម​ប្រកួត​ប្រជែង​​ក្នុង​រដូវ​កាល​ថ្មីនេះ។​ សម្រាប់​អគ្គនាយកដ្ឋាន​ អគ្គលេខាធិការដ្ឋាន ដែល​មិន​ទាន់​មាន​រៀបចំ​ក្រុម​សូមគិតគូរ​នៅ​ឱកាស​ក្រោយ​ៗ​ពិសេស​មិន​ត្រឹម​តែ​កីឡា​បាល់ទាត់​នោះ​ទេ​ ពោល​កីឡា​ផ្សេងៗ​ទៀត​ដូច​ជា​ វាយ​សី វាយ​កូន​ឃ្លី​លើ​តុ​ តេក្វាន់ដូ​ ជា​ដើម​ដើម្បី​ពិនិត្យ​បង្កើត​ជា​ពាន​រង្វាន់​ថ្មី​ផង​ និង​មាន​ឱកាស​ប្រកួត​ក្របខណ្ឌ​ប៉ូលីស​អន្តរជាតិ​ផង។​ ពិធី​បើក​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​ចាប់​ពី​ម៉ោង ​៥.៣០ នាទី​តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ […]

Read More