ព្រឹត្តិការណ៍បាល់ទាត់វិលជុំកុមារ និងយុវជន​ AIA – ISF Youth League​​ បើកផ្លូវការ ក្នុងខេត្តកំពង់ធំខណៈអត្តពលិកចូលរួមជាង៣០០នាក់ ចាត់ទុកមានអត្ថន័យបំផុត

ក្នុងបរិយាកាស ពោរពេញដោយស្មារតីកីឡា និងសាមគ្គីភាព កីឡាករកីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០ នាក់ មកពី៣០ក្រុម បានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅក្នុង បរិវេណទីលានបាល់ទាត់ហ្វុតសាល ក្លឹប អាចារ្យលាក់ ក្នុងទីរួមខេត្តកំពង់ធំ ដើម្បីអបអរសាទរព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំនេះ កាលពីថ្ងៃអាទិត្យទី២៦មករាឆ្នាំ២០២៥។

 ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានបង្ហាញ ឲ្យឃើញពីការពង្រីកវិសាលភាពនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេបំផុតនៅកម្ពុជា ដែល សហការរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែលជាអ្នកគាំទ្រជ្រោមជ្រែងផ្តាច់មុខក្នុង ការប្រកួតវិលជុំនេះ និងជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា ។

ថ្លែងឲ្យដឹងក្នុងពិធីបើកការប្រកួត លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ “ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅខេត្តកំពង់ធំនេះ! គំនិតផ្តួចផ្តើមរៀបចំការប្រកួតនេះ ឡើងរំលេចឲ្យឃើញពី ឱកាសដ៏ល្អសម្រាប់កុមារា និងកុមារីមិនត្រឹមតែអាចអភិវឌ្ឍជំនាញបាល់ទាត់នោះទេ តែក៏ជួយបណ្តុះជំនាញ ទន់សំខាន់ៗដូចជា៖ ការធ្វើការងារជាក្រុម ទំនួលខុសត្រូវ និងតម្លាភាពជាដើម ដែលនេះសុទ្ធសឹងតែជា បុគ្គលិកលក្ខណៈស្នូលជួយពួកគេ ពេលដែលគេចម្រើនវ័យទៅមុខ​ ។

ពួកយើងរង់ចាំទទួលស្វាគមន៍អ្នកគ្រប់គ្នាជាកីឡាករកីឡាការនីវ័យក្មេងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ មើលឃើញពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុងទីលាននិងក្រៅទីលាន និងទស្សនាការប្រកួត បាល់ទាត់ដ៏ស្វិតស្វាញ ។ នេះជាជំហានមួយទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ និងការចូលរួម​ តាមរយៈអំណាច នៃកីឡា ។”

គូសបញ្ជាក់ផងដែរថា ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រផ្តួចផ្តើមការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIAISF Youth League ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡាបាល់ទាត់ ដែលផ្តល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម លើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។ ការប្រកួតនេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និង យុវជនរស់នៅក្នុងភាពក្រីក្រឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ ពីបញ្ហាសង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាទៀតផង ។ ក្រៅពីការហ្វឹកហាត់ បាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិនជីវិត ដល់កីឡាករកីឡាការនីផងដែរ ។ ហើយការបណ្តុះបណ្តាលទាំងនេះគឺផ្តោតលើបញ្ហានានា ដែលជះ ឥទ្ធិពលដល់សហគមន៍របស់ប្អូនៗកីឡាករ ។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របង្កើត បរិយាកាសកក់ក្តៅ និងសុវត្ថិភាព ដើម្បីរៀនសូត្រ និងពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភ ដែលកើតឡើងជុំវិញជីវិត កុមារ និងយុវជន ដូចជា៖ ការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ី សង និង សមភាពយេនឌ័រជាដើម ។

ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភជ្រោមជ្រែងដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIAISF Youth League នេះឡើង ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេក្នុងវិស័យ កីឡា និងអ្នកគាំទ្រយ៉ាងសកម្ម ចំពោះសុខភាព និងសុខុមាលភាព ការគាំទ្រជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោល បំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០ ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន  AIAISF Youth League នេះក៏ជាសកម្មភាពមួយរួមចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមាន ពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយ និងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។

ព្រឹត្តការណ៍ខាងលើនេះ និងធ្វើឡើងចំនួន៣ទីតាំងរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។ ដោយព្រឹត្តិការណ៍ប្រកួតវិលជុំទាំងបីនេះនឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០ នាក់ ឲ្យចូលរួមប្រកួតប្រជែង​ ដោយជាមួយគ្នានេះជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេផង ដែរ ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More