Day: June 20, 2025

ហាប់គីដូកម្ពុជា នាំយកមេដាយ២៣គ្រឿងត្រលប់មកមាតុភូមិ ក្រោយប្រជែងឈ្នះនៅឥណ្ឌូណេស៊ី
នៅទីបំផុត សហព័ន្ធកីឡាហាប់គីដូកម្ពុជា បាននាំយកមេដាយចំនួន២៣គ្រឿង ដែលបានឈ្នះពីព្រឹត្តការណ៍ ប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៥ មកកាន់ប្រទេសកំណើតហើយកាលពីល្ងាចថ្ងៃទី១៨មិថុនាឆ្នាំ២០២៥ម្សិលមិញនេះ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាដែលដឹកនាំកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាទៅចូលរួមប្រកួតទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី ដោយមាន៨ប្រទេសចូលរួមនោះ បញ្ជាក់ឲ្យដឹងថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ លើសពីការរំពឹងទុក បន្ទាប់ពីក្តីរំពឹងទុកមុនពេលចេញប្រកួត គឺចង់បានដណ្តើមបានមេដាយត្រឹម១០គ្រឿងចុះក្រោម ឬ៥គ្រឿងឡើងលើ គឺទទួលយកបានហើយ ប៉ុន្តែពួកគេពិតជាធ្វើបានល្អ។ គួរបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធបានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។ ជាលទ្ធផលកម្ពុជាឈ្នះមេដាយចំនួន ២៣គ្រឿងរបស់កម្ពុជា ដែលដណ្តើមបានរួមមានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង។ ចំពោះមេដាយមាសចំនួន ៤គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករ សុខុន សីហនុត មេដាយមាសលើវិញ្ញាសាប្រយុទ្ធ-៣៥គីឡូក្រាម, កីឡាការិនី គង់ម៉ូណា ដាយអាណា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ, កីឡាការិនី គង់ម៉ូណា ជេសស៊ីកា មេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងកីឡាករ ភិន មុន្នីរតន៍ មេដាយមាសលើវិញ្ញាសាលោតចម្ងាយ៕ […]
Read More