Month: February 2026
សហព័ន្ធខ្មែរកីឡាហែលទឹក ចាប់ដៃគ្នារួមចំណែកលើកស្ទួយអត្តពលិក ពីក្រុមហ៊ុនសម្ភារៈកីឡា
គោលបំណងរបស់សហព័ន្ធ គឺចង់មានដៃគូសហការច្បាស់លាស់ ដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ ហើយចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឧកាសដែលសហព័ន្ធនិងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានចុះអនុស្សារណៈលើភាពជាដៃគូ ឧបត្ថម្ភសម្ភារកីឡាម៉ាក Peak ផ្ដាច់មុខ រយៈពេល ២ ឆ្នាំ កាលពីរសៀលថ្ងៃទី២៦កុម្ភះឆ្នាំ២០២៦។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បន្ថែមថាសហព័ន្ធខ្មែរកីឡាហែលទឹកពិត ជាមានកិត្តិយស ដែលបានចុះអនុស្សារណៈ (MOU)ជាមួយក្រុមហ៊ុន CHN Sports ដែលជាក្រុមហ៊ុនលក់សម្ភារកីឡាម៉ាក Peak ដ៏ធំរបស់ប្រទេសចិនលើពិភពលោក ក្រោមការអនុញ្ញាត ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ។ ចំណុចសំខាន់បំផុតនោះ សហព័ន្ធចង់សហការ និងជំរុញម៉ាកយីហោ Peak នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយនាពេលនេះក្រុមជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក […]
Read More