Mas Fight​ Cambodia ប្រកាស​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី២​ ប្រជុំ​ដោយ​ជើង​ខ្លាំង​កម្ពុជា ៨រូប​

សង្វៀន​ Mas Fight​ Cambodia​ ប្រកាស​បើក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​ IPCC​ KUN KHMER រដូវ​កាល​ទី២​ ទម្ងន់​ ៦០​គីឡូក្រាម​ប្រជុំ​ដោយ​ជើង​ខ្លាំង​ ៨​រូប​ចាប់​ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុបានមួយ​សប្ដាហ៍ហើយ។​

លោក​ Tommy Kim

លោក​ Tommy Kim តំណាង​ IPCC​​ ប្រចាំ​កម្ពុជា​ និង​ជា​ទីប្រឹក្សា​ស្ថានីយទូរទស្សន៍​ថោន​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ល្ងាច​មិញ​នេះ​ថា​ Mas Fight​ Cambodia គឺ​ផ្ដល់​ឱកាស​ដល់​កីឡាករ​មួយ​ចំនួន​ដែល​មិន​ទាន់មាន​ខ្សែក្រវាត់​ផង​ និង​ជាការ​ផ្ដល់​ឱកាស​ដល់​ក្លឹប​ចំនួន​ ៨​ផ្សេងៗ​គ្នា​បាន​បញ្ជូន​កីឡាករ​ឆ្នើម​របស់​ខ្លួន​ដើម្បី​ប្រជែង​គ្នា​ផង​។​

ទិដ្ឋភាពសន្នីសីទសារព័ត៌មាន

កេរ្តិ៍ឈ្មោះ​ ប្រាក់​រង្វាន់​ និង​ឱកាស​ នៅ​ពេល​នេះ​សង្វៀន​ Mas Fight​ ផ្ដល់​ឲ្យ​កីឡាករ​ទាំង៨រូប​នេះ​ហើយ​ ដូច្នេះ​សូម​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​គោរព​នូវ​លក្ខន្តិកៈ​ជា​ដើម​ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ។​

ទិដ្ឋភាពសន្នីសីទសារព័ត៌មាន

តំណាង​ IPCC​​ ប្រចាំ​កម្ពុជា​រូប​នេះ​មិន​ភ្លេច​អរគុណ​​ឡើយ​ចំពោះ​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ប្រដាល់​ និង​ការ​ចំណាយ​​ថវិកា​រាប់​លាន​ដុល្លារ​របស់​ក្រុម​Khmer Beverages សហការ​ជា​មួយ​ស្ថានីយទូរទស្សន៍​ថោន​លើក​ស្ទួយ​គុន​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​នេះ។ លោក​ជូន​ពរ​ដល់​ក្រុមហ៊ុន​ជីបម៉ុង​ រឹតតែ​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​ និង​ជោគជ័យ​កាន់តែ​ខ្លាំង​ថែម​ទៀត​​ដើម្បី​បន្ត​ជួយ​គុន​ខ្មែរ​ផង​ដែរ។​

ទិដ្ឋភាពសន្នីសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ សន្និសីទ​សារព័ត៌​មាន​ប្រកាស​បើក​ការ​ប្រកួត​ខ្សែក្រវាត់​ IPCC​ KUN KHMER រដូវ​កាល​ទី២ នេះ​នៅ​ល្ងាច​ថ្ងៃ​ទី១៩​ ខែ​មេសា​ ឆ្នាំ​២០២៥ នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ ២៧១​ ក្រោម​អធិបតីភាព​លោក​ឧកញ៉ា​ លាង​ ម៉េង​ ឯកឧត្តម​ វ៉ា សុធា​ លោក​ Tommy Kim។​ បេក្ខភាព​ទាំង​ដណ្ដើម​ខ្សែក្រវាត់​ទាំង​៨រូប​រួម​មាន​ មាស​ ណាឃីម​ សែម ចាន់រិទ្ធីស័ក្ត ណង សៅ​ សូត្រ សុខឃីម​ គង់​ ហូវ​ បញ្ញា​ ហយហាក់​ ប៉ែន កាក់រាជសីហ៍ សេក​ គឹមសាន្ត។​ ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី២០​ ខែ​មេសា​ ឆ្នាំ​២០២៥​ រៀងរាល់​ថ្ងៃអាទិត្យ​ ចាប់​ពី​ម៉ោង​ ៣រសៀល​នៅ​សង្វៀន​ថោន៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More