Day: February 11, 2025

Featured សង្គម​

សហភាពអឺរ៉ុប៖ កំពុងប្រតិកម្ម​ជាមួយ​រដ្ឋបាល​ Donald Trump ចំពោះ​ការ​ប្រកាស​ពន្ធ​ថ្មី ២៥​%

ការប្រកាសយកពន្ធ ២៥ % ថ្មីលើដែក និងអាលុយមីញ៉ូម ទាំងអស់ដែលនាំចូលទៅក្នុងទីផ្សារអាម៉េរិកបានធ្វើឱ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងដៃគូអាម៉េរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបផង។ អឺរ៉ុបបានព្រមានថា នឹងចាត់វិធានការដើម្បីឆ្លើយតប។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Korbinian Wagner បានបញ្ជាក់ថា អាល្លឺម៉ង់បានព្រមានថា ការដំឡើងពន្ធខ្ពស់នឹងបង្កគ្រោះថ្នាក់ដល់គ្រប់ភាគីទាំងអស់។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដំឡើងពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកថែបនាំចូល។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់បានបញ្ជាក់ថា ប្រទេសនេះ និងសហភាពអឺរ៉ុបនៅតែរង់ចាំការប្រកាសជាផ្លូវការអំពីពន្ធថ្មីណាមួយរបស់អាម៉េរិកទេ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់ថា ៖«រឿងមួយគឺច្បាស់ណាស់ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវបញ្ហានេះ ក្នុងនាមជាសហភាពអឺរ៉ុប នៅពេលដែលវាមកដល់យើងជាផ្លូវការ។ នោះហើយជាមូលហេតុដែលយើងអាចនិយាយយ៉ាងប្រុងប្រយ័ត្នបំផុតអំពីបញ្ហានេះនាពេលនេះ នៅពេលដែលវាមិនផ្លូវការ ប៉ុន្តែមានភាពច្បាស់លាស់ទាំងស្រុង អ្នកណាដែលដាក់ពន្ធត្រូវតែរំពឹងថានឹងមានការសងសឹក»។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានថា សហភាពអឺរ៉ុប (EU) នឹងសងសឹកប្រសិនបើអាម៉េរិកអនុវត្តផែនការរបស់ខ្លួនក្នុងការដាក់ពន្ធនាំចូលលើអាលុយមីញ៉ូម និងដែក។  រដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា លោកប្រធានាធិបតី ត្រាំ បានធ្វើរឿងនេះក្នុងឆ្នាំ២០១៨ […]

Read More
Featured សង្គម​

នាយករដ្ឋមន្ត្រី​កម្ពុជា៖​ លើក​ពី​សក្ដានុពល​សំខាន់ៗ​របស់​កម្ពុជា​ដល់​បណ្ដា​ក្រុមហ៊ុន​នៅ​ហ្វីលីពីន​ពិចារណា​មក​បោះទុន​អភិវឌ្ឍន៍​

ប្រទេស​កម្ពុជាបានក្លាយជាទិសដៅចម្បងសម្រាប់ការវិនិយោគផ្ទាល់​ពីបរទេស ​(FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុង​បញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់​ថ្នាក់ក្នុងចំណោមគោលដៅ FDI កំពូលទាំង ៥០ របស់ពិភពលោក។ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០​គម្រោង​​ជាមួយ​នឹងទំហំវិនិយោគជិត ៧ពាន់លានដុល្លារ កើនឡើងជាង​ ៤០ភាគរយបើធៀបនឹងឆ្នាំ២០២៣។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ទៅកាន់វិនិយោគិនជាង ២០០នាក់ ​មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុនក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បញ្ជាក់ជូនវិនិយោគិនជាង ២០០នាក់ ​មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុននៅប្រទេសហ្វីលីពីន ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីសក្តានុពលសំខាន់ៗមួយចំនួន នៃការវិនិយោគនៅកម្ពុជា ​ដែលនឹងផ្តល់អត្ថ​ប្រយោជន៍​​​ដល់​វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ។ ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពី​សក្តានុពលនិងការ​ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន​ ​ដែលរួម​៖ ១. កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ ​និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់​ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។ […]

Read More