Day: May 29, 2025

Featured កីឡា

កាយវប្បកម្មកម្ពុជា បញ្ជាក់ជំហរច្បាស់លាស់ ការចេញទៅប្រកួតអន្តរជាតិ គឺទទួលស្គាល់ដោយក្រសួងត្រឹមត្រូវ

ក្រោយមានមតិមួយចំនួនរិះគន់មកលើសហព័ន្ធដោយគ្មានមូលដ្ឋានច្បាស់លាស់ ជុំវិញ ការបញ្ចូនកីឡាករទៅចូលរួមប្រកួតនៅក្រៅប្រទេស ថ្មីៗនេះសហព័ន្ធកីឡាកាយវប្បកម្ម កម្ពុជាបានបញ្ជាក់ច្បាស់សារជាថ្មី ថារាល់ការចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស គឺទទួលបានការអនុញ្ញាតនិង ឯកភាព ពីក្រសួងអប់រំយវជននិងកីឡា។ បើតាមបញ្ជាក់ពីលោកស្រី អេមី សារីរ៉ុម ហម អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ថាលិខិតឧទ្ទេសនាមនីមួយៗតែងតែទទួលបានអនុញ្ញាតដោយឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់សិទ្ធិជូនដល់សហព័ន្ធ ក្នុងការបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាកររបស់ខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ ជាក់ស្តែង ប្រតិភូកីឡាកម្ពុជាបានចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ (SOUTH EAST ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2024) កាលពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសឡាវ។ លោកស្រី អេមី លើកឡើងទៀតថា កីឡាករកាយវប្បកម្មកម្ពុជាដ៏ឆ្នើម ដែលតំណាងឱ្យប្រទេស និងប្រជាជនកម្ពុជាចូលរួមប្រកួតលក្ខណៈអន្តរជាតិនានាស្របច្បាប់ ដោយមានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ទីភ្នាក់កម្ពុជាប្រឆាំងដូប៉ា ដោយរូបលោកស្រី និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកុម្ភៈ […]

Read More