Day: January 18, 2026
AIA និង ISF ចាប់ដៃគ្នាគម្រប់ខួប១០ឆ្នាំយកកីឡាបាល់ទាត់អភិវឌ្ឍយុវជនមានឥទ្ធិពលជាង១ម៉ឺននាក់
ភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ “ISF” ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានឈានមកដល់ខួបគម្រប់១០ឆ្នាំហើយ តាមរយៈលីគយុវជន AIA–ISF ដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ មានភាពរីកចម្រើន ហើយក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយគិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ចំនួន ១៦,៨៤៥ នាក់ មកពី១០ខេត្តស្នើរនិង ៨៨៣ ក្រុម ។ លោកស្រី Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ថ្ងៃនឹះមិនគ្រាន់តែជាកម្មវិធីអបអរនោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៍មានតម្លៃក្នុងការឆ្លុះបញ្ចាំង អំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងរួមគ្នា ធ្វើការលើគោលបំណងរួមមួយ ក្នុងការជួយឲ្យប្អូនៗកុមារអាច ឈានចាប់ក្តីស្រម៉ៃរបស់ខ្លួន តាមរយ់សុខភាពដោយប្រើបាល់ទាត់ជាយាន។ ឆ្នាំ២០២៦នេះ ពិតជាឆ្នាំដ៍ពិសេស ដោយ ISF ប្រារព្វខួបលើកទី២០របស់ខ្លួន ហើយ អេ អាយ អេ ខេមបូឌា យើងខ្ញុំក៍មានមោទនភាពក្នុងការប្រារព្វខួបលើកទី១០ នៃភាពជាដៃគូរវាងស្ថាប័នទាំង២ ដែលបានចាប់ដៃធ្វើការរួមគ្នា ដើម្បីសម្រេចគោលបំណងរួមគ្នាក្នុងការលើកកម្ពស់ និង កសាងក្តីសង្ឃឹមកុមារ និង សហគមន៍ […]
Read More