Month: April 2026
អ្នកបន្តវេនគុនល្បុក្កតោ នឹងខិតខំដឹកនាំសហព័ន្ធកីឡាអត្តសញ្ញាណជាតិឲ្យរីកចម្រើន
ក្នុងនាមជាអ្នកបន្តវេនពីឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទ សារុននឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដឹកនាំសហព័ន្ធកីឡាអត្តសញ្ញាណជាតិឲ្យរីកចម្រើន។ នេះជាប្រសាសន៍ឯកឧត្តម វ៉ាត់ចំរើន ក្រោយត្រូវបានអង្គមហាសន្និបាតសម្រេចប្រកាសគាំទ្រ ជាប្រធានសហព័ន្ធអាណត្តិថ្មីទី៦ឆ្នាំ២០២៦-២០៣០ជាបន្ត បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទ សារុនប្រធានសហព័ន្ធកីឡាល្បុក្កតោអាណត្តិចាស់ទី៥ឆ្នាំ២០២១-២០២៥ប្រកាសលាលែងតំណែង ។ ពិធីដែលធ្វើឡើងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៦ ឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍លើកឡើងអំពីការរីកចម្រើនរបស់សហព័ន្ធកីឡាគុនល្បុក្កតោអាណត្តិចាស់ ជាអាណត្តិដ៏ពិសេសនិងសកម្មបំផុតនិងមានស្នាដៃជាច្រើន ក្នុងការចូលរួមប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ ដណ្ដើមយកមេដាយជាច្រើនជូនជាតិមាតុភូមិជាពិសេសការសម្រេចបាននូវក្ដីសុបិនរបស់លោកគ្រូតាក្រមាមាសសាន គឹមសៀនចង់ឃើញកីឡាគុនល្បុក្កតោចុៈក្នុងបញ្ជីកីឡាបេតិកភ័ណ្ឌអង្គការយូណេស្កូ។ឥលូវបំណងប្រាថ្នាមួយនេៈបានសម្រចទាំងអស់គ្នា ហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់កីឡាគុនល្បុក្កតោខ្មែយើង ដែលយើងបានធ្វើស្នាដៃដ៏អស្ចារ្យសម្រាប់ជាតិយើង។ ឯកឧត្តមបានសង្កត់ធ្ងន់ថាស៊ីហ្គេមជាកីឡាតំបន់មួយជាចលនាអូឡាំពិកក្នុងការមានឱកាសដាក់គុនល្បុក្កតោប្រកួតជាផ្លូវការ។ ក្នុងនោះដែរកីឡាគុនល្បុក្កតោត្រូវបានដាក់ទៅក្នុងកម្មវិសិក្សាសិស្សថ្នាក់បឋមរួចហើយ ចឹងជំហ៊ានបន្តយើងនឹងដាក់ចូលទៅក្នុងសិស្សមធ្យមនិងឧត្តមសិក្សាជាបន្តទៀត។ ជាការដឹងគុណនិងឱ្យតម្លៃទៅដល់ថ្នាក់ដឹកនាំមានស្នាដៃ ជួយលើកស្ទួយវិស័យកីឡាគុនល្បុក្កតោឱ្យមានឈ្មោះបោះសំឡេង អង្គមហាសន្និបាត បានឯកភាពគ្នា តែងតាំងឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទ សារុន ឱ្យធ្វើជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោអស់មួយជីវិត។ គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាន១៨នាក់ រួមមានលោក វ៉ាត់ ចំរើន ជាប្រធាន លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ្ត លោក សេង ប៊ុនសុង ជាអនុប្រធាន រីឯលោក សាន អង្គររាជវ័ន្ត ដែលជាកូនប្រុសរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាអនុប្រធាន និងជាប្រធានបណ្ឌិតសភាគុនល្បុក្កតោ ចំណែកលោក អ៊ួ […]
Read More