ចំបាប់ រកឃើញយុវជនថ្នាលឆ្នើមត្រៀមបញ្ចូលក្នុងក្រុមជម្រើសជាតិ

ឆ្លងកាត់ការប្រកួតពេញរយៈពេល២ថ្ងៃ នៃព្រឹត្តការណ៍ប្រកួតកីឡាចំបាប់យុវជនជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សហព័ន្ធបានរកឃើញយុវជនថ្នាលមានសមត្ថភាពដែលជាការគិតបន្ថែមពីសហព័ន្ធអាចយកមកបណ្តុះបណ្តាលចូលក្នុងក្រុមជម្រើសជាតិបាន។

ថ្លែងឲ្យដឹងក្នុងពិធីបិទជាផ្លូវការ កាលពីរសៀលថ្ងៃទី៦មេសា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងថា កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កីឡាចំបាប់កម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ក្នុងការបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។

អនុប្រធានចំបាប់ខាងលើបានបង្ហាញអារម្មណ៍រីករាយ ដោយការរៀបចំលើកទី២នេះ មានកីឡាករ កីឡាការិនី ចូលរួមច្រើន ជាពិសេសមកពីតាមបណ្តាខេត្តនានា ដោយពួកគេមានភាពប៉ិនប្រសប់ក្នុងការប្រកួតប្រជែង។ កត្តានេះឆ្លងកាត់ការប្រកួតរួចរាល់ ធ្វើឲ្យសហព័ន្ធសម្លឹងឃើញ មានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីអាចជ្រើសរើសមកហ្វឹកហាត់បន្ថែម ចូលរួមជាជម្រើសជាតិថ្នាលនាពេលខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះមានសមាគម ក្លឹប ប្រតិភូ  និងកីឡាករ កីឡាការិនី ចូលរួមចំនួន១៧ក្លឹបសរុបមានចំនួន ១៩៥នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក ៣៤នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣នាក់។ការរៀបចំប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការឧបត្ថម្ភដោយ The Beach កសិដ្ឋានអមរៈ និងSephora Sport Center។

ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបកីឡាចំបាប់ព្រះធាតុខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ៣ និងមេដាយសំរឹទ្ធ១, ចំណាត់ថ្នាក់លេខ២ ក្លឹប Kiri Jiu-Jutsu Wrestling មេដាយមាស២ ប្រាក់២ ខណៈលេខ៣ បានទៅលើក្លឹបខេមអេដ (CamEd Wrestling) មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២។ក្រៅតែពីក្លឹបដែលរៀបរាប់នេះ នៅមានក្លឹបជាច្រើនទៀតបានស្វែងរកមេដាយជូនក្លឹប រាងៗខ្លួន ខណៈក្លឹបខ្លះក៍ត្រូវខិតខំបន្ថែមទៀត ដើម្បីមានឧកាសនៅក្នុងការដណ្តើមេដាយជាបន្តទៀតផងដែរ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More