Day: April 7, 2025

ហាប់គីដូ ដំឡើងខ្សែរក្រវ៉ាត់ដល់កីឡាករ កីឡាការិនីខ្លួន២០នាក់
ដើម្បីបង្កើននូវភាពយកចិត្តទុកដាក់ ដល់អត្តពលិកចំណុះឲ្យសហព័ន្ធនិងដើម្បីអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត កាលពីរសៀលថ្ងៃទី៦មេសាឆ្នាំ២០២៥ម្សិលមិញ សហព័ន្ធបានរៀបចំកម្មវិធីប្រឡងឡើងខ្សែ ក្រវាត់ជូនកីឡាករ-កីឡាការិនី ដែលពួកគេបានខិតខំហ្វឹកហាត់ជាច្រើនឆ្នាំកន្លងមក។ លោក គួច ហុង ជៀក អនុប្រធានស្តីទីតំណាងឲ្យ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា សកម្មភាពដែលយើងកំពុងតែធ្វើបាពេលនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។ លោកបានបន្តថា បច្ចុប្បន្នសហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ។ហេតុនេះយើងសូមសំណូមពរដល់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមឧបតម្ភ សូមចូលរួមជាមួយសហព័ន្ធ ដោយពួកយើងនឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល […]
Read More
ចំបាប់ រកឃើញយុវជនថ្នាលឆ្នើមត្រៀមបញ្ចូលក្នុងក្រុមជម្រើសជាតិ
ឆ្លងកាត់ការប្រកួតពេញរយៈពេល២ថ្ងៃ នៃព្រឹត្តការណ៍ប្រកួតកីឡាចំបាប់យុវជនជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សហព័ន្ធបានរកឃើញយុវជនថ្នាលមានសមត្ថភាពដែលជាការគិតបន្ថែមពីសហព័ន្ធអាចយកមកបណ្តុះបណ្តាលចូលក្នុងក្រុមជម្រើសជាតិបាន។ ថ្លែងឲ្យដឹងក្នុងពិធីបិទជាផ្លូវការ កាលពីរសៀលថ្ងៃទី៦មេសា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងថា កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កីឡាចំបាប់កម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ក្នុងការបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។ អនុប្រធានចំបាប់ខាងលើបានបង្ហាញអារម្មណ៍រីករាយ ដោយការរៀបចំលើកទី២នេះ មានកីឡាករ កីឡាការិនី ចូលរួមច្រើន ជាពិសេសមកពីតាមបណ្តាខេត្តនានា ដោយពួកគេមានភាពប៉ិនប្រសប់ក្នុងការប្រកួតប្រជែង។ កត្តានេះឆ្លងកាត់ការប្រកួតរួចរាល់ ធ្វើឲ្យសហព័ន្ធសម្លឹងឃើញ មានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីអាចជ្រើសរើសមកហ្វឹកហាត់បន្ថែម ចូលរួមជាជម្រើសជាតិថ្នាលនាពេលខាងមុខ។ គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះមានសមាគម ក្លឹប ប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមចំនួន១៧ក្លឹបសរុបមានចំនួន ១៩៥នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក ៣៤នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣នាក់។ការរៀបចំប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការឧបត្ថម្ភដោយ The […]
Read More