ហាប់គីដូ ដំឡើងខ្សែរក្រវ៉ាត់ដល់កីឡាករ កីឡាការិនីខ្លួន២០នាក់

ដើម្បីបង្កើននូវភាពយកចិត្តទុកដាក់ ដល់អត្តពលិកចំណុះឲ្យសហព័ន្ធនិងដើម្បីអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត កាលពីរសៀលថ្ងៃទី៦មេសាឆ្នាំ២០២៥ម្សិលមិញ សហព័ន្ធបានរៀបចំកម្មវិធីប្រឡងឡើងខ្សែ ក្រវាត់ជូនកីឡាករ-កីឡាការិនី ដែលពួកគេបានខិតខំហ្វឹកហាត់ជាច្រើនឆ្នាំកន្លងមក។

លោក គួច ហុង ជៀក អនុប្រធានស្តីទីតំណាងឲ្យ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា សកម្មភាពដែលយើងកំពុងតែធ្វើបាពេលនេះ  ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

លោកបានបន្តថា បច្ចុប្បន្នសហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ។ហេតុនេះយើងសូមសំណូមពរដល់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមឧបតម្ភ សូមចូលរួមជាមួយសហព័ន្ធ ដោយពួកយើងនឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ដើម្បីឲ្យមានធនធាន កីឡាករកីឡាការិនី កាន់តែច្រើនទៀត។

បើតាមលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនី​ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលត្រូវប្រឡងបញ្ចប់កម្រិតខ្សែក្រវ៉ាត់។ជាលទ្ធផលនាពេលនេះគឺមាន៣ប្រភេទដោយក្នុងនោះ សហព័ន្ធបានប្រគល់លិខិតបញ្ជាក់ ខ្សែក្រវ៉ាត់បៃតង ចំនួន១០នាក់ ,  វិញ្ញាបនបត្រខ្សែរក្រវ៉ាត់ពណ៍ត្នោតចំនួន៥នាក់ និង សញ្ញាប័ត្រខ្មៅកម្រិត១ដាន់ជូនដល់អត្តពលិក ចំនួន៥នាក់ផថែមទៀត។

បន្ថែមពីលើកម្មវិធីតម្លើងខ្សែរក្រវ៉ាត់នេះ សហព័ន្ធខ្មែរកីឡាហាប់គីដូក៍បាន រៀបចំកម្មវិធីសង្រ្កានដល់កីឡាករ កីឡាការិនីទាំងអស់ចូលរួមលេងកម្សាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ខាងមុខនេះផងដែរ៕

Featured កីឡាអន្តរជាតិ

ឥណ្ឌូនេស៊ីមិនទាន់ច្បាស់លាស់ពីការលេងស៊ីហ្គេម ២០២៥ ព្រោះជម្លោះថៃ និង កម្ពុជា

លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា ឥណ្ឌូនេស៊ី កំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍រវាងថៃ និងកម្ពុជា មុនពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣៣ នៅចុងឆ្នាំនេះ ដែលថៃធ្វើជាម្ចាស់ផ្ទះ ចូលមកដល់។ ការវិវឌ្ឍន៍នៃស្ថានការណ៍ ថៃ កម្ពុជា នឹងក្លាយជាកត្តាកំណត់ការចូលរួមរបស់ឥណ្ឌូណេស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅក្នុងទីក្រុងបាងកក ឈុនបុរី និងសុងក្លា។ឥណ្ឌូណេស៊ីមិនទាន់ធ្វើការសម្រេចចិត្តច្បាស់លាស់ទាក់ទងនឹងការចូលរួមរបស់ខ្លួន នៅក្នុងកីឡាស៊ីហ្គេមនោះទេ។ យ៉ាងណា ឥណ្ឌូនេស៊ី នឹងផ្តល់អាទិភាពលើសុវត្ថិភាព និងសុខុមាលភាពរបស់ខ្លួន ដោយសម្របតាមវិធីសាស្ត្រ ផ្អែកលើស្ថានភាពជម្លោះ។ ប៉ុន្តែទោះបីមានការប្រែប្រួលក៏ដោយ ការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ីសម្រាប់កីឡាស៊ីហ្គេមកំពុងបន្ត ខណៈអត្តពលិកកំពូលៗពីវិញ្ញាសាកីឡាផ្សេងៗកំពុងចូលរួមក្នុងជំរុំហ្វឹកហាត់ថ្នាក់ជាតិ ដើម្បីត្រៀមប្រកួតនៅចុងឆ្នាំនេះ។លោក Dito Ariotedjo បានលើកឡើងថា “ពិតណាស់ ក្រសួងយុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី NOC កំពុងតែបន្តតាមដានការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា មុនការសម្រេចចិត្តទាក់ទងនឹងកីឡាស៊ីហ្គេម។” ការលើកឡើងរបស់រដ្ឋមន្ត្រីកីឡារបស់ឥណ្ឌូណេស៊ីកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាប្រទេសម៉ាឡេស៊ី អ្នកស្រី Hannah Yeoh បានថ្លែងថា […]

Read More
Featured កីឡាអន្តរជាតិ

ក្លិបទាំង៥នៅ Premier League បានចំណាយច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅ

ការដោះដូរកីឡាករនៅក្របខណ្ឌ Premier League កំពុងតែមមាញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។ទិន្នន័យលំអិត ដែលដកស្រង់ចេញពី Transfer Market បានបង្ហាញអំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បានចំណាយច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ។ លេខរៀងទី៥ Manchester City ចាយលុយសរុបអស់ ចំនួន ១៦៨ លានដុល្លារអាមេរិក។លេខរៀងទី៤ Man United ចាយលុយសរុបអស់ ចំនួន ១៧៦.១ លានដុល្លារអាមេរិក។លេខរៀងទី៣ Arsenal ចាយលុយសរុបអស់ ចំនួន ២៥៨.៨៥ លានដុល្លារអាមេរិក។លេខរៀងទី២ Chelsea ចាយលុយសរុបអស់ ចំនួន ២៨២.៨៧ លានដុល្លារអាមេរិក។លេខរៀងទី១ Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក៕

Read More
Featured កីឡាអន្តរជាតិ

អ្នកគាំទ្រ Crystal Palace បាចប្រាក់ក្លែងក្លាយ នៅស្ថាប័ន UEFA ករណីទម្លាក់ក្លិបពី Europa League

អ្នកគាំទ្រ Crystal Palace បានបាចប្រាក់ក្លែងក្លាយ នៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រោះខឹងសម្បារការទម្លាក់ក្លិបពួកគេពីពានរង្វាន់ Europa League ។ សេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមអ្នកគាំទ្រ បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅ UEFA បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្ត និង ចង់មានន័យថា UEFA ស៊ីសំណូក គ្មានតម្លាភាព ហើយបានទាមទារស្វែងរកយុត្តិធម៌មកវិញ។ ក្លិប Crystal Palace បានឈ្នះកៅអី Europa League ឆ្នាំ ២០២៥-២៦ ក្រោយខ្លួនគ្រងជើងឯក FA Cup ប៉ុន្តែត្រូវបានសម្រេចទម្លាក់អោយទៅលេងនៅក្លិបកម្រិតទី៣ របស់អឺរ៉ុបវិញ ។ UEFA […]

Read More