Month: April 2025

Featured កីឡា

គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវ ឯកភាព បោះឆ្នោតជូនលោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធអាណិត្តថ្មី

គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវបានឯកភាព បោះឆ្នោតជូន លោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ ក្រោមសក្ខីភាព ឯកឧត្តម ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋាកីឡាជំនាញ និងកីឡាមហាជន និង លោក ងិន សុខបញ្ញា តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងអ្នកតំណាងក្លិបក្លិបគុនដាវ ពេញសិទ្ធិជាច្រើនរូបទៀត នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃសៅរ៍ទី២៦មេសាឆ្នាំ២០២៥។ បើតាមរបាយការណ៍របស់លោក សុខ អាង អគ្គលេខាធិការ បានលើកឡើងពីផលពិបាក ចំពោះសហព័ន្ធកីឡាគុនដាវកម្ពុជាថា ឯកសណ្ឋាន និងសម្ភារៈសម្រាប់កីឡាករ-កីឡាការិនី មានតម្លៃកើនឡើង ស្របពេលជាមួយសហព័ន្ធកីឡាគុនដាវ អន្តរជាតិ បានចេញបទបញ្ជាថ្មី ដោយតម្រូវការ ចាំបាច់បំផុត ក្នុងការប្រើប្រាស់សម្ភារៈស្តង់ដារ ។ ក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មួយចំនួនបានលាឈប់ ដែលធ្វើឲ្យសហព័ន្ធប្រឈម នឹងភាពយឺតយ៉ាវ និងដើរខុសផែនការក្នុងការអភិវឌ្ឍ […]

Read More
Featured កីឡា

បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យ បញ្ចប់ជាស្ថាពរ

ក្រោមការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំ ដែលកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ បានបញ្ចប់បេសកម្មមួយខេត្តទៀតហើយ ដោយគោលបំណងផ្តោតសំខាន់លើសុខភាព​ ការអប់រំ សមភាពយេនឌ័រ និង ជំនាញបំណិនជីវិត តាមរយៈកីឡា ។  នាថ្ងៃអាទិត្យទី៦មេសាឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបិទញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ​ និងអស្ចារ្យបំផុត ។ ព្រឹត្តិការណ៍មួយនេះមិនត្រឹម តែបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករកីឡាការនីម្នាក់ៗប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់បទ ពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុមដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់  អភិវឌ្ឍសមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។ ដោយមានការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះដើរតួយ៉ាងសំខាន់រួមចំណែកដល់ការ អភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនទូទាំងខេត្ត ។ ថ្លែងនាឧកាសនោះ លោក Greg Preston […]

Read More
Featured កីឡា

ហាប់គីដូ ដំឡើងខ្សែរក្រវ៉ាត់ដល់កីឡាករ កីឡាការិនីខ្លួន២០នាក់

ដើម្បីបង្កើននូវភាពយកចិត្តទុកដាក់ ដល់អត្តពលិកចំណុះឲ្យសហព័ន្ធនិងដើម្បីអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត កាលពីរសៀលថ្ងៃទី៦មេសាឆ្នាំ២០២៥ម្សិលមិញ សហព័ន្ធបានរៀបចំកម្មវិធីប្រឡងឡើងខ្សែ ក្រវាត់ជូនកីឡាករ-កីឡាការិនី ដែលពួកគេបានខិតខំហ្វឹកហាត់ជាច្រើនឆ្នាំកន្លងមក។ លោក គួច ហុង ជៀក អនុប្រធានស្តីទីតំណាងឲ្យ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា សកម្មភាពដែលយើងកំពុងតែធ្វើបាពេលនេះ  ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍន៍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។ លោកបានបន្តថា បច្ចុប្បន្នសហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ។ហេតុនេះយើងសូមសំណូមពរដល់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមឧបតម្ភ សូមចូលរួមជាមួយសហព័ន្ធ ដោយពួកយើងនឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល […]

Read More
Featured កីឡា

ចំបាប់ រកឃើញយុវជនថ្នាលឆ្នើមត្រៀមបញ្ចូលក្នុងក្រុមជម្រើសជាតិ

ឆ្លងកាត់ការប្រកួតពេញរយៈពេល២ថ្ងៃ នៃព្រឹត្តការណ៍ប្រកួតកីឡាចំបាប់យុវជនជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សហព័ន្ធបានរកឃើញយុវជនថ្នាលមានសមត្ថភាពដែលជាការគិតបន្ថែមពីសហព័ន្ធអាចយកមកបណ្តុះបណ្តាលចូលក្នុងក្រុមជម្រើសជាតិបាន។ ថ្លែងឲ្យដឹងក្នុងពិធីបិទជាផ្លូវការ កាលពីរសៀលថ្ងៃទី៦មេសា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងថា កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កីឡាចំបាប់កម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ក្នុងការបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។ អនុប្រធានចំបាប់ខាងលើបានបង្ហាញអារម្មណ៍រីករាយ ដោយការរៀបចំលើកទី២នេះ មានកីឡាករ កីឡាការិនី ចូលរួមច្រើន ជាពិសេសមកពីតាមបណ្តាខេត្តនានា ដោយពួកគេមានភាពប៉ិនប្រសប់ក្នុងការប្រកួតប្រជែង។ កត្តានេះឆ្លងកាត់ការប្រកួតរួចរាល់ ធ្វើឲ្យសហព័ន្ធសម្លឹងឃើញ មានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីអាចជ្រើសរើសមកហ្វឹកហាត់បន្ថែម ចូលរួមជាជម្រើសជាតិថ្នាលនាពេលខាងមុខ។ គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះមានសមាគម ក្លឹប ប្រតិភូ  និងកីឡាករ កីឡាការិនី ចូលរួមចំនួន១៧ក្លឹបសរុបមានចំនួន ១៩៥នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក ៣៤នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣នាក់។ការរៀបចំប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការឧបត្ថម្ភដោយ The […]

Read More
Uncategorized

បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តកំពង់ធំរកឃើញជើងខ្លាំងហើយ

ឆ្លងកាត់ការប្រកួតរយៈពេល៣ខែ នៅទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ខេត្តកំពង់ធំ បានរកឃើញម្ចាស់ជើងឯកលើ៤ប្រភេទអាយុហើយ ។ពិធីបិទជាផ្លូវការកាលពីថ្ងៃចុងសប្តាហ៍ ចុងខែមិនាឆ្នាំ២០២៥មកនេះ  មានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករកីឡាការនី គ្រូបង្វឹក ក្រុមគ្រួសារឪពុកម្តាយ និងសមាជិក សហគមន៍ជាច្រើននាក់មកជួបជុំគ្នាអបអរសាទរដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រដូវកាលនេះ ដែលពោរ ពេញដោយភាពសប្បាយរីករាយ ។  តាមរយៈគំនិតផ្តួចផ្តើមរៀបចំដោយអង្គការផ្កាយសមុទ្រ និងមានការឧបត្ថម្ភ  ជ្រោមជ្រែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា)  ព្រឹត្តិការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League មិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ដល់សុខភាព ការអប់រំ និងការចូលរួមទៀតផង ។ ក្រុមជើងខ្លាំងពីការប្រកួត វិលជុំប្រចាំខេត្តកំពង់ធំនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំ នៅរាជធានីភ្នំពេញ ។    លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ការប្រកួតវិលជុំនេះបានលើកកម្ពស់សិទ្ធិកុមារ និងយុវជន តាមរយៈ កីឡា ដោយផ្តល់ឱកាសឲ្យពួកគេបានអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង មានសុខភាពល្អ និងរៀនសូត្រពីការធ្វើ ការងារជាក្រុម និងភាពជាអ្នកដឹកនាំទៀតផង ។ អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ ភាពរីកចម្រើននៃការប្រកួតវិលជុំនេះក្នុងខេត្តកំពង់ធំ និងសង្ឃឹមថានឹងរៀបចំកម្មវិធីកីឡាជាច្រើនក្នុងខេត្ត នេះនៅឆ្នាំខាងមុខជាបន្តបន្ទាប់ ។” លោកគូសបញ្ជាក់បន្ថែមថា ក្នុងព្រឹត្តការណ៍បិទប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំនេះ កីឡាករកីឡាការនីគ្រប់រូបមានភាពស្វាហាប់ក្នុងការប្រកួត និងជាពិសេសសម្លេង ហ៊ោកញ្ជ្រៀវគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ និងមិត្តភក្តិថែមទៀតផង […]

Read More